រឿងស៊ីញ៉ូឆ្វេង វ៉ៃស្តាំ សង្ស័យជាល្បិ.ចពិសេសរបស់មេរដ្ឋអំណាច និងឈ្មួញ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ជុំវិញករណីរឿងបង្គោលភ្លើងសឡា ១ ដើមតម្លៃ ៨ លានរៀល ដែលជាគម្រោងសាងសង់ផ្លូវរបស់មូលនិធិឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ធ្វើឱ្យកក្រើកពេញបណ្ដាញសង្គមនិង មានការដេញដោល ចោទជាចម្ងល់ថាហេតុអី បានជាមានតម្លៃថ្លៃម្ល៉េះ ហើយក៏មាន សារព័ត៌មានខ្លះ បានលេបខាយសម្ដីថា ប្រហែលធ្វើអំពីមាស ឬផ្លាកទីនទៀតផង ។
មកដល់ពេលនេះនៅតែមានការស្រពិចស្រពិល មានភាពមិនច្បាស់លាស់ បើទោះបីលោកមេឃុំទឹកហូត បានផ្ដល់កិច្ចសម្ភាសន៍ ដល់បណ្ដាអ្នកសារព័ត៌មានតាមទូរសព្ទ ជាច្រើនក្តី ក៏នៅតែចុងក្រោយ រង់ចាំការបកស្រាយរបស់មន្ត្រីជំនាញនិង អាជ្ញាធរខេត្តកំពង់ឆ្នាំង ព្រោះបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវស៊ើបឲ្យគេហើយ។
សូមរំលឹកថា គម្រោងជួសជុលផ្លូវការគ្រោះក្រហមមួយខ្សែក្នុងឃុំទឹករហូតស្រុករលាប្អៀរ ត្រូវបានប្រកាសឲ្យដេញថ្លៃកាលពីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៦ មានប្រវែង២០៤០ ម៉ែត្រទទឹង ៥ ម៉ែត្រកម្រាស់០,១៥ ម៉ែត្រ ដាក់លូ២កន្លែង ដាក់សូឡា ៣ កន្លែងនិងស្លាកសញ្ញាគម្រោងសាងសង់១កន្លែង ដែលមានតម្លៃប៉ាន់ស្មាន ១៣៥លាន ៩០៩ពាន់ ៣៦៥ រៀល។ មានក្រុមហ៊ុនចូលដេញថ្លៃចំនួន ៩ និងដេញបានទៅក្រុមហ៊ុនសំំណង់ ឡាយ ផល្លា តម្លៃទាបជាងគេ ដេញបានក្នុងតម្លៃ ៦៦លាន ៩០០ ពាន់រៀលគត់។
ថ្មីៗនេះបណ្ដាសារព័ត៌មាននានានិងបណ្ដាញសង្គមបានចុះផ្សាយព្រោងព្រាតអំពីបញ្ហាបង្គោលភ្លើងសឡា១ដើមមាន តម្លៃ៨ លានរៀលដែលបានដាក់នៅលីទីតាំងជួសជុលផ្លូវការគ្រោះក្រហមក្នុងឃុំខាងលើ ដែលធ្វើឲ្យមហាជន បណ្តាអ្នកសារព័ត៌មានកើតចម្ងល់ ធ្វើឲ្យផ្ទុះពេញបណ្ដាញសង្គម ។
ក្រៅពីបកស្រាយតាមទូរសព្ទជាមួយបណ្ដាសារព័ត៌មាននានាមួយចំនួន លោក ជ័យ ម៉ូត មេឃុំទឹករហូតក៏បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី ៧ខែសីហា ដែលកោះសន្តិភាពសូមដកស្រង់ខ្លឹមសារសង្ខេបថា ការបើកសំណើដាក់ឲ្យដេញថ្លៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៦គម្រោងផ្លូវក្រាបគ្រោះក្រហមមានប្រវែង ២០៤០ ម៉ែត និង មានទទឹង កម្រាស់ ចំនួនសឡា ហ្នឹង ចំនួនលូ ដូចបានរៀបរាប់មកខាងលើ(ពេលប្រកាសដេញថ្លៃ) ។
លុះពេលចុះកិច្ចសន្យាអនុវត្តគម្រោង ផ្លូវក្រាលគ្រួសក្រហមគឺ មានប្រវែង ដល់ទៅ ៣ ០៩២ម៉ែត្រ ម៉ែត្រទទឹង 5 ម៉ែត្រកម្រាស់០,១៥ ម៉ែត្រលូចំនួន ២ សឡា ១៥ កន្លែងនិងស្លាកគម្រោង ១ ដែលមានតម្លៃក្នុងកិច្ចសន្យាសរុប ១៨៤លាន ៩១៩ពាន់៨០៥ រៀលគត់។លើចំណុចត្រង់នេះ លោកមេឃុំ បានបញ្ជាក់ថាផ្អែកលើការណែនាំរបស់សៀវភៅភីមឆ្នាំ ២០១៧ ក្នុងជំពូកទី ៣ ចំណុចទី ៣,១៣ ,២ ,ក្នុងទំព័រទី២៥១ នៃសៀវភៅភីម ដោយក្នុងនោះចែងថាក្រុមប្រឹក្សាឃុំសង្កាត់អាចសម្រេចផ្លាស់ប្ដូរចំនួនលទ្ធផលកិច្ចសន្យាតម្លៃ ដេញថ្លៃឈ្នះ គឺទាបជាងតម្លៃប៉ាន់ស្មាន ។ករណីនេះក្រុមប្រឹក្សាឃុំសង្កាត់អាចសម្រេចបន្ថែមចំនួនលទ្ធផលកិច្ចសន្យាដើម្បីប្រើប្រាស់ថវិកាដែលនៅសល់ពីការដេញថ្លៃនោះបាន។
ដូចក្នុងន័យខ្លឹមសារនៃការបកស្រាយរបស់លោក ជ័យ ម៉ូត មេឃុំទឹករហូតពិតណាស់គម្រោងដាក់ដេញថ្លៃមានប្រវែងតែ២០៤០ ម៉ែត្រ ប៉ុន្តែពេលចុះអនុវត្តមានប្រវែង ៣ ០៩២ ម៉ែត្រ គឺបានបន្ថែមផ្លូវប្រវែង ១០៥២ នឹងបានបន្ថែមសឡា បន្ថែម១២កន្លែង បន្ថែមទៀត លើគម្រោងដេញថ្លៃមានតែកន្លែង ៣ដូច្នេះ សរុប ១៥កន្លែង ។
កោះសន្តិភាពមិនហ៊ានបកស្រាយថាមិនមានភាពប្រក្រតី យ៉ាងណានោះទេ។ប៉ុន្តែរាល់គម្រោងដាក់ឲ្យដេញថ្លៃជាសាធារណៈមានអ្នកសារព័ត៌មានជាច្រើនចូលរួមកត់ត្រា លើកំណត់ហេតុដែលក្រុមហ៊ុនដេញបានរួមទាំងផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម សាលាមត្តេយ្យជាដើម ហើយបានយកមកផ្សព្វផ្សាយ ថាការចំណាយថវិកាមូលនិធិរបស់ឃុំសង្កាត់ មានតម្លាភាពឬគ្មានតម្លាភាព និងពីលទ្ធផលនៃការដេញថ្លៃនាថ្ងៃនោះ ។ តើចុះ ហេតុអី្វចាំបាច់នៅពេលដែលក្រុមហ៊ុនចុះអនុវត្តគម្រោងហើយ បែរជាទៅ អាជ្ញាធរឃុំ ពន្លាត ប្រវែង បំពាក់សឡាបន្ថែម ទៀត ដែលមើលទៅហាក់ដូចជាកីឡាប្រដាល់ ស៊ីញ៉ូឆ្វេង វ៉ៃ ស្ដាំឬយ៉ាងណា ។
រឿងអំពូលភ្លើងសឡាតម្លៃ ៨លានរៀលក្នុងមួយដើមប្រហែលជាអាចនឹងគិតដល់ការបន្ថែមផ្លូវដែលមានចម្ងាយជាង ១០០០ ម៉ែត្រ និងអំពាក់សូឡា បន្ថែម១២ដើមនឹងទេដឹង ។
ជុំវិញរឿងខាងលើនេះ លោក ឡាយ ផល្លា ក្រុមហ៊ុនសំំណង់ឡាយផល្លាបានបញ្ជាក់ថា ពេលចុះអនុវត្តគំរោង អាជ្ញាធរឃុំ បានស្នើសុំឲ្យបន្ត ប្រវែងផ្លូវបន្ថែម សម្រាប់សម្រួលដំណើរដល់បងប្អូនប្រជាពលរដ្ឋ ទើបក្រុមហ៊ុនយល់ព្រមធ្វើបន្ត បើគួបផ្សំ និងតម្លៃទាបពេលដាក់ដេញថ្លៃ និងតម្លៃធ្វើបន្ត ក្រុមហ៊ុនមិនចំណេញទេ សល់តិចតួច ណានៅកំពង់ស្ពានរដ្ឋ ទៀតផង ។
យ៉ាងនេះក្តីរហូតមកដល់ព្រឹកថ្ងៃទី ១២សីហានេះមិនទាន់ឃើញខាង ជំនាញណាបកស្រាយច្បាស់លាស់នៅឡើយទេ រង់ចាំតែការស៊ើបអង្កេតស្រាវជ្រាវរបស់ អាជ្ញាធរខេត្ត នឹងជូនដំណឹងនៅពេលក្រោយ ។
ពេលណាមានដំណឹងប្លែក នឹងមានផ្សាយជូនបន្តទៀត ៕





ចែករំលែកព័តមាននេះ