ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​នៅ​ទន្លេមេគង្គ​ខេត្តក្រចេះ​កើត​បាន​កូន​១​ក្បាល​ទៀត​ហើយ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហែល​ទឹកទន្លេ​ជាមួយ និង​ហ្វូង​ផ្សោត​ញី​ឈ្មោល​តូ​ច-ធំចំនួន​៧​ក្បាល នៅ​ក្នុង​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំ​ពី ​ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​ការ​ប្រទះ​ឃើញ​នេះ ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​អង្គការ​ជា​ដៃគូអភិរក្សអះអាង​ថា…

ខេត្តក្រចេះ​ ៖ កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហែល​ទឹកទន្លេ​ជាមួយ និង​ហ្វូង​ផ្សោត​ញី​ឈ្មោល​តូ​ច-ធំចំនួន​៧​ក្បាល នៅ​ក្នុង​អន្លង់​ផ្សោត​ទន្លេមេគង្គ​កាំ​ពី ​ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​ការ​ប្រទះ​ឃើញ​នេះ ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​របស់​អង្គការ​ជា​ដៃគូអភិរក្សអះអាង​ថា នេះ​ជា​ការ​ទើប​កើតកូន​ផ្សោត​ថ្មី​មួយ​ក្បាល​ទៀត ពី​មេ​ផ្សោត​ដែល​កំពុង តែ​រស់នៅ​ក្នុង​អន្លង់​នៅ​នៅ​ទន្លេមេគង្គ​ខេត្តក្រចេះ​។

យោង​តាម​កា​រស​ផ្សាយ​ព័ត៌មាន​មួយ​របស់​អង្គការ​មូលនិធិ​សាកល សម្រាប់​អភិរក្ស​ធន ធាន​ធម្មជាតិ ហៅ​កាត់​ថា WWF បាន​ឲ្យ​ដឹង​ថា កូន​ផ្សោត​មួយ​ក្បាល​ដែល​ទើបតែ​កើត​ថ្មី​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​តែ​ហែល​លេង​ក្នុង​ទឹកទន្លេ​មេគង្គ ជាមួយ​និង​ហ្វូង​ផ្សោត​ធំ​ៗ​នៅ ក្នុង​អង​ន្ល​ង់​ផ្សោត​កាលពី​ថ្ងៃ​ទី​២៨ ​តុលា ក្រោយ​ពី​បាន​កើត​រយះ​ពេល​១​ថ្ងៃ​ ។

ប្រធាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ហៅ​កាត់​ថា​WWF ប្រចាំ ខេត្តក្រចេះ​លោក ហង្ស ចាន់​ដេ​ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិការ នេះ​ថា ខាង​ជំនាញ​របស់ លោក​នៅ​មិន ទាន់​ស្រាវជ្រាវ​ដឹង​ថា កូន​ផ្សោត​ដែល​ទ​ទើបតែ​និង​កើត​នេះ ជា​ផ្សោត​ញី​ឬ ឈ្មោល​នៅឡើយ នោះ​ទេ ដោយ​សារ​កូន​ផ្សោត​នេះ​មាន​រូបរាង​នៅ​តូច​។ តែ​ក្រុម​អ្នក​ស្រាវជ្រាវ របស់​លោក ក៏​បាន​ពិនិត្យ​ឃើញ​ថា សុខភាព​កូន​ផ្សោត​នេះ ​មាំមួន​នៅ​ពេល​ឃើញ​ហែល​ទឹក ជាមួយ​ហ្វូង​ផ្សោត​ធំ​ៗ​ដ៏​ទៃ​ទៀត​។

សមិទ្ធ​ផល​នេះ ក៏​ត្រូវ​បាន​លោក​ប្រធាន​អង្គការ​ដៃគូរ​អភិរក្ស​លើក​ឡើង​ថា បាន​មក​ពី​ការ ខិតខំ​រួម​គ្នា​ដើម្បី​អភិរក្ស​ពី​ក្រុមការងារ​អង្គការ​របស់​លោក ជាមួយ​និង​ការ​អាជ្ញាធររបស់​ខណ្ឌ ក៏​ដូច​ជា​អាជ្ញាធរ​ដែល​ពាក់
​ព័​ន្ធ​​ផ្សេង​ៗ​ទៀត ធ្វើ​ឲ្យ​ផ្សោត​រស់នៅ​ដោយ​គង់​វង្សបន្ត​ពូជ​បង្កើន កំណើត​ជា​បន្តបន្ទាប់​។

បើ​តាម​លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល លោក​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ពេ​លថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​ទន្លេ មេគង្គ​ខេត្តក្រចេះ​មាន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ទៅ​៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់ នេះ​សព្វថ្ងៃ​កំពុង​តែ​រស់នៅ តាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ​។ អន្លង់​ទាំង នោះ​មាន​ដូច​ជា អន្លង់​ខ្សាច់ ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។

ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើន ជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ៣០​ក្បាល​។ ដោយ​លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ក្នុង ឆ្នាំ​២០១៩​នេះ ត្រី​ផ្សោត​អាច​មាន កំណើន​ដល់​ទៅ​ជាង​១០​ក្បាល តាម​រយៈ​ការ​បង្ក​កំណើត​៕

អត្ថបទសរសេរ ដោយ