ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែនរីកសាយដល់ឆ្នេរសមុទ្រលីប៊ី៖ នាវាដឹកមេតានរុស្ស៊ីត្រូវដ្រូនអ៊ុយក្រែនវាយ​ប្រហារ​ផ្ទុះលិចទាំងស្រុង

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​៤ ​មីនា​ លី​ប៊ី​ប្រកាស​ថា នាវា​ដឹក​មេតាន​១​គ្រឿង​របស់​រុ​ស្ស៊ី​ រង​ការ​វាយប្រហារ ​ហើយ​លិច​ក្រោយ​ការ​​​ផ្ទុះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខ្លួន​ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ដឹក​ជញ្ជូន​រុ​ស្ស៊ី​​អះអាង​ថា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​៤ ​មីនា​ លី​ប៊ី​ប្រកាស​ថា នាវា​ដឹក​មេតាន​១​គ្រឿង​របស់​រុ​ស្ស៊ី​ រង​ការ​វាយប្រហារ ​ហើយ​លិច​ក្រោយ​ការ​​​ផ្ទុះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខ្លួន​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​ដឹក​ជញ្ជូន​រុ​ស្ស៊ី​​អះអាង​ថា ការ​វាយប្រហារ​នោះ​ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣​ មីនា​ ក្នុង​ឆ្នេរសមុទ្រ​លី​ប៊ី​ ដោយ​នាវា​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន ។ ការ​ប្រកាស​អាសន្ន​មួយ​ត្រូវ​បាន​ធ្វើ​ចេញពី​នាវា​ឈ្មោះ​ARCTIC METAGAZ​ នោះ​ មុន​ពេល​ផ្ទុះ​លិច​។

​ការ​ផ្ទុះ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង​នាំ​ឲ្យ​នាវា​លិច​ទាំងស្រុង​។ អាជ្ញាធរ​អ៊ុយ​ក្រែ​ន​មិន​ប្រកាស​ពី​ការ​វាយប្រហារ​នោះ​ ដែល​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ កាលពី​ខែធ្នូ​ អ៊ុយ​ក្រែ​ន​ទទួល​ស្កាល់​ថា ​បាន​វាយប្រហារ​ជា​លើក​ដំបូង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​រុ​ស្ស៊ី ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដោយ​ប្រើ​ដ្រូ​ន​ ។

ក្នុង​សុន្ទរក​ថា​តាម​ទូរទស្សន៍​មួយ​ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន បាន​ទម្លាក់​ការ​ទទួល
ខុ​សត្រូវ​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ការ​វាយប្រហារ​នាវា​ដឹក​មេតាន​នោះ​ក្នុង​ដែនទឹក​លី​ប៊ី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ