ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​ស្អាត​ទាក់ភ្នែក​ដៃគូ​អ្នក បើ​នារី​ទាំង​អស់​ដឹង​ពី​តិច​និក​ក្នុង​ខែ​ធ្លាក់​ខ្យល់​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ធ្មេច​បើក​ចូល​ដល់​រដូវ​ធ្លាក់​ខ្យល់​ទៀត​ហើយ ​។ ត្រជាក់​ស្រួលខ្លួន​មែន តែ​ខ្យល់​បែប​នេះ​ងាយ​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ស្ងួត​ខ្លាំង ចេញ​រោល​ក្រហម ឬ​រមាស់​។ ប្រាកដ​ណាស់ ទោះបី​ស្បែក​អ្នកមាន​សុខ​ភាព​ល្អ​យ៉ាងណា​ក៏​ដោយ…

រាជធានី​ភ្នំពេញ​ ៖ ធ្មេច​បើក​ចូល​ដល់​រដូវ​ធ្លាក់​ខ្យល់​ទៀត​ហើយ ​។ ត្រជាក់​ស្រួលខ្លួន​មែន តែ​ខ្យល់​បែប​នេះ​ងាយ​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ស្ងួត​ខ្លាំង ចេញ​រោល​ក្រហម ឬ​រមាស់​។ ប្រាកដ​ណាស់ ទោះបី​ស្បែក​អ្នកមាន​សុខ​ភាព​ល្អ​យ៉ាងណា​ក៏​ដោយ បើ​ប៉ះ​ខ្យល់​ច្រើន ត្រជាក់​ក្តៅ ឬអង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​យូរ​ម៉ោង ច្បាស់​ជា​ចៀស​មិន​ផុត​ពី​ប្រែជា​ស្ងួត រហូត​ចេញ​បែក​ស្រកា​នោះ​ទេ​។

ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ភ្លឺ​រលោង​ស្អាត​ចែងចាំង អាច​ឲ្យ​នារី​ៗ ចេញ​ក្រៅ​ដោយ​ភាព​ជឿជាក់ក្នុង​រដូវ​រងា មិន​ពិបាក​ឡើយ គ្រាន់តែ​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ងាយ​ៗ ទាំង៥​នេះ ដូច​ជា ៖

១-គួរ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ ប្រើ​សាប៊ូ​ដុស​ខ្លួន​ដែល​ផ្តល់​សំណើម
ខ្យល់​ត្រជាក់​បែប​នេះ​ច្បាស់​ជា​ត្រូវ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​ហើយ ទើប​ស្រួលខ្លួន​។ តែ​ទឹក​ក្តៅ​នឹង​នាំ​ឲ្យ​ស្បែក​កាន់តែ​ស្ងួត​ខ្លាំង​មួយ​កម្រិត​ទៀត​។ គួរ​ប្រើ​សាប៊ូ​ដុះ​ខ្លួន​ដែល​មាន​ផ្តល់​សំណើម​ដល់​ស្បែក​ផង ក្នុង​រដូវ​នេះ បើ​ប្រើ​សាប៊ូ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ពេក​នោះ ងាយ​នឹង​ទៅ​ជា​អា​ឡឺ​ជី​ស្បែក​ណាស់ ខណៈ​ស្បែក​កំពុង​តែ​ស្ងួត​ស្រាប់​។

២-លាប​ឡេ​ផ្តល់​សំណើម​ជា​ប្រចាំ

​ក្រោយ​ងូតទឹក​សម្អាតខ្លួន​រួច អ្នក​គួរ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​កុំ​ខាន​ឲ្យ​សោះ​។ លាប​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ទៅ​៣ ដង រាល់ពេល​ដែល​អ្នក​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​រៀង​ស្ងួត​វិញ​។ គួរ​លាប​មិន​ចំពោះតែ​ពេល​អ្នក​ត្រូវ​ស្លៀកពាក់​ខ្លី​ៗ​បញ្ចេញ​សាច់​នោះ​ទេ ទោះ​អ្នក​ស្លៀក​វែង​ជិត​ៗ ក៏​ដោយ​ក៏​ត្រូវ​លាប​ដែរ បើ​មិន​ដូច្នេះ​ទេ ស្បែក​ដែល​ស្ងួត​ស្រាប់​នឹង​ទៅ​ជា​ក្រហម ឬ​រមាស់​ពេល​វា​ប៉ះ​ត្រូវ​សាច់​ខោ ឬ​សំពត់​។ ហើយ​កន្លែង​ដែល​គួរតែ​លាប​ជា​ចាំបាច់​នោះ​មាន ជើង កែងដៃ ជង្គង់​។

ជម្រើស​ឡេ​ផ្តល់​សំណើម​ល្អ​បំផុត គួរ​ប្រើ​ប្រភេទ​ឡេ​ដែល​សម្បូរ​ដោយ​វីតាមីន B3 ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​ពី​ខាងក្នុង ដូច​ជា វ៉ា​សឺ​លី​ន ហ៊ែ​ល​ស៊ី​វ៉ា​យ យូ​វី​ទ្បៃ​ធើ​នី​ង (Vasaline Healthy White UV Lightening) ជាមួយ​រូបមន្ត​ជំនាន់​ថ្មី​កាន់តែ​ប្រសើរ​ជាង​មុន​។

លើស​ពី​នេះ​ទៀត ភាគល្អិត​តូច​ៗ​នៃ Vaseline Jelly ថ្មី​នេះ នឹង​ថែបំប៉ន​ស្បែក​ខូច​របស់​អ្នក​ឲ្យ​មាន​សំណើម កាត់​បន្ថយ​ស្នាម​ខ្មៅ​ដែល​កើត​ចេញពី​កម្តៅថ្ងៃ ឲ្យ​ស​ភ្លឺ​ស្មើគ្នា និង​ថែម​ទាំង​ការពារ​កម្តៅថ្ងៃ​តាំងពី​ប្រើ​លើក​ដំបូង​។ ក្នុង​រយៈពេល​តែ ២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ អ្នក​នឹង​ឃើញ​ស្បែក​មាន​សុខភាព​ល្អ ស​ភ្លឺ​ថ្លា​ជាង​មុន។

៣-គួរ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ បើ​ត្រូវ​ចេញ​ក្រៅ​ច្រើន (​ការពារ​ប្រសើរ​ជាង​ព្យាបាល​)៖

បើ​ដឹងខ្លួន​ថា​ ត្រូវ​ចេញ​ដើរ​ក្រៅ​ច្រើន គួរ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​មួយ​ជាន់​ទៀត​បន្ថែម​ពីលើ​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ផង​។ ក្នុង​រដូវ​ធ្លាក់​ខ្យល់​បែប​នេះ ពេល​ខ្លះ​អ្នក​យល់​ថា​ស្រួលខ្លួន​ពេល​ដើរ​ហាលថ្ងៃ​បន្តិច តែ​ស្បែក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ចាំង​ចំ​នោះ អាច​នឹង​រង​គ្រោះ​ទាំង​អ្នក​មិនដឹង​ខ្លួន ដូច​ជា ប៉ុន្មាន​ម៉ោង​ក្រោយមក ទើប​លេច​ចេញ​កន្ទួល​ក្រហម ឬ ក្រហាយ រមាស់​ដោយសារ​រលាក់​ពន្លឺ​ថ្ងៃ​ជាដើម​។

ទោះបីជា​អ្នក​ព្យាយាម​មិន​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់ ក៏​ស្បែក​អ្នក​នៅ​តែ​អាច​ដុត​បំផ្លាញ​បាន​ដែរ​។ អ្នក​អាច​ការពារ​ស្បែក​ដោយ​ប្រើ វ៉ា​សឺ​លី​ន​Healthy White SPF 24 PA++ ដែល​ធ្វើ​ឲ្យ​ស្បែក​ស​ស្អាត​និង​សុខភាព​ល្អ​ទោះ​ស្ថិត​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅ​ក៏​ដោយ​។

៤-ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ផ្សំ​ជាមួយ​ក្រូចឆ្មារ​រាល់​ៗ​ព្រឹក​៖

ក្រៅពី​ទឹកក្រូច​ឆ្មារ ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​ហើយ នៅ​ជួយ​ដល់​ស្បែក​ឲ្យ​មើលទៅ​ស្រស់ថ្លា​តាំងពី​ស្រទាប់​ក្រៅ​រហូត​ដល់​ក្នុង​។ លើស​ពី​នេះ​ទៀត ដើម្បី​រក្សា​សំណើម​ក្នុង​ខ្លួន ជួយ​បាន​ទាំង​ស្បែក​ភ្លឺ​ថ្លា ហើយ​សុខភាព​ល្អ​ទៀត​នោះ អ្នក​ត្រូវ​តែ​ព្យាយាម​ញុំ​ា​ទឹក​ឲ្យ​បាន​ច្រើន​បំផុត ឬ យ៉ាង​ហោច​ណាស់​ណាស់​ឲ្យ​បាន ១​លី​ត្រ​កន្លះ ទៅ​២​លី​ត្រដែរ​ក្នុង​មួយ​ថ្ងៃ​។

៥-ហាត់ប្រាណ​ជា​ប្រចាំ (​យ៉ាង​ហោច​ណាស់ ៣០​នាទី ទៅ​១​ម៉ោង​ក្នុង​១ថ្ងៃ​)៖

ឆ្ងល់​មែន​ទេ​ថា ការ​ហាត់ប្រាណ​ជួយ​ឲ្យ​ស្បែក​មិន​ស្ងួត​បែក​បាន​មែនឬ?ចម្លើយ​នោះ គឺ​អាច​ជួយ​បាន​ប្រាកដ​មែន ព្រោះ​ការ​ហាត់ប្រាណ​នឹង​ធ្វើ​ឲ្យ​ហូរ​ញើស ជួយ​បណ្ដេញ​សារជាតិ​ពុល​ចេញពី​រាង​កាយ មិនតែប៉ុណ្ណោះ​នៅ​ជួយ​បន្តឹង​ស្បែក​មិន​ឲ្យ​ស្ងួត​ប្រេះ​បែក​ស្រកា​ផង​ដែរ​។ ធ្វើ​បាន​តែ ៥​ចំណុច​នេះ ធានា​ថា​អ្នក​នឹង​ឃើញ​ស្បែក​ខ្លួនឯង​ប្រែជា​ភ្លឺ​ស​ស្អាត​ប្រកបដោយ​សុខភាព​ល្អ​យ៉ាង​ឆាប់រហ័ស​។កុំ​ភ្លេច​សាក​អនុវត្ត​ទាំងអស់​គ្នា​ណា ! ។

អត្ថបទសរសេរ ដោយ