រាជធានីភ្នំពេញ ៖ កម្ពុជានឹងមានរោងចក្រអគ្គិសនីដុតសំរាមផ្ទាល់ខ្លួន នេះបើតាមសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីប្រគល់ឲ្យក្រសួងរ៉ែ និងថាមពលកៀងគរក្រុមហ៊ុនវិនិយោគមកធ្វើនៅកម្ពុជា ។
សម្តេចតេជោបានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែតុលានេះថា រាជរដ្ឋាភិបាលប្រគល់ភារកិច្ចឲ្យក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការសិក្សារៀបចំលក្ខខណ្ឌសម្រាប់ ឈានដល់ធ្វើការដេញថ្លៃ និងកៀងគរដៃគូរឯកជនក្នុងការសាងសងរោងចក្រអគ្គិសនីដុតសំរាមនៅទីលានដាក់សំរាមពីបរទេសមកប្រើប្រាស់ ។ សម្តេចបន្តថា នេះជាវិធានការមួយ ក្នុងចំណោមវិធានការផ្សេងទៀត ដើម្បីធានាសោភ័ណភាពប្រទេសយើង ដើម្បីឲ្យមានបរិស្ថានស្អាតជូនប្រជាពលរដ្ឋរបស់យើង ។ មានក្រុមហ៊ុនច្រើនដែលបានធ្វើការសិក្សាសាងសង់រោងចក្រអគ្គិសនីដុតសំរាម ប៉ុន្តែបញ្ហាថ្លៃមិនទាន់ត្រូវគ្នា ។
សម្តេចថា បញ្ហានេះ និងរៀបចំបែបណាមួយដោយភាគីរដ្ឋាភិបាលសុខចិត្តខាតដោយទទួលយកប្រាក់ចំណេញពីកន្លែងអគ្គិសនីមកបំពេញនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិច ។ សម្តេចបន្ថែមថា ការធ្វើបែបនេះកុំឲ្យប្រទេសកម្ពុជាទៅជាប្រទេសដែលបក់ដោយសំរាមគ្រប់ទីកន្លែង នៅពេលអនាគត ។ ប៉ុន្តែហាមដាច់ខាត់នៅការស្នើសុំវិនិយោគនូវការស្នើសុំដុតសំរាម ហើយខ្វះសុំពីបរទេស ។
សម្តេចបញ្ជាក់ថា «កម្ពុជាមិនមែនជាទីកន្លែងចាត់ចោលសំរាម ឬយកសំរាមកដុត ដើម្បីផលិតអគ្គិសនីនោះទេ» ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអះអាងថា បានសម្រេចរួចហើយគឺជំរុញឲ្យមានអគ្គិសនីឲ្យមានគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់ ។ ដោយសារការធ្វើកំណែទម្រង់នេះជាង១០ឆ្នាំនេះ ភូមិជាង៨២ភាគរយនៃចំនួនភូមិទូទាំងប្រទេស សរុប១៤១៦៨ភូមិ បានទទួលអគ្គិសនីប្រើប្រាស់ដោយតម្លៃសមរម្យពីបណ្តាញអគ្គិសនីជាតិរួចហើយ ។ ដើម្បីជំរុញឲ្យគ្រប់ភូមិទាំងអស់នៅគ្រប់ភូមិខ្ញុំបានសម្រេចកាលពីថ្ងៃ២២ តុលានេះ ដោយរាជរដ្ឋាភិបាលបន្តមិនយកប្រាក់លាភពីការធ្វើអាជីវកម្មអគ្គិសនីពីឆ្នាំ២០២០ដល់២០២៥ ដោយចាត់ទុកថវិកានេះជាការវិយោគជាថវិការបស់រដ្ឋ ជួយពង្រីកបណ្តាញអគ្គិសនីនៅតាមបណ្តាជនបទ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋមិនទាន់មានអគ្គិសនីប្រើប្រាស់ផ្ទាល់ពីបណ្តាញជាតិ ។
សម្តេចបញ្ជាក់ថា ៖«ការសម្រេចបែបនេះ ដោយសារការមិនកាត់ប្រាក់ភាគលាភ៥ឆ្នាំកន្លងទៅបានជួយបង្កើនទុនវិនិយោគ មានលទ្ធភាពពង្រីកទៅដល់ដល់បណ្តាជនបទប្រកបដោយផ្លែផ្លា ។ យើងនាយកអគ្គិសនី ដើម្បីពង្រីកអគ្គិសនីក្នុងរយៈពេលកន្លងទៅដោយមិនបានយកប្រាក់ចំណេញរបស់អគ្គិសនីយកទៅ ដើម្បីនឹងបង់ចូលថវិកាជាតិទេ ប៉ុន្តែពន្ធផ្សេងៗទៀត ត្រូវតែបង់ ។
ប៉ុន្តែប្រាក់ចំណេញនេះ យើងបានវិនិយោគ គឺ៩២ភាគរយនៃចំនួនភូមិដែលអគ្គិសនីរបស់រដ្ឋបានទៅដល់ អីចឹងរយៈពេល៥ឆ្នាំទៀត អនុញ្ញាតឲ្យប្រាក់ដែលបង់ឲ្យរដ្ឋយកទៅវិនិយោគបណ្តាញអគ្គិសនីទៅផ្ទាប់នៅតាមបណ្តាភូមិ ដើម្បីឲ្យមានប្រព័ន្ធអគ្គិសនីរបស់ជាតិដោយមានតម្លៃប្រហាក់ប្រហែលគ្នា» ។ សម្តេចក៏បានឲ្យដឹងថា នៅសព្វថ្ងៃនេះ នៅដល់៨ភាគរយទៀត មិនទាន់បានអគ្គិសនីជាតិប្រើប្រាស់ហើយមានតម្លៃដូចគ្នា ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ