តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា នៅពេលដែល Eden Hazard បានធ្វើជាម្ចាស់អាវរបស់អតីតខ្សែប្រយុទ្ធ Cristiano Ronaldo នៅឯក្លិប Real Madrid កីឡាករមាន់ថ្មីតម្លៃ ១០០លានអឺរ៉ូរូបនេះ បានបង្ហើបប្រាប់ពីរឿងក្នុងចិត្ត ពេលដែលបានពាក់អាវនេះជាលើកដំបូង។
អ្នកគាំទ្រ Real ជាច្រើននាក់ សង្ឃឹមថា Hazard នឹងបំពេញចន្លោះប្រហោងដែលនៅសល់ក្រោយពី Ronaldo ចាកចេញទៅក្លិប Juventus ប៉ុន្តែកីឡាកររូបនេះមិនបានធ្វើឱ្យក្តីសង្ឃឹមនេះក្លាយជាការពិតនោះទេ ដោយសារតែលេងមិនបានល្អតាំងពីចូលមកពីក្លិប Chelsea កាលពីខែកក្កដា ។ រហូតមកដល់ពេលនេះ Hazard រកបានតែ ១គ្រាប់ និង Assist ២លើក ហើយខកខានការប្រកួត LaLiga ៥ដង ដោយសារបញ្ហាសុខភាព និងបញ្ហារបួស ។
កីឡាករវ័យ ២៨ ឆ្នាំដែលដំបូងឡើយពាក់អាវលេខ៥០ ក្នុងការប្រកួតមិត្តភាពមុនរដូវកាលមុន មិត្តរួមក្រុម Mariano Diaz ត្រូវបានគេបង្ខំឱ្យបោះបង់ចោលអាវលេខ ៧ ឥឡូវនេះបានបើកចំហអំពីសម្ពាធនៃការពាក់លេខ ។
Hazard បានប្រាប់ទូរទស្សន៍ Real Madrid ថា៖«ការយកអាវនេះបន្ទាប់ពី Cristiano ចាកចេញទៅ មិនមែនជារឿងងាយស្រួលនោះទេ»។
ក្លិប Real Madrid បានជួបប្រទះនូវការចាប់ផ្តើមមិនស៊ីចង្វាក់គ្នានៃយុទ្ធនាការឆ្នាំ ២០១៩/២០ ប៉ុន្តែកំពូលតារាឆ្នើមថ្មីរបស់ក្លិបជឿជាក់ថា ពួកគេនឹងនៅតែតស៊ូដើម្បីអ្វីៗទាំងអស់ ។
Hazard បានបន្ថែមទៀតថា៖«យើងនឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីឈ្នះអ្វីៗទាំងអស់។ យើងត្រូវតែលើកពាននៅចុងរដូវកាល។ ខ្ញុំដឹងថាក្របខ័ណ្ឌ Champions League ពិតជាសំខាន់ណាស់។ ខ្ញុំនៅទីនេះដើម្បីឈ្នះវា។ វាសំខាន់ណាស់សម្រាប់អ្នករាល់គ្នានិងខ្លួនខ្ញុំផងដែរ។ ខ្ញុំនៅក្លិបល្អបំផុតនៅលើពិភពលោក ហើយខ្ញុំសង្ឃឹមថានឹងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ»៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ