ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របស់​ចម្លែក​ៗ​អ្វីខ្លះ​ដែល​មហាសេដ្ឋី​ចំណាយ​លុយ​លើ​វា ?

4 ឆ្នាំ មុន

អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មាន​ថ្ងៃនេះ​ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​ចេះ​ទុកដាក់​លុយ និង​ឆ្លាត​វៃ​ក្នុង​ការ​វិនិយោគ​។ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​មួយ​ចំនួន​ទៀត ការ​ចាយវាយ​លើ​របស់​ដែល​ពួក​គេ​មិន​ត្រូវការ​គឺជា​កត្តា​ដែល​ជៀស​មិន​បាន​។ មិន​ថា​វា​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​លើសលប់ ឬអ្វី​ដែល​ចម្លែក​ៗ​ទេ ការ​ចាយវាយ​លើ​របស់​ទាំងនេះ​នៅ​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​។​ខាងក្រោម​នេះ គឺជា​របស់​ចម្លែក​ៗ​ដែល​មហាសេដ្ឋី​ចាយ​លុយ​លើ ៖ ១….

អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​មាន​ថ្ងៃនេះ​ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​ចេះ​ទុកដាក់​លុយ និង​ឆ្លាត​វៃ​ក្នុង​ការ​វិនិយោគ​។ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​មួយ​ចំនួន​ទៀត ការ​ចាយវាយ​លើ​របស់​ដែល​ពួក​គេ​មិន​ត្រូវការ​គឺជា​កត្តា​ដែល​ជៀស​មិន​បាន​។ មិន​ថា​វា​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​លើសលប់ ឬអ្វី​ដែល​ចម្លែក​ៗ​ទេ ការ​ចាយវាយ​លើ​របស់​ទាំងនេះ​នៅ​តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​។​ខាងក្រោម​នេះ គឺជា​របស់​ចម្លែក​ៗ​ដែល​មហាសេដ្ឋី​ចាយ​លុយ​លើ ៖

១. ត្រី​ឆ្លាម​ងាប់
អ្នកមាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​ស្រលាញ់​និង​ចូល​ចិត្ត​ត្រី​ឆ្លាម​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាយវាយ​លុយ​លើ​ការ​បង្កើត​អាង​ត្រី​ឆ្លាម​ជាដើម​។ ប៉ុន្តែ​បើ​ធៀប​នឹង​លោក ស្ទី​វ ខូ​ហេ​ន (Steve Cohen) វិញ វា​គ្មាន​អ្វី​អស្ចារ្យ​ទេ ព្រោះ​លោក​បាន​ទិញ​ត្រី​ឆ្លាម​ងាប់​ដែល​ត្រូវ​បាន​ត្រាំ​ដោយ​អាល់កុល និង​ជាតិ​គីមី Formaldehye នៅ​ឆ្នាំ ២០០៤​។ មក​ដល់​ពេល​នេះ វា​មាន​តម្លៃ​ប្រមាណ​ពី​៨ ទៅ​១២​លាន​ដុល្លារ​ឯណោះ​។

២. កោះ
សម្រាប់​មហាសេដ្ឋី​ខ្លះ ការ​រស់នៅ​វីឡា ឬ​ខុន​ដូ​គឺ​មិន​គ្រាប់​គ្រាន់​ទេ​។ ដោយហេតុ​ដូចនេះ​ទើប​មហាសេដ្ឋី​ដូច​លោក ឡា​រី អេ​ឡី​សាន់ (Larry Ellison) ទិញ​ហោះ​មួយ​ក្នុង​តម្លៃ ៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១២​។ កោះ​នេះ​មាន​ទំហំ​ប្រមាណ ៣៦០០​ហិច​តា និង​មាន​មនុស្ស​រស់នៅ​ប្រមាណ​៣,២០០​នាក់​។

៣. រាជវាំង​លើ​អាកាស
សមាជិក​ក្រុម​គ្រួសារ​រាជា​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​តែងតែ​ល្បី​ក្នុង​ផ្នែក​ចាយវាយ និង​រស់នៅ​ជីវិត​សម្បូរ​បែប ដូច​ជា​ព្រះ​រាជ្យ​បុត្រ អាល់​វ៉ា​វី​ដ ប៊ី​ន តា​ឡា (Alwaleed bin Talal) ជាដើម​ដែល​មាន​យន្តហោះ Boeing មួយ​តម្លៃ ២២០​លាន​ដុល្លារ​។ នៅ​ឆ្នាំ ២០០៧ ទ្រង់​បាន​ទិញ​យន្តហោះ​មួយទៀត​ក្នុង​តម្លៃ ៣១៩​លាន​ដុល្លារ និង​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​កែ​វា​ឲ្យ​មាន​កន្លែង​សម្រាប់​សេះ និង​រថយន្ត Rolls Royce របស់​ទ្រង់​។

៤. សៀវភៅសរសេរ​របស់​អ្នកប្រាជ្ញ
លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​អ្នកប្រាជ្ញ លី​អូ​ដា​ណូ ដា​វី​ន​ស៊ី (Leonardo da Vinci) សុទ្ធតែ​ជា​អ្នក​ពូកែ​ផ្នែក​គណិត​វិទ្យា​ដែល​បាន​ផ្លាស់​ប្តូរ​ប្រវត្តិសាស្ត្រ​។ ដោយហេតុ​ដូចនេះ​ទើប​លោក​ហ្គេ​ត​ស៍បាន​ចំណាយ ៣០.៨​លាន​ដុល្លារ​ដើម្បី​ទិញ​សៀវភៅសរសេរ​ដៃ Codex Leicester របស់​លោក​ដា​វី​ន​ស៊ី ដែល​បាន​ចងក្រង​ឡើង​នៅ​ដើម​សតវត្ស​ទី ១៦ ស្តី​ពី​គំនិត​សម្រាប់​ការ​បង្កើត​ថ្មី​នា​ថ្ងៃ​អនាគត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ