ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​២​នាក់​ប្តី​ប្រពន្ធ​ដើរ​ហាត់ប្រាណ​ស្រាប់​លេចមុខ​ចោរ​មក​…​ត្រូវ​របស់​ចិន​វិញ​ចាស់ដៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចោរឆក់​កាបូប​ជនជាតិ​ចិន​ពីរ​នាក់ មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​២៨ ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព​ប្រក់​ខាងជើង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ចោរឆក់​កាបូប​ជនជាតិ​ចិន​ពីរ​នាក់ មិន​បាន​សម្រេច​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​២៨ ខែតុលា​នេះ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព​ប្រក់​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ឃឹម ភ​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​អ្នក​បើករថយន្ដ ស្នាក់​នៅ​ភូមិ​ម័​ល សង្កាត់​ដង្កោ ។ ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ស្តូប​ពី​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HT-5423 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ពីរ​នាក់​នឹង​កំពុង​តែ​ដើរ​ហាត់ប្រាណ​ពីរ​នាក់​ប្ដី​ប្រពន្ធ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្តូប​ពី​ពណ៌​ខ្មៅ​មក​ដល់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនជាតិ​ចិន​បាន តែ​ខ្សែ​កាបូប​ម្ខាង ត្រូវ​ជនជាតិ​ចិន​បាន​ឆក់​មក​វិញ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​ចាប់​វ៉ៃ​ស្វាគមន៍​មួយ​ដៃ​ម្នាក់​ហើយ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុ​សិ៍​កា​កាប​ទី​១ ។

ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​មានមុខ​របរ​២​ពិតប្រាកដ​មែន ពេល​ថ្ងៃ​បើករថយន្ត​ពេល​យប់​ដើរ​ឆក់​កាបូប ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ