ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ខ្មែរ​ប្រែប្រួល​ដូច​ម្តេច​ ធៀប​​​លុយ​ថៃ និង​លុយ​ជប៉ុនក្នុងស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចុងសប្តាហ៍ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៩នេះ សូមបង្ហាញលោកអ្នកអំពីហាង​ឆេង​ប្រែ​ប្រួល​​​នៃអត្រាប្តូរប្រាក់រៀលខ្មែរ​ ធៀបជាមួយប្រាក់បាតថៃ និងប្រាក់យ៉េនជប៉ុនពេញមួយសប្តាហ៍នេះ​តែម្តង ។ ធនាគារអេស៊ីលីដា…

រាជធានីភ្នំពេញ ៖ ចុងសប្តាហ៍ថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០១៩នេះ សូមបង្ហាញលោកអ្នកអំពីហាង​ឆេង​ប្រែ​ប្រួល​​​នៃអត្រាប្តូរប្រាក់រៀលខ្មែរ​ ធៀបជាមួយប្រាក់បាតថៃ និងប្រាក់យ៉េនជប៉ុនពេញមួយសប្តាហ៍នេះ​តែម្តង ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ធនាគារអេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថាកាលពីថ្ងទី ២៥ខែតុលានេះ ១បាតថៃមានអត្រាទិញ ១៣៣,៤០​រៀល អត្រាលក់១៣៥,៤០រៀល, ថ្ងៃទី២៤ មានអត្រាទិញ១៣៤,០០រៀល អត្រាលក់១៣៥,០០រៀល។ ដោយឡែក នៅថ្ងៃទី ២២ មានអត្រាទិញ ១៣៣,៥០រៀល អត្រាលក់១៣៥,៥០រៀល និងថ្ងៃទី ២១ មានអត្រាទិញ ១៣៤,១០រៀល អត្រាលក់ ១៣៥,២០រៀល​។

ចំពោះប្រាក់រៀល ធៀប​ជាមួយប្រាក់យ៉េនជប៉ុន គឺកាលពីថ្ងៃទី ២៥ មានអត្រាទិញ ៣៦,៦៦៣៧រៀល អត្រាលក់ ៣៧,៩៤៩៧រៀល, ថ្ងៃទី ២៤ មានអត្រាទិញ ៣៦,៩០២៨រៀល អត្រាលក់ ៣៧,៨៥៥២​
រៀល ។

ដោយឡែក នៅថ្ងៃទី ២២ មានអត្រាទិញ ៣៦,៧៨៧៣រៀល អត្រាលក់ ៣៨,០៥៩៧រៀល និងថ្ងៃទី២១ មានអត្រាទិញ ៣៧,០៣៦៤រៀល អត្រាលក់ ៣៨,០៨៩៥រៀល ។

អត្ថបទសរសេរ ដោយ