ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចែ​ចែ​សាហា.វ​មែន​…​យក​ផ្លែ​ដូង​គប់​កញ្ចក់​ឡាន​គេ​ហើយ​រត់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​រាត្រីចរ​បី​នាក់​ដែល​ទើប​ចេញពី​ស៊ីផឹក​នៅ​ហាង​ខា​រា​៉​អូ​ខេ​មួយ​កន្លែង បាន​យក​ផ្លែ​ដូង​គប់​កញ្ចក់​រថយន្ត​របស់អ្នកដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​បែក ហើយ​បានជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ពួន​នៅផ្ទះ​សំណាក់​មួយ​កន្លែង តែ​ត្រូវ​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​តាម​ពីក្រោយ​ជាប់​រហូត ក៏​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ខ្លួន​ចាត់ការ​តាម​នីតិវិធី ។ករណី​ដែល​ស្មាន​មិន​ដល់​ដែល​ក្រុម​យុវវ័យ​រាត្រីចរ បង្កើត​ល្បែង​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថៃ្ង​ទី​៣០…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​រាត្រីចរ​បី​នាក់​ដែល​ទើប​ចេញពី​ស៊ីផឹក​នៅ​ហាង​ខា​រា​៉​អូ​ខេ​មួយ​កន្លែង បាន​យក​ផ្លែ​ដូង​គប់​កញ្ចក់​រថយន្ត​របស់អ្នកដំណើរ​តាម​ផ្លូវ​បណ្តាល​ឱ្យ​បែក ហើយ​បានជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ពួន​នៅផ្ទះ​សំណាក់​មួយ​កន្លែង តែ​ត្រូវ​ម្ចាស់​រថយន្ត​ដែល​បើក​ដេញ​តាម​ពីក្រោយ​ជាប់​រហូត ក៏​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ខ្លួន​ចាត់ការ​តាម​នីតិវិធី ។ករណី​ដែល​ស្មាន​មិន​ដល់​ដែល​ក្រុម​យុវវ័យ​រាត្រីចរ បង្កើត​ល្បែង​គួរ​ឱ្យ​ស្អប់ខ្ពើម​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ​ថៃ្ង​ទី​៣០ តុលា នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​បង្កហេតុ​ទាំង​៣​នាក់ ១-​ឈ្មោះ ជួន វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ រស់នៅ​ភូមិ​ឯកភាព ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ២-​ឈ្មោះ ឡេ​ង ស្រី​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ព្រៃ​ស្តី ឃុំ​ម្លប់​ស ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ យីហោ​រាត្រី​ពណ៌​ស្វាយ ស្ថិត​ក្នុងភូមិ​ព្រៃ​កេស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ៣-​ឈ្មោះ ចាន់ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ អ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ព្រៃ​ត្រាង ឃុំ​មាន​ជ័យ ស្រុក​ឈូក ខេត្តកំពត បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​យីហោ រាត្រី​ពណ៌​ស្វាយ ស្ថិត​ក្នុងភូមិ​ព្រៃ​កេស ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​បន្ត​ថា​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1K-0404 ។ បើ​តាម​ការ​ឆ្លើយ​សារភាព​បានឱ្យ​ដឹង​ថា មុន​ពេល​បង្កហេតុ​ពួក​គេ​ទាំង​បី​នាក់ ធ្វេ​ី​ដំណើរ​ពី​ហាង​ខា​រា​៉​អូ​ខេ​មក​ដល់​ចំណុច​កើតហេតុ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជិត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​លាវ ក៏​បាន​យក​ផ្លែ​ដូង​ដែល​ផឹកទឹក​អស់ គប់​ទៅ​លើ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក មួយ​គ្រឿង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4A-8899 ដែល​កំពុង​បើកបរ​លើ​ដងផ្លូវ​បណ្តាល​ឱ្យ​បែក ។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា អ្នកបើកបរ​ឈ្មោះ វ៉ែន វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេកយៀ ឃុំ​អង្គ​ត្នោត ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ក្រោយ​បង្កហេតុ​ក្រុម​ជន​ស្រី​ប្រុស​នេះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ចូល​មក​ភូមិសាស្ដ្រ​ស្រុក​ប​សេដ្ឋ ត្រូវ​អ្នកបើកបរ​រថយន្ត ដេញ​តាម​រហូត​មក​ទាន់​នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ហេង​លី ស្ថិត​នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ដដែល មុខសញ្ញា​ជនសង្ស័យ​ទំនើង​ប្រុស​ស្រី​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ប​សេដ្ឋ​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ នេះ​ជា​ប្រការ​គួរ​ឱ្យ​ហួសចិត្ត​ដែល​ពួក​នាង​ៗ​ខារ៉ាអូខេ​ដៃ​ឆៅ បង្ក​បាតុភាព​តាម​ដងផ្លូវ​នៅ​ពេល​យប់ ដែល​កន្លង​មក​មាន​តែ​ក្រុម​យុវជន​ឈាមរាវ​ញៀន​ថ្នាំ​ប៉ុណ្ណោះ ដែល​រពឹសដៃ​ធ្វើ​សកម្មភាព​បែប​នេះ​នៅ​តាម​ដងផ្លូវ​ជាតិ ៕

អត្ថបទសរសេរ ដោយ