តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ជាមួយនឹងទីផ្សារដោះដូរកីឡាករនៅខែមករា ប្រហែលពីរខែទៀត ក្រុមយក្សអេស្ប៉ាញ Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំលក់កំពូលតារាឆ្នើមដែលរកចំណូលបានច្រើនជាងគេនៅឆ្នាំនេះ។
ខ្សែបម្រើប្រយុទ្ធ Gareth Bale បានពាក់ព័ន្ធជាមួយនឹងការចាកចេញពីក្លិបម្ចាស់ពាន UEFA Champion League ១៣សម័យកាល ប៉ុន្តែការចាកចេញរបស់គាត់ពីគ្រូបង្វឹក Santiago Bernabeu ឥឡូវនេះហាក់ដូចជាកាន់តែជិត ហើយកាន់តែច្បាស់ហើយ។

មុនរដូវកាលឆ្នាំ ២០១៩/២០ បានឈានដល់ដំណាក់កាលនេះ Bale កំពុងតែមានទំនាក់ទំនងជាមួយនឹងការទៅលេងនៅក្លិបចិន Jiangsu Suning នៅក្របខណ្ឌ Chinese Super League។ ឥឡូវនេះ AS បានរាយការណ៍ថា កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ស្ថិតនៅក្នុងបញ្ជីចាកចេញរបស់ Los Blancos ដែលពីមុនក្លឹបបានស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យរូបគេចាកចេញ ទោះបីជាអ្នកចាត់ការ Zinedine Zidane មានទំនាក់ទំនងមិនល្អក៏ដោយ។

Real ត្រូវបានគេនិយាយថា គ្រោងនឹងលក់កីឡាករជើងខ្លាំង Bale នៅខែមករាឆ្នាំក្រោយនេះ បន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងក្លឹបនិងកីឡាករ។ Bale ដែលរងរបួសកជើងអំឡុងពេលសម្រាកអន្ដរជាតិថ្មីៗនេះ បានស្នើសុំដោយផ្ទាល់ដល់ក្លិបយក្សអេស្ប៉ាញនេះ ធ្វើកំណត់ត្រាវេជ្ជសាស្ត្រជូនគាត់ជាលក្ខណៈឯកជន។ គាត់មិនចង់ឱ្យគេដឹងពីលទ្ធផលសុខភាពរបស់គាត់ទេ។

ឥលូវនេះវាបង្ហាញពីការចាកចេញពី Real Madrid របស់អតីតកីឡាករជើងខ្លាំងរបស់ Tottenham Hotspur គឺជិតមកដល់ហើយ ទោះបីជាមានមនុស្សមួយចំនួនគិតថាវាអាចជារឿងមិនពិតក៏ដោយ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ