ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី​នឹង​មាន​ព្រឹត្តិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ថ្ងៃ​បុណ្យ ខាង​មុខ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា និង​លំហែកាយ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធីបុណ្យ​អុំទូក នៅ​ពេល​ខាង​មុខ​នេះ​។ លោក ងិ​ន…

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា និង​លំហែកាយ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធីបុណ្យ​អុំទូក នៅ​ពេល​ខាង​មុខ​នេះ​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​លើក​ឡើង​ក្នុង​ស​ន្និ​សិទ្ធ សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​ដែល​នឹង​ប្រព្រឹត្តិ​នៅ​ពេល​ខាង​មុខ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​នឹង​ចាប់អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បើ​មានការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ភាព​ទូលំទូលាយ ។ លោក​បញ្ជាក់​ថា ៖«​ព្រឹត្តិការណ៍​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ប្លែក​ដែល​ខេត្តមណ្ឌលគិរី​មិន​ដែល​បាន​ធ្វើ ហើយ​ប្លែក​ពី​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន ហើយ​យើង​នឹង​ចាប់ អារម្មណ៍​ចំពោះ​ភ្ញៀវ​ទេចរ​ដែល​ទស្សនា​ផង​ដែរ ។

លោក​ប្រធាន​មន្ទីរ​ក៏​ស្នើ​សុំ​ឲ្យ​មានការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ ពិសេស​នោះ​ដល់ អ្នក​ទេ​ចរណ៍ ជាតិ​អន្តរជាតិ​ផង​ដែរ ។ លោក​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​មេរៀន​សម្រាប់ អ្នក​នៅ មណ្ឌលគិរី​ក្នុង​ការ​រៀនសូត្រ​ដូច​ជា ការ​តាំង​ពិ​ព័រ​ណ៌​ម្ហូបអាហារ​ដែល​មាន​អនាម័យ ការ​បោះ​តង់ នៅ​តាម​កន្លែង​ទស្សនា​ផ្សេង​ៗ​ជាដើម ។

លោក សុខ វ​ណ្ណា ប្រធាន​នាយករ​ដ្ឋា​ន​កីឡា​ទេ​ចរណ៍ និង​សេវា​កម្សាន្ត​នៃ​ក្រសួង​ទេស ចរណ៍​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​បំណង​មួយ​របស់​ក្រសួង​ទេ​ចរណ៍ ក៏​ដូច​ជា រាជរដ្ឋាភិបាល ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចូលរួម ដើម្បី ធ្វើ​យ៉ាងណា​ឲ្យ​សហការ​គ្នា​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក៏​ដូច​ជា នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ពេល​ដែល​យើង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​បាន​ទូលាយ​ដោយ​ផ្អែក​លើ​គោលដៅ​ទេសចរណ៍​នីមួយ​ៗ​នោះ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ក៏​អាច​កើតឡើង​ផង​ដែរ​។ ជាក់ស្តែង​នោះ​ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​មួយ​លិចធ្លោ​ក្នុង​វិស័យ​អេកូ​ទេ​ចរណ៍​ក៏​ដូច​ជា អាកាសធាតុ​ល្អ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ