Messi, Cristiano Ronaldo និង Neymar គឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែតើនរណាជាកីឡាករវ័យក្មេង ដែលរកចំណូលបានច្រើនជាងគេ?

មនុស្សជាច្រើនគិតថា Kylian Mbappe គឺជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុត ប៉ុន្តែ Luka Jovic របស់ Real Madrid តាមពិតទៅរកប្រាក់បានច្រើនជាងនេះទៅទៀត។ ខ្សែប្រយុទ្ធ Real Madrid វ័យ ២០ ឆ្នាំ ដែលមិនបានធ្វើឱ្យមានការចាប់អារម្មណ៍នោះ ត្រូវបានគេរាយការណ៍ថាបានទទួលប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ៣៦៥០០០ផោន។
អ្នកនៅលេខបន្ទាប់គឺ Mbappe ដែលជាម្ចាស់ពាន FIFA World Cup 2018។ គេរកប្រាក់បាន ៣២៥០០០ផោន ក្នុងមួយសប្តាហ៍នៅ Paris Saint-Germain ខណៈដែល Joao Felix របស់ Atletico Madrid ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងប្រាក់ ២៥៥០០០ផោន ក្នុងមួយសប្តាហ៍។
ខ្សែការពារថ្មីរបស់ក្លឹបសេះបង្កង់ Juventus គឺ Matthijs de Ligt និង Christian Pulisic របស់ក្រុមតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់ទី៤ និងទី៥ រៀងៗខ្លួន ដោយ Ousmane Dembele និង Marcus Rashford ក៏ជាប់ក្នុងចំណាត់ថ្នាក់ Top10 ផងដែរ។
កីឡាករ Jadon Sancho ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាបានជាប់កិច្ចសន្យារយៈពេលវែង ដែលមានតម្លៃ ១៩០០០០ផោន ក្នុងមួយសប្តាហ៍៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ