រាជធានីភ្នំពេញ ៖ កូនប្រសារស្រីវ័យក្មេងដែលមានសម្រស់ផូរផង់ម្នាក់ ទើបរៀបការថ្មីថ្មោងស្រាប់តែបាត់ខ្លួនដោយមិនដឹងមូលហេតុ ហើយត្រូវបានបុរសជាឪពុកក្មេកម្នាក់ ព្រមទាំងក្រុមគ្រួសារកាន់រូបថតតាមរកគ្រប់ច្រកល្ហក ព្រមទាំងទៅប្តឹងនគរបាលប៉ុស្តិ៍ទួលសង្កែទី១កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអោយជួយរកផងដែរ បន្ទាប់ពីបាត់ខ្លួនមួយយប់មិនដឹងទៅទីណា។
ការស្វែងរកកូនប្រសាស្រីម្នាក់ខាងលើរហូតដល់ទួលសង្កែនេះ គឺបន្ទាប់ពីឪពុកក្មេកបានរកគ្រូទាយថា កូនប្រសាស្រីនៅម្តុំខាងជើងរង្វង់មូលគួចកាណុង ។ ទន្ទឹមនឹងការស្វែងរកនេះដែរ បុរសជាប្តីដែលធ្វើការនៅខេត្តព្រះសីហនុ ក៏បានធ្វើដំណើរមកទាំងអន្ទះសារ ដើម្បីតាមរកប្រពន្ធជាទីស្រលាញ់មិនដឹងបាត់ទៅទីណា ។
កូនប្រសាស្រីដែលបាត់ខ្លួនខាងលើឈ្មោះថន ដាវី អាយុ២០ឆ្នាំ ជាកម្មការីនីកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកបុរសជាប្តីឈ្មោះឈាត ឆើត អាយុ២០ឆ្នាំ ជាជាងអគ្គីសនីបម្រើការនៅខេត្តព្រះសីហនុ។ ប្តីប្រពន្ធទាំងពីរនាក់មានស្រុកកំណើតនៅភូមិធ្លក ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមប្រភពពីបុរសជាឪពុកក្មេកឈ្មោះឈួន ឈាត អាយុ៤០ឆ្នាំ មុខរបរកសិករ បានអោយដឹងថា កូនប្រសាស្រីរបស់គាត់បានបាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៩ មិនដឹងទៅទីណា។
តាមប្រភពដដែលបានអោយដឹងបន្តថា កូនប្រសាស្រីរបស់គាត់បានស្នាក់នៅផ្ទះជួលជាមួយបងស្រីជីដូនមួយ ហើយបម្រើការងារជាកម្មការីនីរោងចក្រ ។ នៅព្រឹកថ្ងៃទី១ វិច្ឆិកា បងស្រីរបស់នាងក៏បានទៅធ្វើការបាត់ ហើយកូនប្រសាស្រីរបស់គាត់មិនដឹងទៅណានោះទេ ។ ដោយសារបាត់មិនឃើញទៅធ្វើការ ទើបមិត្តភក្តិកូនប្រុសរបស់គាត់ក៏បានទូរស័ព្ទទៅប្រាប់កូនប្រុសរបស់គាត់ដែលកំពុងតែធ្វើការនៅខេត្តព្រះស៊ីហនុក៏បង្កអោយមានការភ្ញាក់ផ្អើលថាបាត់នាង លុះពេលទូរស័ព្ទរកក៏តេមិនចូល ។
តាមប្រភពដដែលបានបន្តថា លុះនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា គាត់និងបងប្រុសរបស់កូនប្រសាស្រី ក៏បាននាំគ្នាទៅរកគ្រូទាយ ព្រោះគាត់មានការព្រួយបារម្ភថា ខ្លាចត្រូវគេដាក់ថ្នាំយករបស់របរ ហើយត្រូវគ្រូទាយថា កូនប្រសាស្រីនៅម្តុំរង្វង់មូលខាងជើងស្ពានជ្រោយចង្វារ ក៏បាននាំគ្នាកាន់រូបថតតាមរក និងទៅប្តឹងនគរបាលអោយជួយរកផងដែរ ។
តាមប្រភពដដែលបានអោយដឹងទៀតថា កន្លងមក កូនប្រសាស្រីនិងកូនប្រុសរបស់គាត់មិនដែលមានទំនាស់គ្នានោះទេ ស្រាប់តែនៅសុខៗ កូនប្រសាស្រីបាត់ខ្លួនបែបនេះតែម្តង។
តាមប្រភពពីបុរសជាប្តីបានអោយដឹងតាមទូរស័ព្ទថា រយៈពេលប្រមាណ១ខែមកហើយ ដែលគាត់បានបែកពីប្រពន្ធទៅធ្វើការនៅខេត្តព្រះសីហនុ ហើយក្នុងរយៈពេល១ខែកន្លងមកនេះ ប្រពន្ធបានទូរស័ព្ទទំនាក់ទំនងគ្នារហូត មិនដែលមានទំនាស់អ្វីនឹងគ្នានោះទេ ។
តាមប្រភពដដែលបានអោយដឹងបន្តថា នាឱកាសបុណ្យអុំទូក អកសំបុក សំពះព្រះខែ និងបណ្តែតប្រទីបខាងមុខនេះ គាត់នឹងវិលមកភ្នំពេញនាំប្រពន្ធជាទីស្រលាញ់ដើរលេង តែពេលនេះមិនដឹងថាប្រពន្ធរបស់គាត់បាត់ទៅទីណាឡើយ។
តាមប្រភពដដែលអោយដឹងបន្តទៀតថា គាត់និងប្រពន្ធបានរៀបការកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមករស់នៅបន្ទប់ជួលឯរាជធានីភ្នំពេញ ហើយគាត់ក៏បានឃ្លាតឆ្ងាយ ព្រោះត្រូវទៅធ្វើការនៅខេត្តព្រះសីហនុបានប្រមាណ១ខែ ស្រាប់តែប្រពន្ធបាត់ខ្លួនតែម្តង ។
ទោះបីជាយ៉ាងណា ការបាត់ខ្លួនរបស់កូនប្រសាស្រីខាងលើគេមិនដឹងថា នាងមានគ្រោះថ្នាក់ដោយប្រការណាមួយ ឬក៍នាងចុះចោលផ្ទះដោយសារមូលហេតុអ្វីនោះទេ។ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ ឪពុកក្មេកក៍ដូចក្រុមគ្រូសារបាននាំគ្នាធ្វើដំណើរទៅស្រុកកំណើតហើយទន្ទឹងចាំផ្លូវកូនស្រីជាស្រលាញ់៕ (កែសម្រួលដោយ ៖ ធីតា)
ហ្វីលីពីន៖ តាមសេចក្ដីរាយការណ៍ពីទីក្រុងម៉ានីលបានឱ្យដឹងថា កីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស១គ្រឿង ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលី...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អ្នកចាត់ការទូទៅនៃក្របខ័ណ្ឌ Premier League ម្នាក់ទៀតបានបាត់បង់ការងារ បន្ទាប់ពីក្លិបបាល់តាត់ Everton បានបណ្តេញលោក Marco Silva ចេញ ក្រោយពីចាញ់ការ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងពាក្យចចាមអារាមដែលថា Lionel Messi អាចចាកចេញពី FC Barcelona តែងតែធ្វើឱ្យអ្នកគាំទ្រនឹកមិនឃើញពីមូលហេតុ។ នៅពេលនេះ Messi បានប្រាប់ពីមូលហេតុ...
ខេត្តបាត់ដំបង ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងចាស់បុរាណ បានកើតឡើងពីអតីតកាលនេះ តាមបច្ចេកវិទ្យាទំនើបដោយសារស្កែនតំបន់នោះ ហើយបានបញ្ជាក់ថា ក្រុងនោះប្រហែលជា...
ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី រស់នៅក្នុងស្រុកព្រៃឈរ និងតាមបណ្ដាស្រុកមួយចំនួន បានស្គាល់បុរសចំណាស់វ័យ៦៣ឆ្នាំ រស់នៅភូមិស្វាយពិន ឃុំគរ ស្រុក...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៧ធ្នូ បានពោលពាក្យវិជ្ចមានដ៏កម្រមួយចំពោះអ៊ីរ៉ង់ ដោយថ្លែងអំណរគុណក្រុងតេហេរ៉ង់...
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០១៩នេះ វិស័យសំណង់និងអចលនទ្រព្យនៅតែឈានមុខគេនាំមុខវិស័យផ្សេងៗលើការទាក់ទាញទុនវិនិយោគទាំងក្នុងនិងក្រៅស្រុក ជាក់ស្ដែងក្នុងឆ្នាំ...
ប្រទេសអ៊ីរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៧ធ្នូ បានបង្ហាញយន្តហោះគ្មានមនុស្សបើកប្រយុទ្ធតាមជើងទឹកថ្មី មានឈ្មោះថា SIMORGH ក្នុងឱកាសនៃពិធីមួយនាទីក្រុងជាប់មាត់...
ខេត្តសៀមរាប៖អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរបានវាយតម្លៃថា ការអនុវត្តគម្រោងជួសជុលរចនាសម្ព័ន្ធស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត គឺមានការ...
ប្រទេសកូរ៉េខាងជើង ៖ កូរ៉េខាងជើងប្រកាសនាថ្ងៃទី៨ធ្នូថាបានធ្វើការសាកល្បងសំខាន់បំផុតមួយ នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណបSOHAEដែលពោរពេញដោយអាថ៌កំបាំង ក្រោយបរាជ័យ...
ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៤ ឆ្នាំ២០១៩ នៅអង្គរវត្ត បានដំណើរការការប្រកួតហើយ នា ព្រឹកថ្ងៃទី៨ ខែធ្នូ ក្រោមវត្តមានលោក ថោង ខុន...
ប្រទេសមីយ៉ាន់ម៉ា ៖ អ្នកគាំទ្រលោកស្រីអ៊ូងសាន់ស៊ូជីជាច្រើនពាន់នាក់ កាលពីថ្ងៃទី៧ធ្នូបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាជួយទ្រទ្រង់ដ៏ធំមួយ នៅរដ្ឋធានីមីយ៉ា...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់នៃការញ៉ាំក្រែមចូលពោះ។ តើមានអ្វីខ្លះទៅ?នៅក្នុងក្រែមមានសារធាតុមិនល្អជាច្រើន ព្រោះវាមានផ្ទុកសារធាតុដែល...
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដែល១ខ្នងជាប្រភេទផ្ទះថ្ម និង១ខ្នងទៀតជាប្រភេទផ្ទះឈើ រួមទាំងរបស់របរប្រើប្រាស់នៅ...
ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធនិងកូនប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកកូនស្រីម្នាក់អាយុ៣ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍...
អស្ចារ្យ ! តាមទំនាយគ្រូហុងស៊ុយចិនសែបានអះអាងថា នៅចុងឆ្នាំនេះ(២០១៩) ឆ្នាំសិរីទាំង៩ ជូត រោង ច ខាល ថោះ មមី ឆ្លូវ រកា កុរ ជោគជតារាសីរបស់លោកអ្នកឡើងខ្ពស់ខ្លាំងណាស់...
ខេត្តព្រះសីហនុ ៖ មានករណីប្រទះឃើញប្តីប្រពន្ឋពីរនាក់បានបាត់បង់ជីវិតក្នុងបន្ទប់ទឹកផ្ទះជួល ហើយត្រូវគេសង្ស័យថាមកពីឆ្លងចរន្តអគ្គីសនីទើបបណ្តាលឱ្យឆក់...
ខេត្តក្រចេះ ៖ បើតាមនគរបាលស្រុកសំបូរ បានសម្រេចធ្វើការឃាត់ខ្លួនបុរសជនជាតិឥស្លាមម្នាក់ ក្រោយសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងករណីធ្វើឱ្យស្ត្រីម្នាក់បានបាត់បង់...
ខ្ទង់អាយុ២០ឆ្នាំជាពេលដែលមនុស្សវ័យក្មេងទើបតែទទួលបានសេរីភាពពិតប្រាកដ និងជាពេលដែលពួកគេអាចរុករកអ្វីដែលខ្លួនស្រលាញ់ និងចង់ធ្វើក្នុងជីវិត។ ប៉ុន្តែវា...
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតចុះបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម៦នាក់ជាប់ចោទពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទារប្រាក់ពីជនជាតិ...