ក្រោយអគ្គិភ័យឆេះបន្ទប់សណ្ឋាគារ បែកធ្លាយគ្រឿងញៀនជាង២០គីឡូក្រាម
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចកិច្ចនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នេះបានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់អគ្គីភ័យដែលឆេះបន្ទប់ក្នុងសណ្ឋាគារព្រីនសេស មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវឯករាជ្យភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានរកឃើញគ្រឿងញៀនក្នុងបន្ទប់សណ្ឋាគារនោះ។

តាមប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ស្រាប់តែសមត្ថកិច្ចបានប្រទះឃើញគ្រឿងញៀននៅក្នុងបន្ទប់សណ្ឋាគារខាងនោះប្រមាណជាង២០គីឡូក្រាម ជាប្រភេទមេតំហ្វេតាមីន WY និងឃាត់ខ្លួនមនុស្សចំនួន៤នាក់យកទៅធ្វើការសាកសួរផងដែរ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)



ចែករំលែកព័តមាននេះ