ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​មិន​ធ្លាប់​ចាញ់ដែល​គ្មាន​ស្នាម​សាក់គឺជា​នរណា?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន World Boxing News បានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​គ្រប់​គ្នា​សុទ្ធតែ​មាន​ស្នាម​សាក់​នៅ​លើ​ខ្លួន ខណៈ​ដែល​បុរស​ម្នាក់​ដែល​ប្រកួត​មិន​ដែល​ចាញ់​ទាល់តែ​សោះ Floyd Mayweather គ្មាន​ស្នាម​សាក់​អ្វី​បន្តិច​សោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។…

តាម​ប្រភព​ព័ត៌មាន World Boxing News បានឱ្យ​ដឹង​ថា កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​គ្រប់​គ្នា​សុទ្ធតែ​មាន​ស្នាម​សាក់​នៅ​លើ​ខ្លួន ខណៈ​ដែល​បុរស​ម្នាក់​ដែល​ប្រកួត​មិន​ដែល​ចាញ់​ទាល់តែ​សោះ Floyd Mayweather គ្មាន​ស្នាម​សាក់​អ្វី​បន្តិច​សោះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

នៅ​ពេល​ដែល​អ្នក​គិត​អំពី​ការ​ចាក់​សាក់​នៅ​លើ​កីឡាករ​ប្រដាល់ អ្នក​ប្រាកដជា​គិតដល់​អតីត​កីឡាករ​ល្បី Mike Tyson ជាក់​ជា​មិន​ខាន​។ វា​គឺជា​ស្នាម​សាក់​នៅ​លើ​មុខ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល និង​ល្បី​ត​ៗ​គ្នា​មិន​ដាច់ ។

កាលពី​ឆ្នាំ​២០០៣ អតីត​កីឡាករ​រូប​នេះ មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​។ គាត់​មាន​អារម្មណ៍​ថា​មិន​ចូល​ចិត្ត​ខ្លួនឯង​ទាល់តែ​សោះ​។ ពេល​នោះ គាត់​ក៏​ធ្លាក់ខ្លួន​ប្រើប្រាស់​ថ្នាំ​ញៀន ក្នុង​គោលបំណង​គេចវេស​ពី​បញ្ហា​ដែល​កំពុង​កើត​មាន តែ​តាំងពី​ប្រកាស​ចូល​និវត្តន៍​មក គាត់​ក៏​សម្រេចចិត្ត​សាក់​នៅ​លើ​មុខ ដែល​ធ្វើ​ឱ្យ​គាត់​សប្បាយចិត្ត​យ៉ាង​ខ្លាំង​។

បើ​យើង​ក្រឡេក​មើល​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​វិញ យើង​ក៏​ឃើញ​ថា ពួក​គេ​មាន​ស្នាម​សាក់​យ៉ាងតិច​មួយ​ដែរ ដូច​ជា Manny Pacquiao ជាដើម តែ​សម្រាប់ Floyd Mayweather វិញ​មួយ​ក៏​គ្មាន​ដែរ ។

Mayweather គឺ​កីឡាករ​ប្រដាល់​ដ៏​កម្រ​បំផុត ដែល​គ្មាន​ស្នាម​សាក់​នៅ​លើ​ខ្លួន​។ នៅ​ពេល​នេះ គាត់​បាន​ប្រកាស​ចូល​និវត្តន៍​រួច​ទៅ​ហើយ ជាមួយនឹង​កំណត់​ត្រា​ប្រកួត​មិន​ដែល​ចាញ់​ទាល់តែ​សោះ ៥០-០ ។ អស់​រយៈពេល ៤២​ឆ្នាំ​ហើយ ដែល​គាត់​ទុក​រូប​កាយ​របស់​គាត់​មិន​ឱ្យ​ត្រូវ​ម្ជុល​សាក់​។ ផ្ទុយ​ទៅ​វិញ អ្នកគាំទ្រ​របស់ Floyd មួយ​ចំនួន​បាន​សាក់​រូប Floyd លើ​ស្បែក​ពួក​គេ​ទៅ​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mayweather កំពុង​តែ​នៅ​ឌឺដង​គ្នា​ជាមួយនឹង Manny Pacquiao ក្នុង​គម្រោងការ​ឡើង​ប្រកួត​ម្តងទៀត បើ​ទោះបីជា​ពេល​នេះ​ចូល​និវត្តន៍​ហើយ​ក៏​ដោយ​។ នេះ​ក៏​ព្រោះតែ Floyd ចង់​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយនឹង​លទ្ធផល​ឈ្នះ ៥១​ដង និង មិន​ដែល​ចាញ់​៕

ប្រភព ៖ worldboxingnews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ