ភ្លើង​លេប​ត្របាក់​អស់​កុដិ​២ តែ​១​ប៉ប្រិច ភ្នែកប៉ុណ្ណោះ


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កុដិ​ចំនួន​២ខ្នងត្រូវភ្លើង​លេបត្របាក់​ឆេះអស់​ទាំងស្រុង​ភ្លាម ដោយមិន​អាច​ជួយ​ពន្លត់ទាន់ កើតឡើង​កាលពីវេលាម៉ោង​០៤ និង៣០នាទីរសៀលថ្ងៃទី០៤ វិច្ឆិកា ស្ថិត
នៅ​​វត្ត​«អូរ​ព្រះ»ក្នុងឃំ​ុ​អូរគ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ដែលគេសង្ស័យថា អាចបណ្តាលមកពីទុស្សេខ្សែ​ភ្លើង ។

សេចក្តីរាយការណ៍បន្តថា ​ក្នុងអគិ្គភ័យ​ឆេះកុដិ​​​ខាងលើនេះ គឺ​មិន​មាន​​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ។ ប៉ុន្តែ​ ​​​កុដិទាំង២​ត្រូវឆេះអស់ខ្ទេច ​មួយ​មាន​ទំហំ៦ម៉ែត្រ​×៧ម៉ែត្រ​ ​និងកុ​ដិ​​មួយទៀត​មាន​ទំហំ៧ម៉ែត្រ​×១១ម៉ែត្រ ។ ក្នុងនោះ ​មានសម្ភារ​ជាច្រើន​​ខូចខាត មេក្រូ​ចំនូ​ន​២គ្រឿង, អំភ្លឺ២​គ្រឿង, ប្រេង​ម៉ា​សូត​ចំនួន​១​កាន, ស្បង់​ជីពរ​ចំនួន​១៦​, បាត្រ​លោក៣, គ្រែ៣ និង​ឆ្នាំង ចាន កែវ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ធំ​ ត្រូវ​ភ្លេ​ី​ង
​ឆេះ​អស់ទាំង​ស្រុ​ុ​ង ​។​​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ