ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​តៅហ៊ូ​ ជួយ​កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺមហារីកសុដន់

1 ថ្ងៃ មុន

ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​លក្ខខណ្ឌ​សុខភាព ដែល​ទាក់ទង​នឹង​របៀប​រស់នៅ​ជា​ច្រើន​។ការ​សិក្សា​រាប់​មិន​អស់​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ដូច​ជា​តៅហ៊ូ អាច​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់ និង​ការ​ស្លាប់​ជា​រួម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ វា​ក៏​ជំរុញ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ពង្រឹង​សុខភាព​សក់…

ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ត្រូវ​បាន​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា មាន​ទំនាក់ទំនង​ជាមួយនឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​លក្ខខណ្ឌ​សុខភាព ដែល​ទាក់ទង​នឹង​របៀប​រស់នៅ​ជា​ច្រើន​។
ការ​សិក្សា​រាប់​មិន​អស់​បាន​បង្ហាញ​ថា ការ​បង្កើន​ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​រុក្ខជាតិ​ដូច​ជា​តៅហ៊ូ អាច​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់ និង​ការ​ស្លាប់​ជា​រួម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ។ វា​ក៏​ជំរុញ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​ពង្រឹង​សុខភាព​សក់ បង្កើន​ថាមពល និង​បញ្ចុះទម្ងន់ ។

ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ដោយសារ​តែ​តៅហ៊ូ​មាន​សារជាតិ Isoflavones ក្នុង​កម្រិត​មួយ​ខ្ពស់ ដូច្នេះ​ការ​ទទួលទាន​តៅហ៊ូ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​ថយ​ចុះ​ហានិភ័យ​នៃ​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​ការ​មាន​អាយុ​ច្រើន និង​របៀប​រស់នៅ​ដូច​ជា ៖

១-​ជំងឺ​សរសៃឈាម​បេះដូង ៖ ការ​ទទួលទាន​តៅហ៊ូ​ជំនួស​ឲ្យ​ប្រូ​តេ​អី​ុ​ន​សត្វ​អាច​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ (LDL) វា​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រិន​សរសៃឈាម និង​សម្ពាធ​ឈាម​ខ្ពស់ ។

២-​មហារីក​សុដន់​និង​ក្រពេញ​ប្រូ​ស្តា​ត ៖ សារជាតិ Genistein ដែល​ជា​សារជាតិ Isoflavone មាន​ច្រើន​លើសលប់​នៅ​ក្នុង​សណ្តែកសៀង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​បញ្ឈប់​ការ​រីក​លូតលាស់​នៃ​កោសិកា​មហារីក ។ កាលពីមុន​មានការ​យល់​ច្រឡំ​ទាក់ទង​នឹង​សុវត្ថិភាព​នៃ​ការ​ទទួលទាន​សណ្តែកសៀង បន្ទាប់​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​សុដន់ ។ នេះ​គឺ​ដោយសារ​តែ​រចនាសម្ព័ន្ធ​គីមី​នៃ​សារជាតិ Isoflavones មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អ័រម៉ូន Estrogen ។

ទោះជា​យ៉ាងណា ការ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឡើង​ពី​សណ្តែកសៀង​ក្នុង​បរិមាណ​មធ្យម (​តិច​ជាង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​) មិន​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ដុំ​សាច់ ឬ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​របស់​ស្ត្រី​ទេ ។ ប៉ុន្តែ​ការ​ទទួលទាន​សណ្តែកសៀង​ទៀងទាត់​ប្រហែលជា​អាច​បន្ថយ​ការ​កើត​មាន​ជំងឺមហារីក​សុដន់ ។ ទោះបីជា​មិន​ទាន់​មាន​ភ័ស្តុតាង​ច្រើន​គ្រប់គ្រាន់​ដើម្បី​ណែនាំ​ដល់​អ្នកមាន​ជំងឺមហារីក​សុដន់​ទាំងអស់​ក្នុង​ការ​បរិភោគ​សណ្តែកសៀង ប៉ុន្តែ​ភ័ស្តុតាង​ទាំងនោះ​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​អ្នក​ដែល​មាន​បញ្ហា​នេះ​សាកល្បង​ក្នុង​ការ​បរិភោគ​តៅហ៊ូ ។

៣-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ៖ អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ជា​ញឹកញាប់​ជួប​ប្រទះ​នឹង​បញ្ហា​ជំងឺ​តម្រងនោម បណ្តាល​ឱ្យ​រាង​កាយ​បញ្ចេញ​ប្រូតេអ៊ីន​លើស​នៅ​ក្នុង​ទឹកនោម​។ ភ័ស្តុតាង​ពី​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​ដែល​បាន​មក​ពី​សណ្តែកសៀង​នៅ​ក្នុង​របប​អាហារ បាន​បញ្ចេញ​ប្រូតេអ៊ីន​តិច​ជាង​អ្នក​ដែល​បាន​ទទួលទាន​ប្រូតេអ៊ីន​មក​ពី​សត្វ ។

អ្នកនិពន្ធ​នៃ​ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ប្រូតេអ៊ីន​បាន​មក​ពី​សណ្តែកសៀង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សញ្ញា​សម្គាល់​ជា​ច្រើន​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ដែល​មាន​បញ្ហា​តម្រងនោម ។

៤-​ជំងឺ​ពុក​ឆ្អឹង ៖ សារជាតិ Isoflavones ដែល​មាន​ក្នុង​សណ្តែកសៀង​អាច​កាត់​បន្ថយ​ការ​បាត់បង់​ឆ្អឹង និង​បង្កើន​ដង់ស៊ីតេ​រ៉ែ​របស់​ឆ្អឹង ក្នុងអំឡុងពេល​អស់​រដូវ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា វា​ថែម​ទាំង​អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ការ​អស់​រដូវ​មួយ​ចំនួន​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ