ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​អគារ​ឌី​យ៉ា​ម៉​ង់ ក្នុង​សង្កាត់​ជ្រោយចង្វារ

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគារ​ឌី​យ៉ា​ម៉​ង់ មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ អគារ​ឌី​យ៉ា​ម៉​ង់ មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៤៣ ក្រុម​០៧ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​រថយន្ត​ដែល​នៅ​ក្បែរ​នោះ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ ក៏​បាន​បន្ត​ថា ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៨​គ្រឿង ក្នុង​នោះ​រថយន្ត​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៣​ឡាន ស្មើនឹង​១៨​ម៉ែត្រគូប​, រថយន្ត​ជំនួញ​របស់​ទីក្រុង​ជ្រោយចង្វារ OCIC ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៣​ឡាន ស្មើរ​នឹង​១៨​ម៉ែត្រគូប ។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺជា​ប្រភេទ ថ្ម​បេតុង ទំហំ (១៥​ម៉ែត្រ គុណ ២៤​ម៉ែត្រ​) ឆេះ​ខូចខាត​អេ​ប៉ុង នឹង​ពិ​ដាន​ទាំងស្រុង នឹង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល់​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។ ចំពោះ​ករណី​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​សម្អាត​ចប់​នៅ​ម៉ោង ៦​និង​០០​នាទី​យប់​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ ក៏​បាន​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក បង្ក​ជា​អគ្គិភ័យ​។ ដោយឡែក ចំពោះ​ករណី​ខាងលើ​នេះ មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ