ការដែលយើងប្រកាន់ថា យើងមានខ្លួនរស់នៅរហូតមកដូច្នេះ សម្តែងឱ្យឃើញថា យើងមិនបានយល់អំពីធម៌ពិត ដូចដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងឡើយ ធម៌ពិតគឺស្ថិតនៅត្រង់ស្គាល់សុខស្ងប់ក្នុងចិត្ត និងដឹងថា អ្វីៗទាំងអស់គឺសុទ្ធតែជារបស់លោកទាំង៦ ។
បើយើងមិនបានសិក្សាព្រះធម៌ឱ្យឃើញជាប្រយោជន៍ពិតទេ យើងមានជីវិតរស់នៅដោយមិនដឹងថា ជីវិតនេះ តាមពិតវាជាអ្វីឡើយ រស់នៅពេញទៅដោយការមិនដឹង មានតែសេចក្តីប្រកាន់ នូវរូបរាងកាយ តាំងតែពីសក់ក្បាលដល់បាតជើង ហាក់ដូចជាមានអ្នកណាប្រគល់ឱ្យទទេៗអ៊ីចឹង ប្រកាន់វិញ្ញាណ ប្រកាន់ចិត្តគំនិត ប្រកាន់សុខ ប្រកាន់ទុក្ខជាដើមថាជាខ្លួនឬជារបស់ខ្លួន ។
តាមពិតទៅទាំងអស់នេះសុទ្ធតែជារបស់លោកទាំង៦គឺផ្លូវត្រចៀក ផ្លូវច្រមុះ ផ្លូវអណ្តាត ផ្លូវកាយ និង ផ្លូវចិត្ត សុទ្ធតែសភាវធម៌ ជាធម៌ពិត ជារូបធម៌ ជានាមធម៌តែប៉ុណ្ណោះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ