ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​តិច​និ​ច​លាក់​លុយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​កុំ​ឲ្យ​ជួប​ហានិភ័យ​នឹក​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​សកម្មភាព​សប្បាយ និង​អាច​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស​បាន ប៉ុន្តែ​វា​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ​។ មិន​ថា​អ្នក​ត្រូវ​បាន​ប្លន់ ឬ​ភ្លេច​កាបូប​លុយ​ក្នុង​តាក់ស៊ី​ទេ អ្នក​ត្រូវ​តែ​មាន​លុយ​លាក់​ទុក​ជាប់​ខ្លួន​។ ខាងក្រោម​នេះ គឺជា​វិធី​លាក់​លុយ​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​ពេល​ជួបនឹង​បញ្ហា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​៖…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​សកម្មភាព​សប្បាយ និង​អាច​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស​បាន ប៉ុន្តែ​វា​ក៏​មាន​គ្រោះថ្នាក់​ផង​ដែរ​។ មិន​ថា​អ្នក​ត្រូវ​បាន​ប្លន់ ឬ​ភ្លេច​កាបូប​លុយ​ក្នុង​តាក់ស៊ី​ទេ អ្នក​ត្រូវ​តែ​មាន​លុយ​លាក់​ទុក​ជាប់​ខ្លួន​។ ខាងក្រោម​នេះ គឺជា​វិធី​លាក់​លុយ​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​ពេល​ជួបនឹង​បញ្ហា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​៖

១. បែងចែក​លុយ ៖ ដើម្បី​ចៀសវាង​បាត់​បង់លុយ​ម្តង​ទាំង​អស់នោះ​អ្នក​គួរតែ​ទុក​វា​ជា​បំណែក​យ៉ាងតិច​ណាស់​ក៏​៣​កន្លែង​ដែរ ។ មាន​កន្លែង​ច្រើន​ដែល​អ្នក​អាច​ប្រើ ដើម្បី​លាក់​លុយ​បាន​ពេល​ធ្វើ​ដំណើរ ហើយ​អ្នក​មិន​គួរ​លាក់​វា​នៅ​កន្លែង​តែ​មួយ​ទេ ។ បើសិនជា​អាច អ្នក​គួរ​មាន​វិធី​លាក់​លុយ​ជាប់​នឹង​ខ្លួនឯង​ដែរ ព្រោះ​ពេល​ខ្លះ​ការ​ដាក់​លុយ​ក្នុង​កាបូប គឺ​មិន​ទាន់​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ឡើយ ។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ដេរ​ហោប៉ៅ​បន្ថែម​នៅ​សម្លៀក​បំពាក់​ដែល​អ្នក​តែងតែ​ប្រើ​ពេល​ធ្វើ​ដំណើរ ឬ​ហោប៉ៅ​សម្ងាត់​ក្នុង​កាបូប​អ្នក​ជាដើម​។

២. កុំ​កាន់​ក្រដាសប្រាក់​ធំ​ពេក ៖ អ្នក​មិន​គួរ​បង្ហាញ​ក្រដាសប្រាក់​ធំ​ៗ​ឲ្យ​អ្នក​ដទៃ​ឃើញ​ទេ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​យក​ក្រដាសប្រាក់​តូច​ៗ​ជាប់​ខ្លួន​វិញ​សម្រាប់​ការ​ចាយវាយ ។ ព្រោះតែ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា អ្នក​គួរ​សាកល្បង​ធ្វើការ​ស្រាវជ្រាវ​ទាក់ទិន​នឹង​ការ​ចាយវាយ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បាន​ដែរ ដើម្បី​ជៀសវាង​ការ​ដាក់​ក្រដាសប្រាក់​ជាប់​ខ្លួន​ច្រើន​ពេក​។

៣. ដាក់​កាបូន​ទទេ​ជាប់​ខ្លួន ៖ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ ឬ​ប្រទេស​ដែល​មិន​មាន​សុវត្ថិភាព​ខ្ពស់ និង​មានឱកាស​ត្រូវ​ចោរប្លន់​ច្រើន អ្នក​គួរតែ​កាន់​កាបូប​ទទេ​ជាប់​ខ្លួន​។ ដូច្នេះ​ពេល​ដែល​ចោរ​គម្រាម​អ្នក​ពិតមែន​នោះ អ្នកមាន​កាបូប​លុយ​ដើម្បី​ហុច​ឲ្យ​ពួក​គេ​ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​។ ប្រាកដ​ណាស់​ចោរ​អាច​នឹង​បើក​កាបូប​អ្នក​មើល​ដូច្នេះ​អ្នក​គួរ​ដាក់​លុយ​បន្តិចបន្តួច ជាមួយនឹង​វិ​ក័យ​ប័ត្រ ព្រមទាំង​កាត​មិន​មានបាន​ការ​មួយ​ចំនួន​ក្នុង​នោះ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ