ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​តាម​រុករក​ស្ត្រី​អង់គ្លេស​ម្នាក់​បាត់​​ខ្លួន​នៅ​ក្រុង​កោះ​រ៉ុ​ង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​របាយការណ៍​របស់​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​កោះ​រ៉ុ​ង នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​បាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​កន្លង​មក​នោះ ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​របាយការណ៍​របស់​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​កោះ​រ៉ុ​ង នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​បាត់​ខ្លួន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​កន្លង​មក​នោះ ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ។

ប្រភព​ដដែល​បន្ត​ថា លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក វង្ស ប៊ុ​ន​ថន មេបញ្ជាការ​រង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​នាក់​ទៀត សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​កោះ​រ៉ុ​ង បាន​ចុះ​បើក​កិច្ច​ប្រតិបត្តិការ​រុករក​ស្ត្រី​រង​គ្រោះជា​ជនជាតិ​អង់គ្លេស​ដែល​កំពុ​តែ​បាត់​ខ្លួន​ហើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​បាត់​ខ្លួន​រូប​នេះ​ឈ្មោះ​BAMBRIDG EAMELIA អាយុ​២១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​៥៣១១៨៩០៨៣៣ បាន​បាត់​ខ្លួន​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ កន្លង​មក ស្ថិត​នៅ​ចំណុច​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​ពេល​បាត់​ខ្លួន ស្ត្រី​រង​គ្រោះ​បាន​ចូល​មក​ស្នាក់​នៅ Nest Bar បន្ទប់​លេខ​១ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ក្រោយ​មិនដឹង​ថា យ៉ាងម៉េច​នោះ​ទេ ស្ត្រី​រង​គ្រោះ​ស្រាប់តែ​បាត់​ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​បាត់​ខ្លួន​ភ្លាម​ៗ មិត្តភក្តិ​ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ELENA JOHANNA MARIA អាយុ២៣ឆ្នាំ ភេទស្រី ជា​ជនជាតិ​ហូ​ឡង់ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កោះ​រ៉ុ​ង ដើម្បី​ជួយ​អន្តរាគមន៍​តាម​រក​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត កំពុង​មមាញឹក​ក្នុង​ការ​តាមដាន​រុករក​គ្រប់​ច្រកល្ហក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ