ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទស្លាក​ឈ្មោះ​ក្រុម​ឧទ្ទាម​ដែលចង់​អុក ឡុក​សង្គម​ ថ្ងៃ៩ វិច្ឆិកា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយ​ពេល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​ស្រែក​ឡូង​ៗ​ពី​ក្រៅប្រទេស​ថា​ ​នឹង​​ចូល​មក​កម្ពុ​ជា នា​ថ្ងៃ​ទី​​៩ វិច្ឆិកា ​ខាង​មុខ​ កងកម្លាំង​៣​ប្រភេទ​ក្នុង​ខេត្តបន្ទាយមានជ័យ​ រួម​មាន​នគរបាល​​ ​យោធា​និង​អាវុធហត្ថ​…

ខេត្ត​បន្ទាយមានជ័យ ៖ ក្រោយ​ពេល​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​ស្រែក​ឡូង​ៗ​ពី​ក្រៅប្រទេស​ថា​ ​នឹង​​ចូល​មក​កម្ពុ​ជា នា​ថ្ងៃ​ទី​​៩ វិច្ឆិកា ​ខាង​មុខ​ កងកម្លាំង​៣​ប្រភេទ​ក្នុង​ខេត្តបន្ទាយមានជ័យ​ រួម​មាន​នគរបាល​​ ​យោធា​និង​អាវុធហត្ថ​ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​រាប់​សិប​គោលដៅ​ តាម​ដងផ្លូវ​ជាតិ​​-​ព្រំដែន​ពិសេស​ នៅ​មាត់ច្រក​ទ្វារ​តំបន់​និង​អន្តរជាតិ​ ដែល​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​មួយ​នេះ​អះអាង​ថា​ ធ្វើ​ឡើង​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ​ពិសេស​ការពារ​សុខ​សន្តិភាព​ និង​នាយក​រដ្ឋមន្ត្រី​ស្របច្បាប់​កើត​ចេញពី​កា​បោះ​ឆ្នោត​។​

ក្រៅពី​នេះ ​រូបភាព​និង​ឈ្មោះ​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ចំនួន២១ ​ដូច​ជា​ទណ្ឌិត​សម​ រង្ស៊ី​, អេ​ង ​ឆៃ​អ៊ា​ង​, ​ជូ​ ឡុ​ង​សូ​មូរ៉ា​, ​មូរ​ សុខ​ហួរ​, ​តុ​វ៉ា​ន់ ​ចាន់​, ​ម៉ែ​ន ​សុ​ថា​វរិ​ន្ទ្រ​, ​ឃ​ក់ ​នាង, ​ឡុ​ង​ រី​, ​ម៉​ន​ ផល្លា, ​ឃ្លាំង​ ប៊ុ​ន​ឡាយ​, ​អ៊ុំ​ សំ​អាន,​ហៃ​ វ​ណ្ណា​, ​ម៉ោ​ញ​ សា​រ៉ាត់​, ​លី ​រតនៈ​រស្មី​, ​អ៊ី​សា ​ឧស្មាន​, ​អ៊ូ​ ច័ន្ទ​ឬ​ទ្ធិ​, ​នុ​ត ​រំដួល​, ហូរ​ វ៉ាន់, ​កាក់ ​កុ​ម្ភា​រៈ​, ​ឆាំ​សុ​ភាន់​ និង​រ័​ត្ន​ សុធី​ ត្រូវ​បាន​កងកម្លាំង​បិទ​ប្រកាសតាម​ដើមឈើ​អម​សងខាង​ផ្លូវជាតិ​លេខ៥ ​និង​ទីតាំង​ផ្សេង​ៗ​ សូ​ម្បី​តាម​ជញ្ជាំង​អគារ​នៅ​មាត់ច្រក​តំបន់ និង​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ច្រករបៀង​នានា​ផង​ដែរ​។

រថយន្ត​ឆ្លង​ចេញ-ចូល​ពី​ប្រទេស​ថៃ ​ត្រូវ​បានឱ្យយ​ឈប់ ​ដើម្បី​ត្រួតពិនិត្យ​ហើយ​ចាប់ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​ទៅ​ដល់​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កងកម្លាំង​ទាំង​៣ប្រភេទ​ខាងលើ ​ត្រូវ​បាន​បោះទីតាំង​ឈរជើង​ស្អេកស្កះ ​ប្រដាប់​ដោយ​អាវុធ​ត្រៀមចាំ​កម្ទេច​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ទៀត​ផង​ ប្រសិន​បើហ៊ានបង្កចលាចល​ណាមួយ​ ។

អត្ថបទសរសេរ ដោយ