បរទេស ៖ ភាពឆ្លាតវៃផ្លូវអារម្មណ៍ ឬហៅថា Emotional Intelligence គឺជាសមត្ថភាពក្នុងការដឹង យល់ និងគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ព្រមទាំងទទួលស្គាល់ យល់ដឹង និងអាចជះឥទ្ធិពលលើអារម្មណ៍របស់អ្នកដទៃ។
យោងតាមលោក ចន គ្រីសស្ទៀនសាន់ (John Christianson) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Highland Private Wealth Management Inc. ព្រមទាំងអ្នកនិពន្ធសៀវភៅ The Wealth Creator’s Playbook បានឲ្យដឹងថា វាពិតជាសំខាន់ណាស់សម្រាប់មនុស្សក្នុងការពិចារណាពីនិយមន័យនៃពាក្យថាភាពជោគជ័យ និងយល់ដឹងបន្ថែមពីភាពឆ្លាតវៃផ្លូវអារម្មណ៍ទាក់ទិននឹងប្រធានបទលុយ។
លោកបានផ្តល់យោបល់ឲ្យមនុស្សចាប់ផ្តើមដោយសួរខ្លួនឯងថា តើលុយដើរតួអ្វីខ្លះក្នុងផ្ទះរបស់អ្នកតាំងពីពេលអ្នកនៅក្មេង? តើមេរៀនអ្វីខ្លះដែលឪពុកម្តាយរបស់អ្នកបង្រៀនអ្នកទាក់ទិននឹងលុយ? តើបទពិសោធន៍ទាំងនោះបានជះឥទ្ធិពលលើអារម្មណ៍ និងបទពិសោធន៍របស់អ្នកទាក់ទិននឹងលុយយ៉ាងដូចម្តេចពេលដែលធំពេញវ័យ? អារម្មណ៍ ឬទស្សនៈដែលអ្នកមានលើលុយអាស្រ័យទៅលើការចងចាំពីពេលអ្នកនៅតូចៗ ហើយពេលខ្លះអ្នកដែលជួបនឹងបញ្ហាលុយភាគច្រើនគឺមកពីអតីតកាលដែលបានជះឥទ្ធិពលលើ ។
ការស្គាល់ខ្លួនកាន់តែច្បាស់ដើម្បីដឹងពីការលុយ និងអារម្មណ៍របស់អ្នកលើលុយជះឥទ្ធិពលលើបទពិសោធន៍របស់អ្នក អ្នកនឹងអាចចាប់ផ្តើមយល់ដឹងពីការឆ្លើយតបផ្សេងៗពេលដែលអ្នកជួបនឹងបញ្ហាដូចជាការព្រួយបារម្ភ អារម្មណ៍ខុសឆ្គង និងការច្រណែនឈ្នានីសអ្នកដទៃជាដើម។ លើសពីនេះទៅទៀត ការយល់ដឹងនេះនឹងជួយឲ្យអ្នកបង្កើនសមត្ថភាពក្នុងការផ្លាស់ប្តូរទស្សនៈ និងអារម្មណ៍ដែលមិនល្អទាំងនោះ។
ពេលដែលអ្នកយល់ដឹងបន្ថែមពីអតីតកាលរបស់អ្នកហើយ អ្នកអាចចែករំលែកវាបានជាមួយនៃដៃគូ ឬមិត្តភក្តិដែលអ្នកទុកចិត្ត រួចស្វែងរកចំណុចដែលតែងបង្កជាបញ្ហាដល់អ្នក និងឧស្សាហ៍រំលឹកគ្នាទៅវិញទៅមកដើម្បីជៀសវាងបញ្ហាទាំងនោះទៀត។ ឧទាហរណ៍ដូចជាការមើលឃើញមិត្តភក្តិជោគជ័យដាក់សម្ពាធឲ្យអ្នកខិតខំរកលុយទាំងមិនចូលដំណេកឬទទួលទានអាហារអាចត្រូវបានជៀសវាងបានប្រសិនបើដៃគូ ឬមិត្តភក្តិរបស់អ្នកជួយរំលឹក។ គោលដៅនៃការបង្កើនភាពឆ្លាតវៃផ្លូវចិត្តនេះគឺដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងនិងយល់ចិត្តគ្នាទៅវិញទៅមកកាន់តែប្រសើរឡើងរហូតជួយដល់ការធ្វើការសម្រេចចិត្តលើរឿងលុយឲ្យកាន់តែមានប្រសិទ្ធិភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ទោះបីជាបញ្ហាសក់ស្ដើង ហើយថែមទាំងជ្រុះតែងកើតមានធម្មតាចំពោះបុរស ប៉ុន្តែមនុស្សស្រីក៏អាចជួបប្រទះបញ្ហានេះផងដែរកំឡុងពេលមានផ្ទៃពោះ, ប្រើប្រាស់ថ្នាំណាមួយ...
កាលពីសប្ដាហ៍មុនជារយៈពេលនៃការធ្វើដំណើរទៅស្រុករបស់ជនជាតិចិន ដើម្បីបានជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែអ្វីដែលចម្លែកនោះគឺមានរថយន្ត...
ការសុំរៀបការគឺជារឿងដ៏រំភើបមួយសម្រាប់ស្ត្រីគ្រប់រូបដែលធ្វើឲ្យក្ដីស្រមៃរបស់ខ្លួនក្លាយជាការពិត ប៉ុន្តែមានពេលខ្លះក៏បានធ្វើឲ្យក្ដីស្រមៃនេះក្លាយជា...
គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិនបានបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី ២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់ចិន» (Chinese...
វិទ្យាល័យមួយកន្លែងនៅតៃវ៉ាន់កំពុងអនុវត្តន៍នូវកូដសម្លៀកបំពាក់ឯកសណ្ឋានដែលអនុញ្ញាតឱ្យសិស្សស្រី និងសិស្សប្រុសស្លៀកសំពត់ ។ នោះគឺវិទ្យាល័យ Banqiao Senior ដែលមានទីតាំងនៅ...
ទីភ្នាក់ងារ «Shanghaiist» ផ្សាយថា មានហេតុការណ៍ដ៏សន្ធត់នៅលើដងផ្លូវមួយ ក្នុងទីក្រុងណានជីងប្រទេសចិន ស្ត្រីម្នាក់បានលោតឡើងលើកាប៉ូរថយន្តកំពុងបើកបរយឺតៗ និងវាយ...
ថ្នាំគ្រាប់ពន្យាកំណើតគឺជាវិធីសាស្ត្រពន្យាកំណើតដ៏ពេញនិយមបំផុតដែលស្ត្រីទូទាំងពិភពលោកកំពុងតែប្រើប្រាស់។ វាក៏ត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិន...
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនដោយចោទប្រកាន់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនខេទឹកកក៦ថង់តូចត្រូវបានបញ្ជូនទៅ...
រាជធានីភ្នំពេញ ៖ ទីបំផុតសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលគ្រោងចំណាយប្រមាណ៨,២ ប៊ីលានដុល្លារអាមេរិក ត្រូវបានសមាជិក...
បង់ក្លាដេស ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេទូរស័ព្ទមករំខានរហូតជារៀងរាល់ថ្ងៃដោយសារតែរឿងល្បីមួយបានបង្ហាញលេខទូរស័ព្ទរបស់លោកធ្វើ...
ជំងឺរលាកសួតគឺជាការបង្ករោគលើសួត ហើយអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការបង្ករោគនៅផ្លូវដង្ហើមស្រួចស្រាវដែលប៉ះពាល់លើសួតអាចបង្កឡើងដោយរឿងមួយចំនួន...
ប្រទេសថៃ៖ តាមការឱ្យដឹងពីសហព័ន្ធកីឡាប្រណាំងម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាស១គ្រឿងពីព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក...
វ័យវឌ្ឍនាការរបស់សត្វលោករមែងចម្រើនលូតលាស់ឡើងជាកំលោះ ក្រមុំ មានរូបសម្រស់ស្រស់ស្អាត សម្បុរស្រស់ថ្លា ហើយមិនយូរប៉ុន្មានរូបសម្រស់ដ៏ស្រស់ឆើតឆាយនោះក៏ចាប់ផ្តើម...
នៅដើមសប្តាហ៍នេះ សូមបង្ហាញអំពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយដុល្លារអាមេរិក អឺរ៉ូ និងប្រាក់បណ្តាប្រទេសអាស៊ីមួយចំនួន ។ ធនាគារ អេស៊ីលីដា ភីអិល...
រាជធានីភ្នំពេញ ៖ បើតាមគម្រោងរបស់សាលាសិល្បៈហ្វូណន នឹងដាក់គម្រោងថា នាខែវិច្ឆិកា ឆ្នាំ២០២០ ឆ្នាំក្រោយនេះ សាលានឹងក្រុមការងារត្រៀមកញ្ចប់ថវិកាដ៏ច្រើន ដើម្បីឈុត...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីឆែកឆេររកឃើញនូវថ្នាំញៀន១កញ្ចប់តូច កាលពីវេលា...
ខេត្តសៀមរាប ៖ កីឡាករជាមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ជាមួយភាគីពាក់ព័ន្ធ បានស្ម័គ្រចិត្តប្រមាណជាង១២០០០នាក់ ...
អ្នកទស្សនវិជ្ជាព្រះពុទ្ធសាសនាបានទាញយកហេតុដែលនាំឱ្យកើតមានសេចក្តីទុក្ខមកអាងយ៉ាងនេះថា សេចក្តីទុក្ខរបស់សត្វលោកកើតមកអំពីយើងនៅមានឧបាទាន គឺសេចក្តីប្រកាន់មាំ...
ការហាត់ប្រាណដើរតួនាទីដ៏សំខាន់មួយទៅលើសុខភាពទូទៅ។ ការសិក្សាអាចបន្ថយការប្រឈមនឹងជំងឺជាច្រើនទៀតដែរដូចជា ការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ខ្សែបម្រើជើងចាស់ប្រេស៊ីល Ronaldinho បានសម្តែងការគាំទ្រ Neymar តារាឆ្នើម Paris Saint-Germain ត្រលប់ទៅអតីតក្លិប FC Barcelona វិញ។អនាគតរបស់ Neymar ជាមួយនឹងក្លិប...