ខេត្តកំពង់ឆ្នាំង ៖ «ទូក.ង ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ» ត្រូវបានធ្វើពិធីសូត្រមន្ត ក្រុងពាលី មុនឈានដល់ការបញ្ចុះទៅក្នុងទឹក ដើម្បីឲ្យកីឡាករហ្វឹកហាត់ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ។ជាមួយគ្នានេះដែរ អាជ្ញាធរឃុំផ្សារ ស្រុកបរិបូណ៌បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករទូកង ដែលមានឈ្មោះល្បីរន្ទឺមួយនេះផងដែរ ។
លោក អ៊ុំ ចាន់ថន ក្រុមប្រឹក្សា ឃុំផ្សារ ស្រុកបរិបូណ៌ បានឲ្យដឹងថា ទូកងដែលមានឈ្មោះល្បីរន្ទឺដោយ សារតែការប្រណាំងមិនដែលចាញ់ បានធ្វើពិធីសូត្រមន្ត ក្រុងពាលី ចុះទឹកហើយនៅព្រឹកនេះ ដោយបានដង្ហែចេញពីវត្តវិហារហ្លួង ហៅវត្តផ្សារ ស្ថិតក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ហើយបានធ្វើដំណើរតាមផ្លូវជាតិលេខ៥ សំដៅទៅផ្សារពន្លៃ មុខសាលាស្រុកបរិបូរណ៌ រួចបន្ទាប់មកបន្តដំណើរ ដង្ហែចុះទៅក្នុងមាត់កំពង់ទឹកឆ្នុកទ្រូ ដើម្បីដាក់ចូលទៅក្នុងទឹក ដើម្បីឲ្យក្រុមកីឡាករបានហ្វឹកហាត់ មុននឹងឈានចូលទៅដល់ការចូលរួមប្រកួតថ្នាក់ជាតិ ក្នុងពិធីអំទូក អកអំបុក និងសំពះព្រះខែ ក្នុងពេលខាងមុខនេះ ។
លោកបានបញ្ជាក់ថា អ្វីដែលចោទជាសំខាន់នោះ បច្ចុប្បន្នក្រុមកីឡាទូកមួយនេះមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការហ្វឹកហាត់ និងថវិកាសម្រាប់ចេញដំណើរទៅចូលរួមប្រកួតនោះទេ។ ហេតុនេះហើយក្នុងនាមលោកជាក្រុមប្រឹក្សា ឃុំផ្សារ ជំនួសមុខឲ្យក្រុមកីឡាករ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមមេត្តាជួយឧបត្ថម្ភដល់ទូកងឈ្មោះព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយនេះផង ។
គួររំលឹកដែរថា ទូក.ងឈ្មោះ «ព្រះទីនាំងសារាយអណ្តែត ចង្ហាន់ហុយ» គឺជាទូកងមួយក្នុងចំណោមទូកជាច្រើនក្នុងខេត្តកំពង់ឆ្នាំងដែលធ្លាប់ទទួលជ័យជំនះលេខ១ ទាំងល្បឿន និងសោភ័ណ្ឌភាព មិនដែលចាញ់ម្ដងណាឡើយ ។ ទូកនេះស្ថិតនៅក្នុងវត្តវិហារហ្លួង ឃុំផ្សារ ស្រុកបរិបូណ៌ មានប្រវែង ២៩,៣០ម៉ែត្រ មានចំណុះជើងចែវ៤៨នាក់ បូករួមអ្នករាំក្បាលទូក និងអ្នកបាចទឹកផង មានសរុបចំនួន៥០នាក់ ។
សូមបញ្ជាក់ដែរថា តាមរយៈលោកយុទ្ឋ វុទ្ធី ពលករធ្វើការនៅប្រទេសកូរ៉េ ដែលមានស្រុកកំណើតនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ក៏បានអំពាវនាវដល់ពលករដែលធ្វើការជាមួយគ្នាបានប្រាក់ចំនួន៥២ម៉ឺនវ៉ុន ស្មើនឹងជាង៤០០ដុល្លារ ក៏បានប្រគល់ជូនគណៈកម្មការទូកងឈ្មោះព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយផងដែរនៅព្រឹកថ្ងៃក្រុងពាលីបញ្ចុះទូកនោះចូលក្នុងទន្លេ ៕ (កែសម្រួលដោយ ៖ ធីតា)
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កូនប្រុសរបស់កីឡាករ Cristiano Ronaldo ហាក់ដូចជាដើរតាមគន្លងឪពុកដ៏ល្បីល្បាញរបស់គាត់ ហើយឥឡូវនេះគាត់បានឈ្នះការប្រកួតយុវជនជាមួយក្រុម U9 របស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា វាហាក់ដូចជាកីឡាករ Cristiano Ronaldo មិនមែនជាកីឡាករតែម្នាក់គត់ដែលមានប្រតិកម្មជាមួយនឹងការផ្លាស់ប្តូរចេញពេលប្រកួតទេ ព្រោះតែថ្មីៗនេះ Kylian...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏...
បញ្ហាមួយដែលមនុស្សយើងជួបញឹកញាប់បំផុតក្នុងរដូវធ្លាក់ខ្យល់ ឬរងារនោះគឺជំងឺផ្តាសាយ និងក្អកតែម្តង។ ដោយសារតែក្នុងធាតុអាកាសមួយនេះមានមេរោគផ្តាសាយច្រើនផង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះចំនួន...
ខេត្តឧត្តមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានជនជាតិថៃ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីវេលាម៉ោងជាង៣...
សម្រាប់ថ្ងៃនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកថា តើមានឥទ្ធិពលគ្របដណ្តប់យ៉ាងណាទៅលើប្រាក់នៃបណ្តាប្រទេសមួយចំនួននៅអាស៊ីដែលមានដូចជា ៖ កម្ពុជា...
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...
ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិ ធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុក...
សម័យពុទ្ធកាលមានភិក្ខុមួយអង្គឈ្មោះឧទាយិដែលសម្បូររឿងអាស្រូវច្រើនជាងគេ និងជាភិក្ខុល្ងង់សូម្បីគង់នៅក្នុងវត្តជាមួយនឹងព្រះពុទ្ធក៏នៅតែល្ងង់ប្រៀបបាននឹង...
រាជធានីភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នារវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំនេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិ...
រាជធានីភ្នំពេញ៖ ស្ថិតក្នុងរយៈពេលខ្លីចុងក្រោយនេះផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅទីផ្សារប្រទេសកូរ៉េនៅមានចំនួន និងបរិមាណតិចតួច ។ ប៉ុន្តែបរិមាណនេះអាចនឹង...
នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៨១៥ គាត់បានឈានជើងចូលក្នុងទឹកដីបារាំងសាជាថ្មី ។ អតីតទាហាន របស់គាត់ដែលត្រូវគេបញ្ចូនមកចាប់រូបគាត់នោះបែរជាចូលរួមជាមួយគាត់ទៅវិញ ។...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ថា អ៊ីរ៉ង់ត្រៀមដោះលែងអ្នកទោសអាមេរិកទាំងអស់ដែលជាប់ឃុំឃាំងក្នុងដែនដី...
រាជធានីភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់អ្នកស្រីនួន សារី ហៅយ៉យ បានបដិសេធថា គាត់មិនបានចេញទៅរស់នៅអាមេរិកដូចពាក្យចចាមអារ៉ាមទេ ។ ជាក់ស្ដែងបច្ចុប្បន្ន...
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមព្រៀងគ្នា ពេលជួបគ្នាដំបូងកាលពីថ្ងៃទី៩...