ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាប់ផ្តើម​រឹត​បន្តឹង ខណៈ​ទណ្ឌិត សម រ​ង្ស៊ី ត្រៀម​ចូល​ស្រុក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ខណៈ​ដែល​ទណ្ឌិត សម រ​ង្ស៉ី នឹង​បក្ខពួក​ដែល​ជា​ឧទ្ទាម​ក្រៅ​ស្រុក​បាន​ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ថា ខ្លួន និង​បក្ខពួក​នឹង​ធ្វើ​មាតុភូមិ​និវត្ត​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩…

ខេត្តកំពត ៖ ខណៈ​ដែល​ទណ្ឌិត សម រ​ង្ស៉ី នឹង​បក្ខពួក​ដែល​ជា​ឧទ្ទាម​ក្រៅ​ស្រុក​បាន​ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ថា ខ្លួន និង​បក្ខពួក​នឹង​ធ្វើ​មាតុភូមិ​និវត្ត​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​បញ្ជា​ឲ្យ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​ការងារ​ត្រួតពិនិត្យ ។

ពិសេស​ត្រូវ​រឹត​បណ្តឹង​ការ​ចេញចូល​ឆ្លង​ដែនកម្ពុជា​-​វៀតណាម​ដើម្បី​ធានា​បាន​ថា គ្មាន​ការ​ចេញចូល​ខុសច្បាប់ និង​ពិសេស​ត្រូវ​តែ​មានការ​ទប់ស្កាត់​ចលនា ឬ​សមាជិក​ក្រុម​បក្ខពួក​ឧទ្ទាម​ក្រៅប្រទេស មក​កម្ពុជា​ដើម្បី​ស្ថេ​រ​ភាព និង​ភាព​សុខសាន្ត​នៃ​ការ​រស់នៅ​របស់​ប្រជាជន និង​ប្រទេស​ជាតិ ។

នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក មន្ត្រី​បាន​ជួប​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​មួយ​រវាង​មន្ត្រី អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ក្នុង​ខេត្តកំពត​ប្រទេស​កម្ពុជា​ជាមួយ​ភាគី​មន្ត្រី អាជ្ញាធរ សមត្ថ​កិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ហា​ទៀង ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម លើ​ការងារ​ត្រួតពិនិត្យ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​សង្ខាង​ក្នុង​ការ​ចេញចូល​ប្រកប​របរ​រកស៊ី​ទទួលទាន ពិសេស​អាជ្ញាធរ​រវាង​ខេត្ត​ទាំង​ពីរ​គឺ​ខេត្តកំពត​នៃ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​គៀន​យ៉ាង​នៃ​ប្រទេស​វៀតណាម​ដើម្បី​បន្ត​ខិតខំ​ជំរុញ​កិច្ចសហការ​ឲ្យ​បាន​កាន់តែ​ល្អ​ថែម​ទៀត​ដើម្បី​វឌ្ឍនៈភាព និង​ភាព​សុខសាន្ត ជីវភាព​រីក​ចម្រើន​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំង​ពីរ​ឲ្យ​បាន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ។

នៅ​ក្នុង​កិច្ចប្រជុំ​ដាក់​ចេញ​នូវ​ចំណុច​សំខាន់​បួន ទី​១-​បង្កើន​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​, ទី​២-​ការងារ​សេដ្ឋកិច្ច រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ទាំង​សង្ខាង ក្នុង​ការ​ប្រកប​របរ​ទទួលទាន​, ទី​៣-​ការងារ​បង្កា បង្ក្រាប និង​លប់​បំបាត់​ដែល​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន និង​ទី​៤-​ការ​ពិភាក្សា​ការងារ ជា​វិធានការ​ទប់ស្កាត់​លើ​ការងារ​ចេញចូល​ឆ្លង​ដែន​ខុសច្បាប់​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មាតុភូមិ​និ​វត្ស​ន៍​របស់​ក្រុម​ឧទ្ទាម​ក្រៅប្រទេស​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិការ ឆ្នាំ​២០១៩ គឺជា​រឿង​សំខាន់​បំផុត ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ