ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយកុំឱ្យរំខានគេ ! ម៉ោងជាង១០យប់ហើយ នៅចាក់ធុងបាស់រំខានគេ ត្រូវអធិការនគរបាលក្រុងតាខ្មៅបញ្ជាឱ្យចុះដកហូតធុងបាស់

1 ខែ មុន

ខេត្តកណ្តាល ៖ អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បើក​ប្រតិបត្តិការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ឆ្លើយ​តប​តាម​បណ្ដឹង​របស់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​បង្ក​សំឡេង​រំខាន​យ៉ាង​ខ្លាំង​នៅ​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ស្ថិត​ក្នុង​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ។

ជាក់ស្តែង​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​៦ ខែឧសភា​នេះ​ថា ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​បង្ក​សំឡេង​រំខាន នៅ​សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ លោករ​វ​សេនីយ៍​ឯក យី វណ្ណ​ដា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​កម្លាំង​ចុះ​ទៅ​ណែនាំ និង​ដកហូត​ធុងបាស់​មក​រក្សា​ទុក ។

ការ​ចុះ​ទៅ​ណែនាំ​ប្រពល​រដ្ឋ​បង្ក​សំឡេង​រំខាន​ខាងលើ​នេះ នៅ​វេលា​ម៉ោង​២២:២០​នាទី នា​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ។

តាម​រយៈ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ក៏​បាន​អំពាវនាវ សូម​បងប្អូន​សប្បាយ​ក្នុង​កំរិត​ណាមួយ ដែល​មិន​រំខាន​អ្នក​ជិតខាង មិន​ធ្វើ​អោយ​អ្នក​ជិតខាង​ធុញទ្រាន់ ពេល​ខ្លះ​ពួក​គាត់​មានកូន​តូច មាន​ឪពុក ម្តាយ​ចាស់ជរា មាន​ជំងឺ ត្រូវការ​សម្រាក ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>