ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោងជួសជុល​ផ្លូវជាតិ​លេខ​៥ ក្នុង​ក្រុង​កំពង់ឆ្នាំង​ឱ្យ​រួចរាល់​នៅ​ខែវិច្ឆិកានេះ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០​និង​៩១ ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ប្រវែង​ជាង​៤០០​ម៉ែត្រ ពេល​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយ​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩០​និង​៩១ ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ប្រវែង​ជាង​៤០០​ម៉ែត្រ ពេល​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយ​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ដោយ​ធ្វើ​ជា​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ AC ដែល​មក​ដល់​ពេល​នេះ​ជិត​រួចរាល់​ហើយ ប្រធាន​មន្ទីរ​សាធារណៈការ សូម​មេត្តា​យោគយល់​អា​ធ្យា​ស្រ័យ​ពី​អ្នក​ធ្វើ​ដំណើរ​ដែល​ត្រូវ​ស្ទះ​ចរាចរ​ណ៌​ក្នុង​ពេល​កំពុង​ជួសជុល​នេះ​។

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ក្នុង​ពេល​ចុះ​ពិនិត្យ​មើល​ក្រុមការងារ​បច្ចេកទេស ចាក់​អ៊ុត​កៅស៊ូ​នៅ​ចំណុច​ផ្លូវ​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ បានអោយ​ដឹង​ថា អនុវត្តន៍​តាម​គម្រោង​ឆ្នាំ​២០១៩​នេះ មន្ទីរ​សាធារណៈការ ត្រូវ​ជួសជុល​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩០​និង​៩១ ដោយ​ចាក់​កៅស៊ូ​ប្រភេទ​AC មាន​ប្រវែង​៤៤៥​ម៉ែត្រ និង​ក៏​ត្រូវ​ជួសជុល​លូ​ប្រវែង​២៣០​ម៉ែត្រ នៅ​ជាប់​ផ្លូវជាតិ ចំណុច​ដែល​កំពុង​ជួសជុល​ខាងលើ​នេះ​ផង​ដែរ ។

លោក​បន្ត​ថា គម្រោង​ខាងលើ​នេះ​ជា​ថវិកា​របស់​ថ្នាក់​ជាតិ តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អនុវត្ត​គម្រោង ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ដែល​គម្រោង​នេះ​តាម​ផែនការ នឹង​ត្រូវធ្វើ​អោយ​ហើយ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ជាក់ស្តែង គម្រោង​ខាងលើ​នេះ អាច​នឹង​ហើយ​មុន​ផែនការ​កំណត់ ។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ក៏​សូម​អំពាវនាវ​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​នៅ​ចំណុច​កំពុង​ជួល​ជុល​ទាំងអស់ សូម​មេត្តា​សហការ​ចូលរួម ដើម្បី​អោយ​ផ្លូវជាតិ​របស់​លើ​មានគុណ​ភាពល្អ ។

ដោយឡែក​ក៏​សូម​សំណូមពរ និង​អធ្យាស្រ័យ​ផង​ដែរ ដល់​បង​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​ពេល​បើកបរ​មក​ដល់​ចំណុច​កំពុង​ជួសជុល​ខាងលើ​នេះ ពិតជា​មានការ​កកស្ទះ​ចរាចរណ៍​ខ្លះ​ៗ​ជា​មិន​ខាន ដោយសារ​ការ​ធ្វើ​ចរាចរណ៍​បាន​តែ​លើ​ផ្លូវ​ម្ខាង ទុក​ល​ទ្ឋ​ភាព​អោយ​ក្រុម​ជាង​កំពុង​ជួសជុល​ផ្លូវ​ម្ខាង ដូច្នេះ​សូម​សហការ​ជាមួយ​ក្រុមការងារ​យើង​ដែល​បាន​សម្រួល​ចរាចរណ៍រ​អោយទៅ និង​មក​ម្តង​ម្ខាង​ៗ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​យើង​ទ្រាំ​តែ​ប្រមាណ​តែ​១០​ថ្ងៃ​ទៀត កំណាត់​ផ្លូវ​នេះ​និង​ត្រូវ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ