ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សន្សំ​លុយ​នៅ​ធនាគារ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​សន្សំ​ប្រាក់ គឺ​ប្រាថ្នា​ចង់បាន​ប្រាក់​កើនឡើង ហើយ​យក​ទៅ​ធ្វើ​អ្វីមួយ​ឱ្យ​សម្រេច​ទៅ​តាម​បំណងប្រាថ្នា​ដែល​ចង់បាន ដូច​ជា​៖ ការ​បន្ត​ការ​សិក្សា ការ​ធ្វើ​ដំណើរ​កម្សាន្ត ការ​ទិញ​របស់​បរបរ​ផ្សេង​ៗ ។ ការ​សន្សំ​មិន​ងាយ​នឹង​បាន​ដូច​បំណងប្រាថ្នា​ដែល​ខ្លួន​ចង់បាន​ឡើយ ប្រសិនបើ​យើង​មិន​មាន​ទិស​ដៅ…

ការ​សន្សំ​ប្រាក់ គឺ​ប្រាថ្នា​ចង់បាន​ប្រាក់​កើនឡើង ហើយ​យក​ទៅ​ធ្វើ​អ្វីមួយ​ឱ្យ​សម្រេច​ទៅ​តាម​បំណងប្រាថ្នា​ដែល​ចង់បាន ដូច​ជា​៖ ការ​បន្ត​ការ​សិក្សា ការ​ធ្វើ​ដំណើរ​កម្សាន្ត ការ​ទិញ​របស់​បរបរ​ផ្សេង​ៗ ។ ការ​សន្សំ​មិន​ងាយ​នឹង​បាន​ដូច​បំណងប្រាថ្នា​ដែល​ខ្លួន​ចង់បាន​ឡើយ ប្រសិនបើ​យើង​មិន​មាន​ទិស​ដៅ ឬ​ផែនការ​ច្បាស់​លាស់ សូ​ម្បី​តែ​របស់​ដែល​ខ្លួន​រំពឹង​ថា​ចង់បាន ហើយ​ខិតខំ​សន្សំ​ប្រាក់​ដើម្បី​ទិញ ក៏​នឹង​មិន​បាន​បើ​យើង​ខ្វះ​ការ​តាំងចិត្ត ។

ជួប​ជាមួយ​លោក អុ​ន សំ​អុល នាយក​ជាន់ខ្ពស់​សាខា​វិមាន​ចតុមុខ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បាន​ប្រាប់​ពី​តិច​និក​នៃ​ការ​សន្សំ​ប្រាក់​ឱ្យ​ដឹង​ថា ៖ ការ​សន្សំ​ប្រាក់​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍ និង​សម្រេច​បំណងប្រាថ្នា​ទាំងឡាយ គឺ​អ្នក​សន្សំ​ប្រាក់​ត្រូវ​មាន​ផែនការ សន្សំ​ប្រាក់​ក្នុង​ការ​សម្រេច​គោលបំណង​ហិរញ្ញ វត្ថុ ។ ការ​សន្សំ​ប្រាក់​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន មិន​ចំពោះ​សម្រាប់​ទិញ​របស់របរ​សម្ភារៈ​ប៉ុណ្ណោះ​ទេ ជួនកាល​អាច​កែខៃ​ប្រឆាំង​នឹង​ស្ថានភាព​អាសន្ន​ណាមួយ​ដែល​កើតឡើង​ដែល​មិន​រំពឹង​ទុក ដូច​ជា​ជំងឺ​ឈឺ​ថ្កាត់​ជាដើម ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា របស់​មួយ​ដែល​យើង​ចង់បាន យើង​ត្រូវ​សន្សំ​លុយ​យក​វា​ឱ្យ​បាន​ដោយ​គិត​ពី​ថេរវេលា​នៃ​ការ​សន្សំ ចំនួន​ទឹកប្រាក់​អាច​សន្សំ​បានជា​រៀងរាល់ថ្ងៃ រាល់​ខែ ។ យើង​ត្រូវ​តាំងចិត្ត​ថា តើ​ក្នុង​មួយ​ថ្ងៃ មួយ​ខែ​ត្រូវ​សន្សំ​ប្រាក់​ឱ្យ​បាន​ប៉ុន្មាន ហើយ​សម្រេចចិត្ត​ថា មិន​ប៉ះពាល់​វា ដែល​អាច​ធ្វើ​ឱ្យ​បំណង​​ដែល​យើង​បាន​ប៉ងប្រាថ្នា​នោះ​បរាជ័យ ។ អ៊ីចឹង​ដើម្បី​សម្រេច​បំណង​នៃ​ការ​សន្សំ មាន​តែ​យក​ប្រាក់​ទៅ​ដាក់​សន្សំ​នៅ​ធនាគារ អេ​ស៊ី​លី​ដា ដែល​ធ្វើការ​សន្សំ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​ប្រាក់​ដែល​ដាក់​សន្សំ ហើយ​ប្រាក់​នឹង​កើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​អត្រា​ការ​ប្រាក់​ដែល​ធនាគារ​ផ្តល់​ជូន ។

ដោយឡែក​ប្រភេទ​គណនី​ដែល​ដាក់​ប្រាក់​សន្សំ​ទទួល​បាន​អត្ថប្រយោជន៍​ខ្ពស់ គឺ​អ្នក​សន្សំ​ប្រាក់​ត្រូវ​ជ្រើស​រើស គណនី​សន្សំ​ប្រាក់​មាន​កាលកំណត់ ។ លោកនាយក​បាន​បញ្ជាក់​ទៀត​ថា ការ​ដាក់​ប្រាក់​សន្សំ​នៅ​ធនា​គារ អេ​ស៊ី​លី​ដា មិន​ចាំ​ទាល់តែ​មាន​ប្រាក់​ច្រើន​ៗ​នោះ​ទេ គឺ​ត្រឹម​ទេ ១០ ដុល្លារ និង​សម្រាប់​ប្រាក់​រៀល មួយ​ម៉ឺន​រៀល​ឡើង​ទៅ​ក៏​អាច​ដាក់​សន្សំ​បាន​ដែរ ។ ការ​គិតគូ​សន្សំ​ប្រាក់ គឺជា​មាគ៌ា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត ។

ដើម្បី​យល់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​អំពី​អត្ថប្រយោជន៍​ច្រើន​នៃ​ការ​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ​លោក អុ​ន សំ​អុល ក៏​បាន​ចែករំលែក​ឱ្យ​ដឹង​នូវ​ចំណុច​សំខាន់​ៗ​ទាំងនេះ ​៖

ចំណុច​ទី១-ការ​ដែល​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ដែល​តាម​ភាសា​បច្ចេកទេស​ធនាគារ​ហៅ​ថា Fix Deposit នេះ​គឺ​ទទួល​បានការ​ប្រាក់​ខ្ពស់​សមរម្យ ហើយ​សាច់ប្រាក់​របស់​គាត់ ឬ​ទ្រព្យសម្បត្តិ​របស់​គាត់​ដែល​យក​មក​ផ្ញើ​នៅ​ធនាគារ គឺ​មាន​សុវត្ថិភាព​ដោយ​មិន​ភ័យ​ព្រួយ​ពី​រឿង​បាត់បង់ ហើយ​ថែម​ទាំង​ទទួល​ការ​ប្រាក់​ទៀត​ទាត់ និង​ទាន់​ពេល​ថែម​ទៀត​ផង ។

ចំណុច​ទី២-នៅ​ពេល​ដែល​អតិថិជន​មក​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ អេ​ស៊ី​លី​ដា គាត់​នឹង​ទទួល​បាន​នូវ Certificate Fix ដែល​អត្ថប្រយោជន៍​របស់​វា គឺ​ពេល​គាត់​ត្រូវការ​សាច់ប្រាក់ គាត់​មិន​ចាំបាច់​ដក Fix ពី​ធនាគារ ទេ​គឺ​គ្រាន់តែ​យក​ក្រដាស Fix ទៅ​ដាក់បញ្ចាំ​ក្នុង​ធនាគារ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​បែបបទ​អ្វី​ច្រើន​នោះ​ឡើយ ព្រោះ​ដោយសារ​តែ​គាត់​មានទ្រព្យ​ដាក់បញ្ចាំ​នៅ​ធនាគារ​រួច​ហើយ ដូច្នេះ​គាត់​អាច​ទទួល​សាច់ប្រាក់​បាន​លឿន និង​ទាន់​ពេលវេលា​តាម​ការ​ត្រូវការ​របស់​គាត់ ។

ចំណុច​ទី៣-អេ​ស៊ី​លី​ដា ជា​ធនាគារ​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ហើយ​ថែម​ទាំង​មាន​បណ្តាញ​ប្រតិបត្តិ​ការណ៍​ធំ​ជាងគេ​រហូត​ពង្រីក​ទៅ​ដល់​ប្រទេស​ឡាវ និង មី​យ៉ា​ន់​ម៉ា ថែម​ទៀត ។ ទាំងនេះ​គឺជា​ប្រភព​ព័ត៌មាន​សម្រាប់​ឱ្យ​អតិថិជន​សប្បាយចិត្ត​ជាមួយនឹង​ភាព​កក់ក្តៅ ។

ជាក់ស្តែង ​ធនាគារ អេ​ស៊ី​លី​ដា មាន​អតិថិជន​ច្រើន និង​ជា​ធនាគារ​ដែល​មាន​ប្រាក់​បញ្ញើ​ច្រើន​ដោយសារ​តែ​មាន​ទំនុកចិត្ត ហើយ​តួលេខ​នៅ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១៩ នេះ​ប្រាក់​បញ្ញើ​នៅ​ក្នុង​ធនាគារ អេ​ស៊ី​លី​ដា ទាំង​មូល​ គឺ​មាន​ចំនួន ៤២៤០ លាន​ដុល្លារ ដោយ​កើនឡើង ៤៨៧ លាន​ដុល្លារ ដែល​កាលពី​ឆ្នាំ ២០១៨ គឺ​មាន​តែ ៣៧៥៣ លាន​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ​ឃើញ​ថា​ប្រាក់​បញ្ញើ​មានការ​កើនឡើង​រហូត​ដល់ ១៣% ។

លោក អុ​ន សំ​អុល បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​សម្រាប់​សាខា​វិមាន​ចតុមុខ​របស់​លោក គឺ​ប្រាក់​បញ្ញើ​បាន​កើនឡើង​រហូត​ដល់ ១១៤ លាន់​ដុល្លារ គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ ២០១៩ ដែល​ទាំងនេះ​បង្ហាញ​ថា ​ប្រជាជន​មានការ​ជឿជាក់ និង​គិត​ថា​ធនាគារ អេ​ស៊ី​លី​ដា មាន​ភាព​ងាយស្រួល​សម្រាប់​ពួក​
គាត់ ។

លោក​បាន​ចង្អុលបង្ហាញ​អំពី​ភាព​ងាយស្រួល​មួយទៀត​សម្រាប់​អតិថិជន ដោយ​លោក​អះអាង​ថា បើ​ទោះ​ជា​អតិថិជន​មិន​ដាក់​ប្រាក់​បញ្ញើ​ក៏​ដោយ គឺ​គ្រាន់តែ​ដាក់​ប្រាក់​សន្សំ​ធម្មតា​ក៏​បាន ហើយ​នៅ​ពេល​ដែល​គាត់​បើក​គណនី​ធនាគារ​ហើយ គឺ​គាត់​មិន​ចាំបាច់​មករ​វល់​ការងារ​នៅ​ធនាគារ​ទេ គឺ​គាត់​អាច​ដាក់​សាច់ប្រាក់​របស់​គាត់​ទៅ​ក្នុង​ម៉ាស៊ីន​ដាក់​ប្រាក់​តែ​ម្តង​ដែល​សព្វ​ថ្ងៃនេះ​មាននៅ​គ្រប់​សាខា​ខេត្ត​ក្រុង​ទាំងអស់​សម្រាប់​ទទួល​ប្រាក់​បញ្ញើ ។

ការ​ផ្តល់​ជំនឿ​ទុកចិត្ត​ពី​ធនាគារ ទៅ​ឱ្យ​អតិថិជន គឺជា​រឿង​សំខាន់​ណាស់ ហើយ​ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​លោក អុ​ន សំ​អុល បានឱ្យ​ដឹង​ទៀត​ថា ប្រភព​ដែល​ធ្វើ​ឱ្យ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​មក​លើ​ធនាគារ​នោះ​គឺ​ទី ១ ធនាគារ អេ​ស៊ី​លី​ដា មាន​ភាគទុន​និក​ធំ​ៗ ល្បី​ៗ ដែល​ពិភពលោក​ទទួលស្គាល់ ។ ទី ២ អេ​ស៊ី​លី​ដា ជា​ធនាគារ​ក្នុងស្រុក​មួយ​ដែល​មាន​បណ្តាញ​ធំ​ជាងគេ ដែល​សព្វថ្ងៃ​មាន​ចំនួន ២៦២ ការិយាល័យ​ក្នុង​ប្រទេស និង​នៅ​ប្រទេស​ឡាវ មាន​ចំនួន ៣៦ ការិយាល័យ ព្រមទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា មាន​ចំនួន១៣ ការិយា​ល័យ ដូច្នេះ​ហើយ អេ​ស៊ី​លី​ដា ជា​ធនាគារ​ក្នុងស្រុក​មួយ​ដ៏​ល្បី ។

ទី៣ អតិថិជន​ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​ប្រាក់​បញ្ញើ​ជាមួយ​ធនាគារ អេ​ស៊ី​លី​ដា មាន​ចំនួន​ជាង ២ លាន​នាក់ ដែល​នេះ​ ជា​តួលេខ​មួយ​មាន​ចំនួន​ច្រើន ធ្វើ​ឱ្យ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត និង​ទី ៤ អេ​ស៊ី​លី​ដា ជា​ធនាគារ​មួយ​ដែល​ទទួល​បាន​ពានរង្វាន់​ក្រុមហ៊ុន​រីក​ចម្រើន​លំដាប់ថ្នាក់​ពិភពលោក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ក្លាយជា​សមាជិក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០១៤ ៕

អត្ថបទសរសេរ ដោយ