ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន ​​ហុង ជួប​ថៃ​ ​ចំណែក​ឃឹម​​ ឌីម៉ា ជួប​​អេស្ប៉ាញ​​​នៅ​រេញ​ TV3 ​ថ្ងៃ​​អាទិត្យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣​ ដែល​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​ក្នុង​មួយ​ខែ​២​ដង​នោះ​ នៅ​ថ្ងៃ​អាទិត្យ​ ទី​១១ ឧសភា​ សប្តាហ៍​នេះ​បាន​វិល​ត្រឡប់​មក​កំដរ​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​សា​ជា​ថ្មី​ទៀត​ហើយ​ ។​ កីឡាករ​ឈាន ហុង​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ នឹង​ត្រូវ​ជួប​ជា​មួយ​កីឡាករ​ថៃ​ Kitty Pong

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​រាជ​ធានី​ភ្នំ​ពេញ​បុ៉ស្តិ៍​លេខ​៣​ ដែល​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​ក្នុង​មួយ​ខែ​២​ដង​នោះ​ នៅ​ថ្ងៃ​អាទិត្យ​ ទី​១១ ឧសភា​ សប្តាហ៍​នេះ​បាន​វិល​ត្រឡប់​មក​កំដរ​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​សា​ជា​ថ្មី​ទៀត​ហើយ​ ។​ កីឡាករ​ឈាន ហុង​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ នឹង​ត្រូវ​ជួប​ជា​មួយ​កីឡាករ​ថៃ​ Kitty Pong ខណៈ​កីឡាករ​ឃឹម ឌីម៉ា​ មក​ពីក្លិប​រស្មី​ភូមិ​គាប​ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​ជួប​ជា​មួយ​កីឡា​ករ​អេស្ប៉ាញ​ Alvarez Baiget Joan ។​

កីឡាក​រថៃ​ Kitty Pong ធ្លាប់​ផ្តួល​កីឡា​ករ​កម្ពុជា​ អាំង​ ​សំអាត​ នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥​ ដែល​កាល​ណោះ​គេប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម ។​ ពេល​នេះ​គេ​មក​ជួប​​ ឈាន ហុង​ ទម្ងន់​របស់គេបាន​ឡើង​រហូតដល់​៦០​គីឡូ​ក្រាម​​ឯ​ណោះ​ ទើប​មិន​ទាន់​ដឹង​ថា​ លទ្ធ​ផល​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ឡើយ ។​ កីឡា​ករ​ថៃ​រូប​នេះ​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​គួរសម​ទាំង​ស្នៀត​ជើង ​និង​ស្នៀត​ដៃ​ពេលធ្វើ​ការ​វាយ​ចេញ​ម្តងៗ​ គឺ​មាន​ភាព​ច្បាស់​លាស់​ល្អ​ ថែ​មទាំង​មានទម្ងន់​ធ្ងន់​ទៀត​ផង។​ ចំណែក​ ឈាន ​ហុង​ ក៏​មិន​ធម្មតា​បុ៉ន្មាន​ដែរ ផ្លែ​កែង​ និង​ជង្គង់​របស់​គេ​អាចវាយ​ចេញ​បាន​រហ័ស និង​ត្រូវ​ចំ​គោល​ដៅ​ទៀត​ផង​ ម្យ៉ាង​វិញ​ទៀត​​ផ្លែ​ជង្គង់​របស់គេ​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ និង​ចូល​កៀក​ក៏​បាន​ ឯចិត្ត​ក៏​ធ្ងន់​ មិន​ចេះ​ឆេវ​ឆាវ​ផ្តាស​​ឡើយ ។​

លោក​ទី រ៉ាណាត អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​បុ៉ស្តិ៍​លេខ​៣​ បាន​ធ្វើ​ការ​អះ​អាង​ថា Kitty Pong បើ​សិន​ជា​​ចង់​ផ្តួល​ ឈាន ​ហុង​ នោះ​ មិន​មែន​​ជា​រឿង​ងាយ​ស្រួល​បុ៉ន្មាន​ឡើយ​ ព្រោះ​នៅស្រុក​ខ្មែរ​អ្នក​ណា​មិន​ល្បី​ថា​ ឈាន ហុង​ ជា​កំពូលអ្នក​​ប្រដាល់​ដែល​មាន​ស្នៀត​កែង​ និង​ជង្គង់​ល្អនោះ ។​ ចាំ​មើល​ Kitty Pong អាច​ផ្តួល​ ឈាន ​ហុង បាន​ឬ​អត់ ?​ ចំណែក​កីឡាករ​អេស្ប៉ាញ Alvarez Baiget Joan ដែល​ត្រូវ​ជួប​ជា​មួយ​កីឡា​ករ​កម្ពុជា​ ឃឹម​ ឌីម៉ា ​ក្នុងប្រភេទ​ទម្ងន់​​៦៥​គីឡូ​ក្រាម​​នោះ​ មិន​ធ្លាប់​មក​ស្រុក​ខ្មែរ​ម្តងណា​ឡើយ ។​ ការ​មក​ស្រុុក​ខ្មែរ​ជា​លើក​ដំបូង​ត្រូវគេដាក់​ឱ្យ​ប្រកួត​ជា​មួយ​ ឃឹម ឌីម៉ា​ ដែល​ពូកែ​ប្រើ​ស្នៀត​កែង​ និង​ជង្គង់​ផ្តួល​គូ​ប្រកួត​នោះ​ មិន​ទាន់ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ឡើយ​ ។ ឃឹម ឌីម៉ា​ គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​សម្បូរ​បែប​ ហើយ​សព្វ​ថ្ងៃ​នេះ​​​គេ​ស្ទើរតែ​រក​គូ​ប្រកួត​មិន​បាន​ទៀត​ផង​ ។​ ទោះ​បី​យ៉ាងណា​ ក៏​គ្មាន​នរណា​ហ៊ាន​អះ​អាង​ទុក​មុន​ពី​លទ្ធ​ផល​ចាញ់​ឈ្នះ​នោះ​ទេ​ ព្រោះ​គេ​មិន​ធ្លាប់​ស្គាល់​ពីប្រវត្តិ​​កីឡាករ​អេស្ប៉ាញ​ច្បាស់​លាស់​ ។​

លោក​ទី រ៉ាណាត​ គ្រាន់​តែ​បង្ហើប​ថា កីឡា​ករ​អេស្ប៉ាញ​រូប​នេះ​មិន​ជា​អន់​ខ្សោយ​ប៉ុន្មាន​ឡើយ គេធ្លាប់​ធ្វើ​ការ​ហ្វឹក​​ហាត់​ និង​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ថៃ​មិន​តិចដង​ទេ​ ។ ដូច្នេះ​អាច​ចាត់​ទុក​ថា គេ​គឺជា​ជើង​ខ្លាំង​ម្នាក់​ដែរ​ ដែល ឃឹម ឌីម៉ា​ មិន​អាច​មើល​ស្រាល​បាន​ឡើយ ។​ ក្រៅ​ពី​គូ​អន្តរ​ជាតិ​នេះ​ទៅ​នៅ​មាន​ការប្រកួត​រវាង​កីឡា​ករ​កម្ពុជា​ និង​កម្ពុជា​ជា​ច្រើន​គូ​ទៀត​​ដូចជា​​ កីឡាករ​រឿង​ សារ័ត្ន​ មក​ពីក្លិប​​កង​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​ ជួប​ជា​មួយ​កីឡា​ករ​ម៉ន រដ្ឋា​ មក​ពី​ក្លិប​ការិយា​ល័យ​ទី​៥​ កង​ទ័ព​ជើង​គោក ។​

កីឡាករ​​ហ៊ល​ ដារ៉ា​ មក​ពីក្លិប​សាល​វ័ន្ត​កីឡា​ ត្រូវ​ជួប​ជាមួយ​កីឡាករ​អាន​ សុផល​ មក​ពី​ក្លិប​មិត្ត​បូ៉លិស​ និង​កីឡាករ​វៀត ប៊ុន​ឌឿន​ មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជួប​ជា​មួយ​កីឡា​ករ​ង៉ែត​ រដ្ឋា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ៕​