ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីចាប់​បង្ខាំង​មនុស្ស​១១​នាក់​…​ទើប​បំបែក​​បាន

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស-​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ចូល​ក្រសោប​និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣​ វិច្ឆិកា…

ខេត្តព្រៃវែង ៖ មនុស្ស​ប្រុស-​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ចូល​ក្រសោប​និង​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣​ វិច្ឆិកា នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ស សា​រឿ​ន ដែល​ស្ថិត​ក្នុងភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

ការ​ឃាត់ខ្លួន​នេះ មាន​៣​នាក់​គឺជា​ជនជាតិ​ខ្មែរ និង​៨​នាក់​ទៀត​ គឺជា​ជនជាតិ​វៀតណាម ហើយ​ប្រតិបត្តិការ​ណ៌​នេះ​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង ពាក់​ព​ន្ធ័​លើ​ករណី​បង្ខាំ​មនុស្ស​ដោយ​ខុសច្បាប់​។

លោកឧ​ត្តម​សេនីយ ឈួ​ន គឹ​ម​សាន្ត បាន​បន្ត​ទៀត​ថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​១១​នាក់​នោះ​ មាន​៥​នាក់​គឺជា​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​គេ​ចាប់​យក​មក​បង្ខាំង​​ទុក ។ ដោយ​ឡែក​២​នាក់​ផ្សេង​ទៀត ​​ដែល​ត្រូវ​ឃាត់ខ្លួន​ដែរ​នោះ ពុំ​មាន​ជាប់​ពាក់​ព​ន្ធ័​អ្វី​ទេ ប៉ុន្តែ​ក្នុង​ពេល​ដែល​កំលាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប អ្នក​ទាំង​២​ស្ថិត​នៅ​ក្នុង​ទីតាំង​នោះ​ដែរ ទើបត្រូវ​បាន​ឃាត់ខ្លួន​មក​ជាមួយ​គ្នា​តែ​ម្តង​។

ប្រភព​ដដែល​​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើការ​ចាប់​ប​ង្ខាំង​​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​បា​វិត ហើយ​បាន​នាំ​ខ្លួន​យក​មក​ទុក​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​ជា​ច្រើន​ថ្ងៃ​មក​ហើយ រហូត​ដល់​កំលាំង​អាវុធហត្ថ​ខេត្តស្វាយរៀង ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ពាក្យ​ព​័ន្ធ​​ការ​បាត់​ខ្លួន​របស់​ជន​រង​គ្រោះ ទើប​កំលាំង​អាវុធហត្ថ​ខេត្តស្វាយរៀង ​។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ