ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​គាត់​ឈឹង​៤​ថ្ងៃស្រាប់តែ​ព្រឹក​ឡើង​ផ្អើលឆោឡោ​ពេញ​លើ​ក្បាលស្ពាន​សែ​សិន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាកសព​អណ្តែត​ទឹក​សមត្ថកិច្ច​អះអាង​ថា ករណី​ស្រវឹងស្រា​លង់ទឹក​ស្លាប់​ដែល​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្បាលស្ពាន​សែ​សិន ស្ថិត​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល…

ខេត្តបន្ទាយមានជ័យ ៖ សាកសព​អណ្តែត​ទឹក​សមត្ថកិច្ច​អះអាង​ថា ករណី​ស្រវឹងស្រា​លង់ទឹក​ស្លាប់​ដែល​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្បាលស្ពាន​សែ​សិន ស្ថិត​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។ សាកសព​ជន​រង​គ្រោះ​មានឈ្មោះ វ៉ាង សំអាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ជន​រង​គ្រោះជា​មនុស្ស​ស្រវឹង​ខួប​មុន​ពេល​លង់ទឹក​ស្លាប់​ពេល​ស្រវឹង​គេ​ឃើញ​ហែល​ទឹកស្ទឹង​ឆ្លង​ទៅ​មក​ហើយ​លង់​លិច​បាត់​ទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ទឹង​កន្ទួត​ហើយ​សាច់ញាតិ​ព្យាយាម​រក​រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រូវ​បាន​ប្រទះ​ឃើញ​សព​អ​ណ្តែ​ក​ទឹកស្ទឹង​ក្បាលស្ពាន​សែ​សិន​ទៅ​មើលឃើញ​ហើម​អណ្តែត​ទឹក ។

សមត្ថកិច្ច​អះអាង​ថា សព​ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា​លង់ទឹក​ស្លាប់​ព្រោះ​ឃើញ​ដៃ​ចាប់​ជាប់​ស្មៅ ហើយ​សាច់ញាតិ​ថា​មុន​ពេល​លង់ទឹក​ស្លាប់​ផឹកស្រា​ស្រវឹង​ហែល​ទឹក​ឆ្លង​ទៅ​មក​បណ្តាល​លង់ទឹក​បាត់​៤​ថ្ងៃ​ទើប​ប្រទះ​ឃើញ​អណ្តែត​ទឹកស្ទឹង​សែ​សិន​ក្រោយ​ពេល​ពិនិត្យ​ហើយ​ប្រគល់​ជូន​សាច់ញាតិ​បូជា​វត្ត​សមាធិ​ផល ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ