ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភយ័ឆេះតូបលក់ដូរយ៉ាងសន្ធោសន្ធៅនៅម្តុំខាងក្រោយផ្សារលើ ក្រុងព្រះសីហនុ ជាប់នឹងផ្សារមជ្ឈមណ្ឌលពាណិជកម្ម ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង៩និង៥០នាទីព្រឹកថ្ងៃទី៣១ តុលា ឆ្នាំ២០១៩នេះ។
តាមសេចក្តីរាយការណ៍បានបន្តថា ក្នុងហេតុការណ៍ខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះទៅអន្តរាគមន៍ពន្លត់ ហើយក្រុមជួយសង្គ្រោះក៏កំពុងធ្វើប្រតិបត្តិការជួយពលរដ្ឋ និងដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងកើតហេតុផងដែរ
តាមប្រភពព័ត៌មានបឋមពីនគរបាលមូលដ្ឋានបានឱ្យដឹងថា មានតូបលក់ដូរជាច្រើនតូបត្រូវអគ្គិភ័យឆាបឆេះ ។ ភ្លាមៗនោះដែរ គេនៅមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតនៅឡើយទេ ហើយក៏មិនដឹងថា មានមនុស្សរងគ្រោះថ្នាក់ ឬក៏អត់នៅឡើយដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយបន្តនៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ