ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ផ្អាក​ប្រើ​ដ្រូ​ន​ ចិន​ខ្លាច​ធ្វើ​ចារ​កម្ម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ រយៈពេល​ចុង​ក្រោយ​នេះ​សហរដ្ឋអាមេរិក​ហាក់ដូចជា​មានការ​ខ្លាច ហៅ​ការ​ភ័យ​ខ្លាច​ក្រហម​ចំពោះ​ការ​ប្រើ​បណ្ដា​ដ្រូ​ន​របស់​ចិន​ក្នុង​ប្រទេស​ខ្លួន​។ ឥឡូវ​ពុំ​មែន​រុ​ស្ស៊ី​ទេ​ដែល​ធ្វើ​ឲ្យ​សេត​វិមាន មានការ​ព្រួយបារម្ភ​តែ​គឹ​ចិន​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ចាប់តាំងពី​ប៉ុន្មាន​ខែ​មក​ហើយ​ក្លាយជា​ហេតុផល​នៃ​ការ​ភ័យ​ខ្លាច ដល់​ការ​ធ្វើ​ចារ​កម្ម​របស់​ចិន​។ បញ្ហា​សម្រាប់​សហរដ្ឋអាមេរិក​គឺថា…

សហរដ្ឋអាមេរិក​-​ចិន ៖ រយៈពេល​ចុង​ក្រោយ​នេះ​សហរដ្ឋអាមេរិក​ហាក់ដូចជា​មានការ​ខ្លាច ហៅ​ការ​ភ័យ​ខ្លាច​ក្រហម​ចំពោះ​ការ​ប្រើ​បណ្ដា​ដ្រូ​ន​របស់​ចិន​ក្នុង​ប្រទេស​ខ្លួន​។

ឥឡូវ​ពុំ​មែន​រុ​ស្ស៊ី​ទេ​ដែល​ធ្វើ​ឲ្យ​សេត​វិមាន មានការ​ព្រួយបារម្ភ​តែ​គឹ​ចិន​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ចាប់តាំងពី​ប៉ុន្មាន​ខែ​មក​ហើយ​ក្លាយជា​ហេតុផល​នៃ​ការ​ភ័យ​ខ្លាច ដល់​ការ​ធ្វើ​ចារ​កម្ម​របស់​ចិន​។ បញ្ហា​សម្រាប់​សហរដ្ឋអាមេរិក​គឺថា ចិន​ត្រួតត្រា​ខ្សែ​សង្វា​ក់​ផលិតកម្ម​ខាង​បច្ចេក​វិទ្យា​ជា​ច្រើន ហើយ​ផលិតផល​ទាំងនោះ​ក៏​ច្រើន​ដែរ​ត្រូវ​បាន​ខាង​ផ្នែក​សាធារណៈ​អា​មេ​រិ​ក​ប្រើ​ក្នុង​ដែនដី​ខ្លួន​។

តាម​កាសែត​WALL STREET JOURNAL​ថា ពិសេស​បំផុត​ដ្រូ​ន​ដល់​ទៅ​ជាង​៨០០​គ្រឿង​ដែល​សុទ្ធតែ​ផលិត​នៅ​ចិន ឬ​មាន​បំពាក់​បណ្ដា​ឧបករណ៍​ចិន​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រសួងមហាផ្ទៃ​អា​មេ​រិ​ក​។ ដោយ​លើក​ហេតុផល​ពី​សន្តិសុខ​ជាតិ ក្រសួង​នោះ​បាន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​ការ​ប្រើ​ដ្រូ​ន​ទាំងនេះ​។

រដ្ឋមន្ត្រី​មហាផ្ទៃ​អា​មេ​រិ​ក​លោក​DAVID BERNHARDT បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​៣០​តុលា​ឲ្យ​ឈប់​ប្រើប្រាស់​ដ្រូ​ន​ទាំងនោះ ទុក​ពេល​ឲ្យ​ក្រសួង​អាច​ធ្វើការ​ស៊ើ​ប​អង្កេត​ពេញលេញ លើ​គ្រោះ​ថ្នាក់​ដែល​ដ្រូ​ន​ទាំងនេះ​អាច​បង្ក​ឡើង​។ អា​មេ​រិ​ក​ខ្លាច​ដ្រូ​ន​ទាំងនោះ​អាច​ថត​បណ្ដា​រូបភាព​ពីលើ​អាកាស បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​រសើប​នានា​របស់​ខ្លួន​។ បែប​នោះ​ផ្ដល់​លទ្ធភាព​ខ្ពស់​ដល់​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ