ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន ! អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈា.ម?

44 នាទី មុន

អាស៊ីត​អ៊ុយ​រិ​ក ជា​កាក​សំណល់​មេតា​បូ​លិ​ក ដែល​បណ្ដាល​ពី​ការ​ផលិត​ពី​សរីរាង្គ និង​បរិភោគ​អាហារ​សំបូរ​ជាតិ​ពុ​យ​រី​ន ច្រើន​ហួស រឺ អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម (Hyperuricemia) ជា​វិបត្តិ​មេតា​បូ​លិ​ក…

អាស៊ីត​អ៊ុយ​រិ​ក ជា​កាក​សំណល់​មេតា​បូ​លិ​ក ដែល​បណ្ដាល​ពី​ការ​ផលិត​ពី​សរីរាង្គ និង​បរិភោគ​អាហារ​សំបូរ​ជាតិ​ពុ​យ​រី​ន ច្រើន​ហួស រឺ អសមត្ថភាព​ក្នុង​ការ​បញ្ចេញ​សារធាតុ​នេះ​ពី​ក្នុង​ខ្លួន​។ កម្រិត​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ខ្ពស់​នៅ​ក្នុង​ឈាម (Hyperuricemia) ជា​វិបត្តិ​មេតា​បូ​លិ​ក ដែល​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ សន្លាក់ តម្រងនោម ។ នេះ​បើ​យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។
ក​) អាហារ​ដែល​សំបូរ​ដោយសារ​ធាតុ​ពុ​យ​រី​ន (purines) មាន​ដូច​ជា​៖

– ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ

– ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង

– ប្រភេទបន្លែផ្លែឈើៈ

+ ផ្សិត

+ ស្ពៃក្ដោប

+ ខាត់ណា

+ ផ្កាខាត់ណា

+ ទំពាំងបារាំង និងសណ្ដែកខៀវ…។

ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ

– នំបុ័ង

– ផ្លែឈើ

– ទឹកដោះគោ

– ស៊ុត

– តែ កាហ្វេជាដើម។ល។

គ) រោគសញ្ញាទាំងនោះរួមមាន៖

– ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…) ជាពិសេសម្រាមមេជើង។

– ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់

– ក្ដៅខ្លួន

– ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។

– ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ឃ) មូលហេតុ និងកត្តារួមផ្សំ៖

– ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ

– លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ

– មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។

ង) ការព្យាបាល៖

– បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ

– បន្ថយការឈឺចាប់សន្លាក់

– ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។

ច) ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖

– ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)

– ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ

– ជៀសវាងការពិសាគ្រឿងស្រវឹង

– ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ