ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​បាល់ទាត់​១០​នាក់​ធ្លាប់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

4 ឆ្នាំ មុន

Lionel Messi និង Cristiano Ronaldo កាលពីមុន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​ពី​ការ​ក្លែងបន្លំ​ពន្ធ ប៉ុន្តែ​មិន​មាន​តារា​ឆ្នើម​ណាមួយ​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​នោះ​ទេ​។ ខាងក្រោម​នេះ​ជា​អតីត​កីឡាករ ១០ នាក់​ដែល​ត្រូវ​ជាប់គុក​ពី​បទ​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ…

Lionel Messi និង Cristiano Ronaldo កាលពីមុន​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​ពី​ការ​ក្លែងបន្លំ​ពន្ធ ប៉ុន្តែ​មិន​មាន​តារា​ឆ្នើម​ណាមួយ​ធ្លាប់​ត្រូវ​បាន​ជាប់​ពន្ធនាគារ​នោះ​ទេ​។ ខាងក្រោម​នេះ​ជា​អតីត​កីឡាករ ១០ នាក់​ដែល​ត្រូវ​ជាប់គុក​ពី​បទ​ឧប្បត្តិហេតុ​ធ្ងន់ធ្ងរ ដូច​ជា​ការ​រំលោភ និង សម្លាប់​មនុស្ស​ជាដើម ។

កាលពី​ខែកក្កដា​ឆ្នាំ ២០១០ អ្នកចាំទី​ប្រេ​ស៊ី​ល​ឈ្មោះ Bruno Fernandes de Souza ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម​និង​ចាប់ជំរិត​សង្សារ​របស់​គាត់​ឈ្មោះ Eliza Samudio ។ បី​ឆ្នាំ​ក្រោយមក Bruno ត្រូវ​បាន​ចាប់ខ្លួន និង កាត់ទោស​ឱ្យ​ពន្ធនាគារ​រយៈពេល ២២​ឆ្នាំ​។

បន្ទាប់​ពី​បាន​ជាប់គុក​តែ​ប្រាំមួយ​ឆ្នាំ​កន្លះ គាត់​ត្រូវ​បាន​ដោះ​លែង​វិញ ដោយសារ​មាន​ភាព​ស្មុគស្មាញ​ជាមួយនឹង​ការ​ជំនុំជម្រះ​របស់​គាត់​។ បន្ទាប់​ពី​មានការ​ដោះ​លែង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល លោក Bruno បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ឱ្យ​ក្លិប Boa Esporte Clube ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត​នៅ​ឆ្នាំ​២០១៧​។

អតីត​កីឡាករ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal លោក Tony Adams ក៏​មាន​បញ្ហា​ប្រឈម​ជាមួយនឹង​ច្បាប់ ដោយសារ​តែ​ដើរ​ប្រមឹក​រហូត​។ នៅ​ឆ្នាំ ១៩៩០ អតីត​ខ្សែការពារ​កណ្តាល​អង់គ្លេស​និង​ក្រុម​កាំភ្លើង​ធំ​រូប​នេះ បាន​បើកឡាន​បុក​ជញ្ជាំង​ផ្ទះ ទាំង​ស្ថានភាព​ស្រវឹង ហើយ​ត្រូវ​បាន​គេ​ចាប់ខ្លួន និង ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ខែ​។ តែ​ក្រោយមក ជាប់​ត្រឹមតែ​២​ខែ​ប៉ុណ្ណោះ​។

ចំណែកឯ Patrick Kluivert ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ហូ​ឡង់ បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​នៅ​ឆ្នាំ ១៩៩៥​។ លោក​បាន​បើករថយន្ត BMW លើស​ល្បឿន​កំណត់ ហើយ​ទៅ​បុក​នឹង​រថយន្ត​មួយទៀត បង្ក​ឱ្យ​អ្នក​នៅ​ក្នុង​នោះ​ស្លាប់​។ លោក​ត្រូវ​បំពេញការងារ​ក្នុង​សហគមន៍​ត្រឹមតែ ២៤០ ម៉ោង​ប៉ុណ្ណោះ ដើម្បី​អាច​រួចខ្លួន​។

អ្នកចាំទី​ជើង​ខ្លាំង​កូ​ឡុំ​ប៊ី Rene Higuita បាន​ជាប់​ពន្ធនាគារ​ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។ គ្រប់​គ្នា​ចេះ​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា Higuita មាន​លុយ​ច្រើន​ម្ល៉េះ តែ​តាម​ការ​ពិត​គឺ​មក​ពី​ការ​ជួញដូរ​គ្រឿងញៀន​សោះ​៕

ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ