ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​មេខ្លោង​វៀតណាម​…​នាំ​គ្រឿង​ញៀន​​ជាង​១​តោន​មក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និងលោក​ឧត្តមសេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ដល់​កម្លាំង​ជំនាញ ចុះ​ធ្វើការ​ស្រាវជ្រាវ នឹង​សហការ​ជា មួយ​នគរបាល​អន្តរជាតិ​(Interpol) និង​សមត្ថកិច្ច​ប្រទេស​ឥ​ណ្ឌី​នេ​ស៊ី ។

នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​សហការ​រួម​គ្នា ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ម្នាក់​មានឈ្មោះ ឡេ ហុង​ហ្វី (Le Hong Phi ) ជា​ជនជាតិ​វៀតណាម សញ្ជាតិ​កា​ណា​ដា នៅ​កោះ​បាលី ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី តាម​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ (Interpol) ។ លុះ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច នៃ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នាំ​ខ្លួន​មេ​ក្លោ​ង​រូប​នោះ ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា មេ​ក្លោ​ង​រូប​នេះ​ត្រូវ​បាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ អស់​មួយ​ជ​វិត ពី​បទ​ជួញដូរ នឹង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ប្រភេទ (​កូ​កេ​អ៊ី​ន​) ជាង​១​តោន ឆ្លង​ដែន​ពី​ប្រទេស​អេ​ក្វា​ឌ័​រ មក​កម្ពុជា​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ តាម​ផ្លូវ​សមុទ្រ ហើយ​ត្រូវ​សមត្ថកិច្ច​ប្រទេស​ចិន​រឹបអូស​គ្រឿងញៀន​នោះ នៅ​កំពង់​ផែ​ទីក្រុង​សៀង​ហៃ រីឯ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន​ម្នាក់ ជា​ជនជាតិ​វៀតណាម នៅ​រាជធានី​ភ្នំពេញ ។

ទណ្ឌិត វៀតណាម​សញ្ជាតិ​ជាតិ កា​ណា​ដា ឈ្មោះ LE HONG PHI នេះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដោយ​អនុវត្តន៍​តាម​និវេទន៍​ក្រហម និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​បាន​នាំ​មក​កម្ពុជា​ដើម្បី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត ពី​បទ​ជួញដូររក្សា​ទុក និង​ដឹក​ជញ្ជូន​ដោយ​ខុស​ច្បាប់ នូវ​សារធាតុ​ញៀន (​កូ​កេ​អ៊ី​ន​) សរុប​ប្រមាណ​ជាង​១​តោន ពី​ប្រទេស​អេ​ក្វា​ឌ័​រមក​កម្ពុជា ។

អត្ថបទសរសេរ ដោយ