ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ទៅ​ដូច​ចាក់ទឹក​លើ​ក្បាល​ទា​លើក​នេះ​បើ​មិន​ស្តាប់​ត្រៀម​ធម៌​ក្តៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ចំណុច​រង្វង់​មូល​ចោម​ចៅ​កាលពី​វេលា​ម៉ោង​៨​និង​៣០​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​រង្វង់​មូល​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ចម្រុះ​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ណែនាំ​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ចំណុច​រង្វង់​មូល​ចោម​ចៅ​កាលពី​វេលា​ម៉ោង​៨​និង​៣០​យប់ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​រង្វង់​មូល​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

កម្លាំង​សហការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​គឺ​លោក យឹ​ម សា​រ៉ា​ន់ បាន​បញ្ជា​ទៅ​ផ្នែក​អធិការរង​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​នឹង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​កុំអោយ​មានការ​កកស្ទះ​ចរាចរណ៍ ព្រោះ​នៅ​រង្វង់​មូល​ចោម​ចៅ​មាន​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​ថ្មី​ដែល​កំពុង​ស្ថាបនា ។

លោក​អធិការរង​ទទួល​បន្ទុក​ចរាចរណ៍​បាន​បញ្ជាក់​ថា​ដោយសារ​តែ​អាជីវករ​ដែល​លក់​តាម​ផ្លូវ​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​មិន​គិត​ផលប្រយោជន៍​នាក់​ដទៃ​នាំ​គ្នា​ចេះ​តែ​លក់​ចូល​ក្នុង​ផ្លូវ​បន្តិច​ម្តង​ៗ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់ និង​កកស្ទះ​ចរាចរណ៍​សឹង​រាល់ថ្ងៃ​ហើយ​គាត់​បាន​បញ្ជាក់​ថា មិន​ត្រឹមតែ​ណែនាំ​អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ​ទេ​គឺ​ណែនាំ​ទាំង​ហាង​មួយ​ចំនួន​ដែល​ចត​រថយន្ត​នៅ​តាម​ផ្លូវ ។

លោក​អធិការរង​ទទួល​បន្ទុក​ចរាចរណ៍​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ណែនាំ​រួច​បើ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​គោរព​បទបញ្ជា​ពី​សមត្ថកិច្ច​ទេ សមត្ថកិច្ច​នឹង​មាន​វិធានការ​ចុះ​ចាប់​ហើយ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ដែល​បាន​ណែនាំ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ