ខេត្តបាត់ដំបង ៖ សត្វជ្រូកព្រៃជាប្រភេទសត្វមួយដែលងាយចិញ្ចឹម ទោះបីកម្រមាននៅក្នុងព្រៃ តែយើងអាចកែច្នៃយកមកចិញ្ចឹមក្នុងស្រុកបានដូចគ្នា ដោយមើលមុខ មើលមាឌ មិនធាត់ប៉ុន្មានទេ តែវាស៊ីច្រើន បើវាស៊ីបានឆ្អែតវិញ អាចមានទម្ងន់រហូតដល់ទៅ៩០ ឬ១០០គីឡូក្រាមក្នុង១ក្បាល ។

សូម្បីតែស្មៅនៅតាមគុម្ពោធព្រៃដុះឡើងលែងទាន់ហើយ មានតែរកបន្ថែមខ្លះទៀតជាចំណីវា ដូចជាពោត ដំឡូង ដើមចេក ផ្លែឈើផ្សេងៗ ហើយបើបងប្អូនយកទៅចិញ្ចឹមបន្តពូជ ដើម្បីអភិរក្សសត្វព្រៃទាំងអស់គ្នា គឺមានភាពងាយស្រួល ហើយយើងគួររួមគ្នាចិញ្ចឹម និងអភិរក្សទាំងអស់ និងសូមនិយាយថាទេ ចំពោះការបរបាញ់សត្វព្រៃ ។

នេះជាសម្តីលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានសុំពូជពីគេនៅជិតៗគ្នា តាមតំបន់ព្រៃភ្នំតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃកន្លងមកនេះ យកមកចិញ្ចឹមតែ៣ឬ៤ក្បាល មានមេមានឈ្មោល ក្នុងរយៈពេលជិត២ឆ្នាំសោះ អាចកើនឡើងបានដល់ជិត២០ក្បាល តែត្រូវប្រយ័ត្នចំណីក្នុងស្រុកខ្លះមិនគួឲ្យវាស៊ីផ្តេសផ្តាស់ឡើយ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ