ដោយមានការចាប់អារម្មណ៍ពីក្លិបដូចជា Bayern Munich និង AC Milan ក្រុមយក្សអេស្បាញ FC Barcelona ក៏បានចូលរួមក្នុងការប្រជែងគ្នា ដើម្បីប្រមាញ់យកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen វ័យ ២០ឆ្នាំផងដែរ។

បន្ទាប់ពីការផ្លាស់ប្តូររបស់គាត់ពី RSC Charleroi ទៅ Lille ក្នុងលីគបារាំង ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ បានរីករាយនឹងការចាប់ផ្តើមដ៏អស្ចារ្យក្នុងជីវិតនៅក្លឹបថ្មីរបស់គាត់។ យោងតាមគេហទំព័រ Soccer Link បានអោយដឹងថា Osimhen ដែលមានអាយុគ្រប់២១ឆ្នាំនៅខែធ្នូ ត្រូវបានគេជឿជាក់ថា បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបនៅអឺរ៉ុប ដែលក្នុងនោះក៏មានក្លិបអ្នកមានបុណ្យ Barcelona ផងដែរ។

ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេនាំយកទៅបំពេញចន្លោះដែលកីឡាករ Pepe និង Rafael Leao ដែលបានចាកចេញនៅក្លិប Lille។ គេកន្លងមករកបានគ្រាប់បាល់៨គ្រាប់ជូនដល់ក្លិប នៅក្នុងការប្រកួត១៤ដង។

គួរបញ្ជាក់ផងដែរថា Barca បានតាមប្រមាញ់អ្នកជំនួស Luis Suarez ដែលនឹងប្រារព្ធខួបកំណើតគម្រប់ ៣៣ ឆ្នាំរបស់គេនៅខែមករា ឆ្នាំ២០២០ ។ Osimhen កើតនៅ Lagos ត្រូវបានឡើងលេងនៅក្រុមជម្រើសជាតិនីហ្សេរីយ៉ាចំនួន ៧ដង ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ