ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ធុញថប់​មែន​ទេ ? ញ៉ាំ​អាហារ​៦​មុខ​នេះ​ក៏​ជួយ​បំបាត់​ស្ត្រេ​សបាន​ដែរ

1 អាទិត្យ មុន

មាន​អារម្មណ៍​ថា​ស្ត្រេ​ស​មែន​ទេ? ជំនួស​ឲ្យ​ការ​ញ៉ាំ​ស្ករ​គ្រាប់ អាច​ងាក​មក​ញ៉ាំ​អាហារ​ទាំង ៦ នេះ​វិញ​។ មិន​មាន​អ្វី​បញ្ជាក់​ថា​អាហារ​ដែល​ព្យាបាល​ជំងឺស្ត្រេស​បាន​ទេ តែ​យើង​អាច​កាត់​បន្ថយ​វា​បាន​ដោយ​ធ្វើ​លំ​ហាត់ប្រាណ ហើយ​បញ្ចូល​អាហារ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។ ចេក និង​ប៊ឺ​រផ្លែ​ឈើ​ពីរ​មុខ​នេះ​យើង​ច្បាស់​ជា​ស្គាល់​ច្បាស់…

មាន​អារម្មណ៍​ថា​ស្ត្រេ​ស​មែន​ទេ? ជំនួស​ឲ្យ​ការ​ញ៉ាំ​ស្ករ​គ្រាប់ អាច​ងាក​មក​ញ៉ាំ​អាហារ​ទាំង ៦ នេះ​វិញ​។ មិន​មាន​អ្វី​បញ្ជាក់​ថា​អាហារ​ដែល​ព្យាបាល​ជំងឺស្ត្រេស​បាន​ទេ តែ​យើង​អាច​កាត់​បន្ថយ​វា​បាន​ដោយ​ធ្វើ​លំ​ហាត់ប្រាណ ហើយ​បញ្ចូល​អាហារ​ទាំងនេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។

ចេក និង​ប៊ឺ​រ
ផ្លែ​ឈើ​ពីរ​មុខ​នេះ​យើង​ច្បាស់​ជា​ស្គាល់​ច្បាស់ តែ​ហេតុ​អី​ចាំបាច់​ញ៉ាំ​វា? ដោយសារ​តែ​វា​មាន​ផ្ទុក​ដោយ​ប៉ូ​តា​ស្យូ​ម ដែល​ជា​រ៉ែ​ដ៏​សំខាន់​សម្រាប់​ទប់ស្កាត់​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​។

តែ
ញ៉ាំ​តែ​មួយ​ពែង​អាច​ជួយ​កាត់​បន្ថយ និង​រំងាប់​ការ​គិត​ច្រើន​របស់​យើង​បាន​។

ត្រី​សម្បូរ​ខ្លាញ់
បេះដូង​មាន​សុខភាព​ល្អ ដោយសារ​ខ្លាញ់ អូ​មេ​ហ្កា ៣ នៅ​ក្នុង​ត្រី ដូច​ជា​ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌឺ​ន និង​ត្រី​ធូ​ណា ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន adrenaline ដើម្បី​ជួយ​រំងាប់​អារម្មណ៍ និង​ផ្ទ​ង់​ស្មារតី​បាន​ល្អ​។

ការ៉ុត
ទំពារ​អាហារ​ស្រួយ​ៗ​ជួយ​កាត់​បន្ថយ​ស្ត្រេ​សបាន​។ ការ៉ុត​សម្បូរ​សារធាតុចិញ្ចឹម​ច្រើន និង​បន្លែស្រស់​ផ្សេង​ទៀត​អាច​ធ្វើ​ឲ្យ​យើង​បាន​ធុញថប់ ហើយ​មិន​មាន​កាឡូរី​ច្រើន​ទៀត​។

ទឹកដោះគោ
ញ៉ាំ​ទឹកដោះ​គោមួយ​កែវ​ដើម្បី​ទទួល​បាន វីតាមីន B ប្រូតេអ៊ីន វីតាមីន D និង​កាល់ស្យូម ដើម្បី​បំបាត់​ភាព​តានតឹង​ក្នុង​សាច់ដុំ​។ គួរ​ញ៉ាំ​ប្រភេទ​ទឹកដោះគោ low fat ហើយ​ព្យាយាម​ញ៉ាំ​មុន​ពេល​ចូល​គេង ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្កប់​។

យ៉ា​អួ
លើក​ក្រោយ​បើ​ស្ត្រេ​ស គួរតែ​កុំ​ញ៉ាំ​កា​រ៉េ​ម តែ​គួរ​ជ្រើសរើស​យក​យ៉ា​អួ​ដែល​មាន​ពណ៌​ចម្រុះ​ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ