ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិនមែន​ជា​ការ​​ទទួលខុស​ត្រូវ​តែ​លើ​ស្ថាប័ន​មួយ​ណា​ប៉ុណ្ណោះទេ ប៉ុន្ដែ​ជា​ការ​ទទួលខុសត្រូវ​របស់​សង្គមជាតិ​ទាំងមូល

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ​ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិនមែន​ជា​ការ​ទទួលខុសត្រូវ​លើ​ស្ថាប័ន​មួយ​ណា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជា​ការ​ទទួលខុស​ត្រូវ​របស់​សង្គម​ជាតិ​យើង​ទាំងមូល និង​ត្រូវ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹក…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ​ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ឡើង​ថា បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិនមែន​ជា​ការ​ទទួលខុសត្រូវ​លើ​ស្ថាប័ន​មួយ​ណា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ជា​ការ​ទទួលខុស​ត្រូវ​របស់​សង្គម​ជាតិ​យើង​ទាំងមូល និង​ត្រូវ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹក នាំ សមាជិក​សមាជិកនៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​ក្នុង​ការ​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប ​។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​បែប​នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយ​ការណ៍​បូក​​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០២៦ ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ស សុខា បាន​លើក​ឡើង​ដោយ​ស្នើ​យន្តការ​ដឹកនាំ​គ្រប់​ថ្នាក់​នៃ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោ​ក និង​យន្តការ​ដឹកនាំ​គ្រប់​ថ្នាក់​នៃ​ថ្នាក់​រាជធានី ខេត្ត​ទាំង​២៥ ត្រូវ​ប្តេជ្ញា​ចិត្ត​ខិតខំ​អនុវត្តភារកិច្ច ដើម្បី​សម្រេច​ឱ្យ​បាន​តាម​ផែនការ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០២៦ តាម​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ​ក្នុង​របាយ ការណ៍​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​ក៏​បាន​បញ្ជាក់​បន្ថែម​នូវ​យន្ដការក្នុង​ការ​ពង្រឹង​យន្តការ​ដឹកនាំ​គ្រប់​ថ្នាក់​ឱ្យ​មាន​ភាព​សកម្ម​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​សកម្មភាព​ដែល​បាន​ដាក់​ចេញ​ព្រមទាំង​ចាត់​ធ្វើការ​ត្រួតពិនិត្យ កែ​លម្អ ដក​ពិសោធន៍ និង​តម្រង់​ទិស​ឱ្យ​បាន​សម​ស្រប​ជា​ប្រចាំ តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង​ពេលវេលា​ ។ ជាមួយ​នេះ ត្រូវ​លើក​សរសើរ​ជូន​រង្វាន់​ដល់​អង្គភាព ឬ​បុគ្គល​មាន​ស្នាដៃ​ក្នុង​ការងារ និង​ត្រូវ​កែទម្រង់​ចំពោះ​អង្គភាព​ដែល​មិន​ទាន់​សម្រេច​ភារកិច្ច​តាម​ផែនការ​សកម្មភាព​។ 

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​ណែនាំ​ឱ្យ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរា​ច​​រណ៍​ផ្លូវគោក​រាជធានី ខេត្ត ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ឱ្យ​បាន​ផុលផុស​ទូលំ​ទូ​លាយ​នូវ​ច្បាប់  និង​បទដ្ឋាន​នានា​ក្នុង​ការ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក   នៅ​តាម​ដងផ្លូវ​ ស្ថាប័នរដ្ឋ សាលារៀន ក្រុម ហ៊ុន រោងចក្រ សហគ្រាស សហគមន៍ គ្រួសារ តាម​បណ្តាញ​សង្គម និង​តាម​វេទិកាសាធារណៈ សំដៅ​បង្កើន​ការ​យល់​ដឹង​ជ្រួតជ្រាប​និង​ចូលរួម​គោរព​អនុវត្ត​ពី​គ្រប់​មជ្ឈដ្ឋាន ។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តមក៏​បាន​ស្នើ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនជំរុញ​ថែម​ទៀត ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​បង្រៀន និង​ការ​ប្រឡង​ផ្តល់​បណ្ណ​បើកបរ  ប្រកប​ដោយ​តម្លា​ភាព ដើម្បី​ពង្រឹងគុណភាព​អ្នក បើកបរ​ឱ្យ​មានចំណេះ​ដឹង​ពិត​ទាំង​ខាង​ទ្រឹស្តី  និង​ការ​អនុវត្ត​ជាក់ស្តែង​ ។

ទន្ទឹម​នេះ ជំរុញ​ការ​គ្រប់គ្រង​សាលាបង្រៀន​បើកបរ  គ្រូបង្រៀន​បើកបរ និង​ត្រូវ​ពង្រឹងគុណ​ភាព​នៃ​ការ​ប្រឡង​យក​បណ្ណ​បើកបរឱ្យ​ស្រប​តាម​បញ្ញត្តិ​ជា​ធរមាន និង​លើកកម្ពស់​គុណ​ភាព​ចំណេះដឹង​ខាង​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​ដល់​អ្នកបើកបរ​។

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី​សង្ឃឹមថា ការ​ដឹកនាំ និង​ការ​អនុវត្ដ​របស់​ថ្នាក់ដឹកនាំ​គ្រប់​យន្តការ​ចំណុះ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​ទទួល​​បាន​ជោគជ័យតាមរយៈ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ក្នុង​ការ​អនុវត្ដ​នូវ​សកម្មភាព​យ៉ាង​ដ៏​ហ្មត់ចត់ ក្នុង​គោល​ដៅ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៍​ក្នុង​ឆ្នាំ​២០២៦​នេះ ឱ្យ​ស្រប​ទៅ​តាម​ចក្ខុវិស័យ និង​គោល​បំណង ផែនការ​របស់​យើង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ដ​គ្រោះ ថ្នាក់​ចរា​ចរណ៍ និង​កសាង​សង្គម​មួយ​ដែល​មាន​សន្ដិភាព​សុខ​សុវត្ថិភាព​។

យោង​តាម​របាយការណ៍ គ​.​ស​.​ច​.​គ ក្នុង​ឆ្នាំ​២០២៥ ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​បាន​ពិន័យ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន ៤៧ ៣៨៨ គ្រឿង ក្នុង​នោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត​ចំនួន ២៨ ៤០១ គ្រឿង ស្មើនឹង ៦០% និង រថយន្ត​ចំនួន ១៨ ៩៨៧​គ្រឿង ស្នើ​នឹង ៤០%​។ ទន្ទឹម​នេះ គ្រោះថ្នាក់​កើតឡើង​សរុប ២ ៣៤៥​លើក (​យប់​៥៨%) បណ្តាល​ឱ្យ​ស្លាប់​១ ៤៦៧​នាក់ និង​របួស ៣២១៣​នាក់ (​ធ្ងន់​១​៨៦៩​នាក់​)​។

បើ​គិត​ក្នុង​ឆ្នាំ​២០២៥ ធៀប​នឹង​ឆ្នាំ​២០២ ៤ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៤៩៩​លើ ក ស្មើ​១៨% (២ ៣៤៥/២ ៨៤៤​លើក​) ចំនួន​អ្នក​ស្លាប់​ថយ​ចុះ ៤២​នាក់ ស្មើ​៣% (១ ៤៦៧/១ ៥០៩​នាក់​) និង​ចំនួន​អ្នក​របួស​ថយ​ចុះ ៥០៧​នាក់ ស្មើ​១៤% (៣ ២១៣/ ៣ ៧២០​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ