រឿង​ជំពាក់​លុយ​…​បុរស​ម្នាក់​វិះ​នឹង​ធ្លុះ​.​ក !


ខេត្តកំពត ៖ ករណី​ហិង្សា​ដោយ​ចេតនា​ដែល​បង្ក​ឡើង​ដោយ​បុរស​២​នាក់​បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ក​ញ្ចឹ​ង​.​ក​ពី​ការ​បាញ់​ដោយ​កាំភ្លើង​កែ​ច្នៃ កាលពី​វេលា​ម៉ោង​០៦​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ពេ​ជ​ចង្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ប៉ាន សិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​បាន​យក​កាំភ្លើង​កែ​ច្នៃ​របស់​ខ្លួន​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ញន ធឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​បណ្តាល​ឱ្យ​របួស​ក​ញ្ចឹ​ង​.​ក ។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិង្សារ​ហួស​មាន​របួស​ស្នាម​នេះ​គឺ​បណ្តាល​មក​ពី​ឈ្លោះ​គ្នា​រឿង​ជំពាក់​លុយ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ