ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​កូន​តូច​ខាន​បត់ជើង​ពីរ​បី​ថ្ងៃ​ហើយនោះ​ តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងណា?

5 ឆ្នាំ មុន

តើ​អ្នក​ម៉ាក់​គួរ​ធ្វើ​យ៉ាងណា នៅ​ពេល​ទារក​ទល់លាមក? ប្រសិនបើ​អ្នក​កូន​អ្នក​ឧស្សាហ៍​ទល់​លាមក អ្នក​ត្រូវ​នាំ​យក​ទារក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​រោគ​កុមារ ដើម្បី​បន្ធូរបន្ថយ​ការ​ទល់​លាមក​របស់​ទារក​នេះ​។ ប៉ុន្តែ​អ្នក​អាច​ជួយ​បន្ធូរបន្ថយ​រោគ​សញ្ញា​មួយ​ចំនួន​របស់​ទារក​បាន​ដោយ ៖ ១- អ្នក​ត្រូវធ្វើ​ចលនា​ជើង​របស់​ទារក​តិច​ៗ ដូច​ជា​ចលនា​ជិះ​កង់…

តើ​អ្នក​ម៉ាក់​គួរ​ធ្វើ​យ៉ាងណា នៅ​ពេល​ទារក​ទល់លាមក? ប្រសិនបើ​អ្នក​កូន​អ្នក​ឧស្សាហ៍​ទល់​លាមក អ្នក​ត្រូវ​នាំ​យក​ទារក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​រោគ​កុមារ ដើម្បី​បន្ធូរបន្ថយ​ការ​ទល់​លាមក​របស់​ទារក​នេះ​។ ប៉ុន្តែ​អ្នក​អាច​ជួយ​បន្ធូរបន្ថយ​រោគ​សញ្ញា​មួយ​ចំនួន​របស់​ទារក​បាន​ដោយ ៖

១- អ្នក​ត្រូវធ្វើ​ចលនា​ជើង​របស់​ទារក​តិច​ៗ ដូច​ជា​ចលនា​ជិះ​កង់ ដើម្បី​ជួយ​ផ្លាស់​ទី​លាមក​ដែល​មានការ​ស្ទះ​នៅ​ក្នុង​ពោះវៀន​។

២- ប្រសិនបើ​អ្នក​បំបៅ​ដោះ​ទារក​ដោយ​ទឹកដោះគោ អ្នក​ត្រូវ​បន្ថែម​ទឹក​នៅ​ចន្លោះ​ពេល​បំបៅ​ដោះ ព្រោះ​ការ​បន្ថែម​ជាតិ​ទឹក គឺ​ដើម្បី​ជួយ​សំរួល​ដល់​ការ​ទល់លាមក​របស់​ទារក​បាន​។

៣- ប្រសិនបើ​ទារក​ចាប់ផ្តើម​ញ៉ាំ​អាហារ អ្នក​ត្រូវ​ផ្ដល់​ទឹក ឬ​ទឹក​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​។

អ្នក​ក៏​ត្រូវ​ផ្ដល់​នូវ​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​មួយ​ចំនួន ដូច​ជា​ផ្លែ​ប៉ោម ទំពាំងបាយជូរ ផ្លែ​ព័រ ផ្លែក្រូច និង​ផ្លែ​ល្ហុង ហើយ​អ្នក​ក៏​ត្រូវ​បន្ថែម​នូវ​គ្រាប់​ធញ្ញជាតិ​មាន​ជាតិ​សរសៃ​ខ្ពស់​ដល់​ទារក​ផង​ដែរ​។

ប្រសិនបើ​ការ​ទល់លាមក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អ្នក​ត្រូវ​នាំ​ទារក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។ អ្នក​​មិន​ត្រូវ​មានការ​ព្រួយបារម្ភ​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ការ​ទល់លាមក​តែងតែ​កើត​មាន ជា​ពិសេស​នៅ​ពេល​អ្នកធ្វើការ​បំបៅ​ដោះ​ដោយ​ទឹកដោះគោ ឬ​ការ​បរិភោគ​ចំណីអាហារ​។ អ្នក​គ្រាន់តែ​យកចិត្តទុកដាក់​លើ​ការ​ព្យាបាល​ជា​ចាំបាច់ ទារក​នឹង​មាន​ចលនា​ពោះវៀន​ទៀងទាត់​ល្អ​ម្តងទៀត​ (​ប្រភព​ពី​៖ Health.com.kh) ៕ ( ​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ