ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតែអង្គុយអ៊ុតៗ សមត្ថកិច្ច​ចូលឆ្មក់ នាំ​គ្នារត់បាតជើង​សព្រាត​

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​អ្នក​ផ្សេង​ទៀត​បាន​រត់គេច​ទាំង​បាតជើង​ស​ព្រាត ខណៈ​កំពុង​ចំតិត​អ៊ុតអាប៉ោង ស្រាប់តែ​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ ។ ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង និង​សំភារៈ​មួយ​ចំនួន​ទៀត​។…

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​អ្នក​ផ្សេង​ទៀត​បាន​រត់គេច​ទាំង​បាតជើង​ស​ព្រាត ខណៈ​កំពុង​ចំតិត​អ៊ុតអាប៉ោង ស្រាប់តែ​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ ។ ​ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង និង​សំភារៈ​មួយ​ចំនួន​ទៀត​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​តា​ដែ​ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ការ​ចុះ​បង្ក្រាប​ក្រុម​អ្នកលេង​អាប៉ោង​ខាងលើ​នេះ គឺ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម្ចាស់ផ្ទះ និង​ស្ត្រី​ម្នាក់​ទៀត​ជា​អ្នកលេង​ល្បែង ដើម្បី​យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ផង​ដែរ​។

ស្ត្រី​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ ជ័យ លួ​ន អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ខាងលើ ជា​ម្ចាស់ផ្ទះ និង​ម្នាក់​ទៀត​ជា​អ្នកលេង​ល្បែង​ឈ្មោះ លី ជុំនាប់ អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុ​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​រត់គេច​ខ្លួន​អស់​បន្សល់​ទុក​តែ​ម៉ូតូ​នៅផ្ទះ​មេ ។

ក្នុង​ការ​បង្ក្រាប​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង ក្នុង​នោះ​១-​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FP-៧៨៤៨, ២-​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ៣-​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ៤-​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១E-៩២៩៣, ៥-​ម៉ូតូ​ម៉ាក​គុប​មូល​មួយ​គ្រឿង ។ ចំណែក​សម្ភារ​ដែល​ដកហូត​បាន​រួម​មាន មួក​ការពារ​ចំនួន​៣, លុយ​ខ្មែរ​ចំនួន​៦១៥៥០០​រៀល​, លុយ​ដុល្លារ​៣​ដុល្លារ​, កាបូប​ចំនួន​២, ទៀន​ចំនួន​៤​ដើម​, ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​អូ​ប៉ូ​, ស្បែកជើង​៣​គូ​, ហ្វឺ​ត​២, ប៊ិ​ច​២, ស្រោមវ៉ែនតា​១, កា​តុង​១, កំរាល​១, គំរប​១, ចាន​១ និង​ទ្រនាប់​១ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន លេងល្បែង​ប្រាកដ​មែន ខណៈ​កំពុង​តែ​សប្បាយ​អ៊ុតអាប៉ោង ស្រាប់តែ​សមត្ថកិច្ច​ចូល​មក​ដល់ ហើយ​អ្នកខ្លះ​ក៏​រត់​រួច​អស់​ទៅ នៅ​សល់​តែ​ពួក​គាត់​២​នាក់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

នៅ​រសៀល​ថ្ងៃ​ដដែល ក្រោយ​ពី​នាំ​ខ្លួន​ម្ចាស់ផ្ទះ និង​អ្នកលេង​ល្បែង​ម្នាក់​ខាងលើ​មក​សាកសួរ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្ត​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ