ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ខឹង​មេការ និង​សង្សារ​ពេក​ទើប​ធ្វើបាបខ្លួនឯង​ សំណាង​វិញ​ដែលគេ​ជួយ​ទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​សោភា​ម្នាក់​ទើបតែ​អាយុ​១៩​ឆ្នាំ​គ្រាន់តែ​មានរឿង​នៅ​កន្លែងធ្វើការ​ឈ្លោះ​គ្នា​ជាមួយ​មេការ​ខារ៉ាអូខេ និង​សង្សារ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បាន​សម្រេច​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នារី​ស្រស់​សោភា​ម្នាក់​ទើបតែ​អាយុ​១៩​ឆ្នាំ​គ្រាន់តែ​មានរឿង​នៅ​កន្លែងធ្វើការ​ឈ្លោះ​គ្នា​ជាមួយ​មេការ​ខារ៉ាអូខេ និង​សង្សារ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​មិន​បាន​សម្រេច​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បាន​បន្ត នារី​ប៉ុនប៉ង​លោតទឹក​មិន​បាន​សម្រេច​មានឈ្មោះ អៀង វ​ត្តី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្តុំ​គីឡូ​លេខ​៦ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​គេ​បានឃើញ​នារី​រូប​ស្រស់​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ចេញ​មក​ពី​ខារ៉ាអូខេ​ស្ពាន​មាស​ឆ្ពោះ​ឡើង​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​ពាក់កណ្តាល​ស្ពាន​ក៏ស្រាប់តែ​ឲ្យ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ឈប់ រួច​ហើយ​ក៏​ឈរ​យំ​បាន​មួយសន្ទុះ​ក្រោយមក​បំរុង​ធ្វើ​សកម្មភាព​លោតទឹក​សម្លាប់​ខ្លួន ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់​ទាន់​ពេលវេលា​យក​មក​ដល់​គោលដៅ​រង្វង់​មូល​ព្រហ្ម​មុខ​បួន ដើម្បី​សួរនាំ ប៉ុន្តែ​ពេល​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ខឹង​ខ្លាំង​ពេក​ក៏​មិន​បាន​និយាយ​ស្តី​ទេ​បាន​សន្លប់​អស់​មួយភាំង ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នឹង​កន្លែង​កើត​ហេ តុ​ដើម្បី​ធ្វើការ​ព្យាបាល ។

លុះ​ពេល​បាន​រៀង​ស្រួលខ្លួន​វិញ នារី​រូប​ស្អាត​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​មាន​គូ​ដណ្តឹង​ចំនួន​២​នាក់​ហើយ ម្នាក់​មុន គឺ​បែក​គ្នា​រយៈពេល​៣​ឆ្នាំ​ហើយ លើក​ក្រោយ​នេះ​នៅ​មិន​ទាន់​បែក​គ្នា​នោះ​ទេ មូលហេតុ​ដែល​ចង់​លោតទឹក​សម្លាប់​ខ្លួន គឺ​មក​ពី​ឈ្លោះ​គ្នា​ជាមួយ​មេការ​ដែល​ធ្វើការ​ខារ៉ាអូខេ​ស្ពាន​មាស​ផង គួប​ផ្សំ​ជាមួយ​សង្សារ​ផង​នោះ​ក៏​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដល់​លើ​ស្ពាន​ជ្រោយចង្វារ​នេះ គោលបំណង​ទូរស័ព្ទ​ហៅ​ឲ្យ​គេ​មក​ជួប​តែ​ប៉ុណ្ណោះ​ពេល​ដែល​សមត្ថកិច្ច​ចាប់​ឃាត់​នោះ​ធ្វើ​ឲ្យ​ធ្លាក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​iPhone 6​ភ្លើ​ស​មួយ​គ្រឿង​ចូល​ទៅ​ក្នុង​ទន្លេ​បាត់​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ក៏​បាន​ធ្វើការ​ទំនាក់ទំនង​ហៅ​ម្តាយ​ឲ្យ​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ