ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​​អាហារ​​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម

4 ឆ្នាំ មុន

មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដែល​អ្នក​អាច​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម និង​បង្ការ​ផល​វិបាក​របស់​វា​បាន​នោះ​គឺ ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​។ អ្វី​ដែល​អ្នក​ញ៉ាំ​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បំបាត់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន​។ របប​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាមមាន​ដូច​ជា​៖ ១-ញ៉ាំ​សាច់​តិច​តែ​បន្លែ​ច្រើន ៖ របប​អាហារ​មាន​ជាតិ​បន្លែ​ច្រើន​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​បន្ថយ​កម្រិត​សារធាតុ​សូ​ដ្យូ​ម និង​ខ្លាញ់ Saturated…

មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដែល​អ្នក​អាច​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម និង​បង្ការ​ផល​វិបាក​របស់​វា​បាន​នោះ​គឺ ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​។ អ្វី​ដែល​អ្នក​ញ៉ាំ​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​បំបាត់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន​។ របប​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាមមាន​ដូច​ជា​៖

១-ញ៉ាំ​សាច់​តិច​តែ​បន្លែ​ច្រើន ៖ របប​អាហារ​មាន​ជាតិ​បន្លែ​ច្រើន​គឺជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​បន្ថយ​កម្រិត​សារធាតុ​សូ​ដ្យូ​ម និង​ខ្លាញ់ Saturated និង Trans Fat ពី​អាហារ​មាន​ជាតិ​ទឹកដោះគោ និង​សាច់​។ ចូរ​បង្កើន​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ បន្លែ​ពណ៌​បៃតង និង​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន​។ ចូរ​ជំនួស​ការ​ញ៉ាំ​សាច់​ក្រហម ជាមួយនឹង​ប្រូតេអ៊ីន​ល្អ​ជាង​នេះ​វិញ​ដូច​ជា ត្រី ឬ​សាច់​បក្សី​។

២-បន្ថយ​ប្រៃ ៖ អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម និង​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​គួរតែ​កំណត់​គោលដៅ​ការ​ញ៉ាំ​ប្រៃ​កុំ​ឲ្យ​លើស​ពី ១៥០០​មី​លី​ក្រាម​ឲ្យ​សោះ​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្ថយ​បែប​នេះ គឺ​ចម្អិន​អាហារ​ញ៉ាំ​ខ្លួនឯង​ជា​ញឹកញាប់​។ ចូរ​ចៀសវាង​ការ​ញ៉ាំ​អាហារ​តាម​ភោជនីយដ្ឋាន ឬ​អាហារ​កៃ​ឆ្នៃ​ច្រើន​។

៣-បន្ថយ​ជាតិ​ផ្អែម ៖ អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​ផ្ងែ​ម​ច្រើន​តែ​គ្មាន​កាឡូរី តែ​មិនមែន​ជា​ជីវជាតិ​ដែល​ល្អ​ឡើយ​។ បើសិនជា​អ្នក​ចង់​ញ៉ាំ​របស់​ផ្អែម ចូរ​ព្យាយាម​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ៗ ឬ​សូកូឡា​ខ្មៅ​វិញ​ទៅ​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​សូកូឡា​ខ្មៅ​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​ដែរ​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ