ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបា.ញ់សាកល្បងមីស៊ីលបាលីស្ទិកទី២ក្នុងរយៈពេលមិនដល់១សប្តាហ៍ ដើម្បីតវ៉ានឹងសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង

3 នាទី មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ទី​១២ ​សីហា បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទី​២ អំឡុង​ពេល​មិន​ដល់​១​ស​ប្ដា​ហ៍​ផង ​។ នេះ​ជា​សកម្មភាព​មួយ​ដែល​ ហាក់ដូចជា​ការ​បង្ហាញ​ពី​ការ​តវ៉ា​ប្រឆាំង​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ នា​ពេល​ខាង​មុខ​នេះ រវាង​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក ដែល​ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​ថា ជា​ការ​រៀបចំ​សម្រាប់​ការ​លុកលុយ​មួយ ​។

យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​១​គ្រាប់ ត្រូវ​បាន​បាញ់​ចេញពី​តំបន់ឆ្នេរ​សមុទ្រ​វ៉ុ​ន​សាន ភាគ​ខាងកើត​ប្រទេស​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ សីហា ហើយ​ហោះហើរ​ក្នុង​ចម្ងាយ​ជាង​៧០០​គីឡូម៉ែត្រ​ ។ ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ក៏​អះអាង​ពី​ការ​ចាប់​ឃើញ​ដែរ​ការ​បាញ់​មី​ស៊ី​​ល​នោះ​ ដោយ​បញ្ជាក់​ថា មី​ស៊ី​​ល​នេះ ​ក្រោយ​ការ​បាញ់​ចេញ​បាន​ទៅ​ធ្លាក់​ក្នុង​ដែនទឹក​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ខ្លួន​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​ និង​ជប៉ុន​ ។

ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំង​២​លើក​នោះ​ របស់​កូរ៉េ​ខាងជើង​ធ្វើ​ឡើង​ចន្លោះ​ពេល​គ្នា​តែ​ប៉ុន្មាន​ថ្ងៃ ខណៈ​ប្រទេស​នេះ ​បដិសេធ​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ការ​ចរចា​ឡើង​វិញ ជាមួយ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​។ យោង​តាម​បណ្ដា​អ្នកជំនាញ​ការ​ថា កូរ៉េ​ខាងជើង​តែង​ប្រើ​សមយុទ្ធ​យោធា​របស់​អា​មេ​រិ​ក ​និង​កូរ៉េ​ខាងត្បូង ជា​លេស​សម្រាប់​បង្កើន​សកម្មភាព​សាកល្បង​អាវុធ​របស់​ខ្លួន​ ៕