ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បងប្អូន​ណា​ដែល​បាន​បាត់​ម៉ូតូ​កន្លង​មក សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ម៉ូតូ​ដែល​ចាប់​បាន​ពី​ក្រុម​ចោរ តើ​មាន​របស់​ខ្លួន​ដែរ​ឬ​អត់ ?​​ គួរបញ្ជាក់ថា មេខ្លោង​ចោរប្លន់​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប​ម្នាក់ ​ដែល​បាន​រត់គេច​ខ្លួន​កន្លង​ទៅ មិន​អាច​គេច​រួច​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​បាន​ទេ…

ខេត្តសៀមរាប ៖ បងប្អូន​ណា​ដែល​បាន​បាត់​ម៉ូតូ​កន្លង​មក សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ម៉ូតូ​ដែល​ចាប់​បាន​ពី​ក្រុម​ចោរ តើ​មាន​របស់​ខ្លួន​ដែរ​ឬ​អត់ ?​​

គួរបញ្ជាក់ថា មេខ្លោង​ចោរប្លន់​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប​ម្នាក់ ​ដែល​បាន​រត់គេច​ខ្លួន​កន្លង​ទៅ មិន​អាច​គេច​រួច​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​បាន​ទេ ខណៈសមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​តាម​​រហូត​ដល់​ស្រុក​អន្លង់​វែង ប៉ុន្តែ​បែរជា​ជន​នោះ​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ចាប់​បាន​នៅ​ព្រ​លាន​យន្ត​ហោះ​​​​អន្តរជាតិ​ភ្នំពេញ ទើបត្រូវ​នាំ​ខ្លួន​មក​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា អនុប្រធាន​នាយកដ្ឋាន​ក្រសួងមហាផ្ទៃ ។

លោក​ឧត្តមសេនីយ៍​បាន​បន្ត​ទៀត​ថា កម្លាំង​របស់​លោក​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៧ តុលា ២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ ទើបតែ​បាន​ធ្វើការ​ឃាត់ខ្លួន​មេចោរ​ប្លន់​ដ៏​សកម្ម​២​នាក់ ជា​មួយ​អាវុធ​ខ្លី​១​ដើម និង​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​កាច់​សោ​មួយ​ចំនួន​នៅ​ខេត្តសៀមរាប ។

ជុំវិញ​ការ​តាម​ប្រមាញ់​មេចោរ​នេះ​ ត្រូវ​បាន​ក្រុម​មន្ត្រី​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​បើក​កិច្ចសហការ​ជាមួយ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្តសៀមរាប និង​អធិការដ្ឋាន​នគ​បាល​ស្រុក​អន្លង់​វែង ហើយ​បាន​តាម​រហូត​ដល់​រាជធានី​ភ្នំពេញ​ទៀត ​រហូត​នៅ​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​២៣ តុលា ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​នេះ​បាន នៅ​មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ​គឺជា​ជន​សកម្មធ្វើ​ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​ដែល​ប្លន់​បាន (​ទទួលផល​ចោរ​កម្ម​) ឈ្នោះ ទិន ភាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ធ្លាប់​ទទួល​ទិញ​ម៉ូតូ ជា​ច្រើន​គ្រឿង​កន្លង​មក​ពី​ខេត្ត​សៀម
រាប ។

ក្រោយ​ការ​ចាប់ខ្លួន កម្លាំង​ជំនាញ​កំពុង​បាន​នាំ​ជនសង្ស័យ​ទៅ​ស្រុក​អន្លង់​វែង ដើម្បី​ឆែកឆេរ​និង​ដកហូត​ម៉ូតូ ក្នុង​នោះ​យក​បាន​ម៉ូតូ​ចំនួន​៣០​គ្រឿង ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ ហើយ​ត្រូវ​បាន​ចាត់​បញ្ជូន​បន្ត​ទៅ​អធិ​ការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ​

អត្ថបទសរសេរ ដោយ