ខេត្តស្វាយរៀង ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា យើងទាំងអស់គ្នាចូលរួមពិសារអំបុកនៅថ្ងៃទី៩ វិច្ឆិកា ហូបអំបុកសន្តិភាពដែលមានពាក្យស្លោកថា«អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ» ដូច្នេះសូមហូបអំបុកទាំងអស់គ្នា ការពារសន្តិភាព ការពារព្រះមហាក្សត្រ ។


លោកជំទាវបានសម្តែងការអបអរសាទរពិធី ប្រណាំងទូកលើកទី៨នៅទន្លេវ៉ៃគោក្រុងស្វាយរៀង ខេត្តស្វាយរៀងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលមានអ្នកចូលរួមជាង១០ម៉ឺននាក់ ។


លោកជំទាវបន្តទៀតថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកជំទាវផ្ទាល់មានក្តីសោមនស្សរីករាយដោយបានមកចូលរួមក្នុងពិធីប្រណាំងទូកនៅទន្លេវ៉ៃគោក្រុងស្វាយរៀងនាឱកាសដ៏សប្បាយរីករាយនេះដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកដែលនឹងប្រារព្ធថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ខាងមុខនេះដែលជាបុណ្យប្រពៃណីជាតិរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ